បន្ទប់ជួលស្ថិតក្រោមផ្លូវដែកដំណោះស្រាយកង្វះសណ្ឋាគារសម្រាប់រដូវកាលកីឡាអូឡាំពិកនៅប្រទេសជប៉ុន
នៅឆ្នាំ ២០២០ សល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ប្រជាជនជប៉ុនគឺ Tokyo Olympic នឹងចាប់ផ្តើមជាផ្លូវការ។ ប្រទេសជប៉ុនកំពុងធ្វើការកែលំអហេដ្ឋារចនាសម្ព័ន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែអ្វីដែលគួរអោយខ្វល់គឺកង្វះសណ្ឋាគារព្រោះចំនួនភ្ញៀវទេសចរណ៍កើនឡើងច្រើន។
នេះជាឳកាសល្អសម្រាប់ទីក្រុងតូក្យូដែលទទួលបានភ្ញៀវទេសចរណ៍ច្រើន ប៉ុន្តែក៏ជាបញ្ហាប្រឈមដោយសារទីក្រុងតូក្យូអាចនឹងខ្វះកន្លែងស្នាក់នៅ។
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
រថភ្លើងនៅជប៉ុនធ្វើដំណើរតាមផ្លូវក្រោមដីឬនៅពីលើដើម្បីកុំអោយស្ទះផ្លូវរថយន្តនិងអ្នកថ្មើរជើង។ ចំពោះដីទំនេរនៅខាងក្រោមគេប្រើសម្រាប់សេវាកម្មមានឈ្មោះថា UNDER RAILWAY HOTEL AKIHABARA ។
សេវាកម្មនេះផ្តល់ជូននៅ Akihabara គឺជាកន្លែងក្នុងក្តីស្រមៃរបស់អ្នកគាំទ្រ Manga Anime ទាំងក្នុង និងក្រៅប្រទេស។ កាលពីមុនកន្លែងនេះល្បីជាមជ្ឈមណ្ឌលពាណិជ្ជកម្មបច្ចេកវិទ្យាអេឡិចត្រូនិច ទីតាំងល្អ មានប្រជាជនរស់នៅច្រើនកុះករ។ ដោយដឹងថាក្នុងមួយថ្ងៃមានអ្នកធ្វើដំណើរប្រមាណ ៧ សែននាក់ចូលរួមចរាចរណ៍។
គ្មានអ្នកដំណើរណាមួយចង់ស្នាក់នៅក្រោមផ្លូវដែកទេ ព្រោះអាចនឹងបង្កការរំខានដោយសារសម្លេងរថភ្លើងធ្វើដំណើរឆ្លងកាត់។ យើងនឹងក្រឡេកមើលរូបភាពទាំងអស់គ្នា។
ជាដំបូងគឺកន្លែងទទួលភ្ញៀវ
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
បរិយាកាសនាំមកនូវអារម្មណ៍ល្អប្រណីត កន្លែងទទួលភ្ញៀវមានភ្ជាប់មកជាមួយហាងកាហ្វេផងដែរ។ អ្នកយកសោបន្ទប់នៅទីនេះរួចដើរត្រឡប់ទៅទទួលបន្ទប់ស្នាក់នៅ។
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
ការរចនានាំមកនូវអារម្មណ៍សុវត្ថិភាព បន្ទប់ធំទូលាយ ហើយមានផាសុខភាព។
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
បន្ទប់នេះអាចផ្ទុកភ្ញៀវបាន ៦ នាក់ក្នុងតម្លៃ ២៤.០០០ យ៉េនមួយយប់។ ប្រសិនបើចូលលុយគ្នាតម្លៃនេះពិតជាសមរម្យណាស់។
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
បន្ទប់គេងផ្តល់ឱ្យភ្ញៀវមានអារម្មណ៍រីករាយ ស្រស់ស្រាយមានផាសុខភាព។ ប្រភេទបន្ទប់ដែលមានគ្រែពីរជាន់អាចផ្ទុកភ្ញៀវបានរហូតដល់ទៅ ៧ នាក់។
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
ថ្វីត្បិតតែកន្លែងស្នាក់នៅតូច ប៉ុន្តែបន្ទប់ទឹក និងបង្គន់មានផាសុកភាពល្អ។
រូបភាព https://xtrend.nikkei.com/atcl/contents/watch/00013/00764/?n_cid=nbpnxr_fbed_bn
ចុះសម្លេងរំខានរបស់រថភ្លើងវិញ? ជញ្ជាំងនៅកន្លែងនេះអាចជួយកាត់បន្ថយសម្លេងរំខាន។ ទោះជាយ៉ាងណាសណ្ឋាគារនៅតែរៀបចំកាសបិទត្រចៀកសម្រាប់ភ្ញៀវផងដែរ។
គោលដៅនៃគំរូសណ្ឋាគារនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស។ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលខាងមុខសណ្ឋាគារអាចនឹងខ្វះ។ វិធីនេះត្រូវគេចាត់ទុកជាដំណោះស្រាយអាជីវកម្មដែលមានសក្តានុពលសម្រាប់កង្វះខាតកន្លែងស្នាក់នៅ ខ្ញុំសង្ឃឹមថាមានការប្រកួតប្រជែងតម្លៃ ហើយសេវាកម្មសណ្ឋាគារមានតម្លៃថោកនឹងកាន់តែច្រើនឡើង។
Kengo Abe