ប្រជាជនជប៉ុនជាង ៧០% កំពុងតែធ្វើបាបខ្លួនដោយសារទម្លាប់ពាក់ម៉ាស – ចែករំលេកអំពីរបៀបពាក់ម៉ាសអោយបានត្រឹមត្រូវដើម្បីការពារខ្លួនអ្នក
បច្ចុប្បន្នពិភពលោកទាំងមូលកំពុងតែប្រឈមនឹងវីរុសប្រភេទថ្មីដែលមានឈ្មោះបច្ចេកទេសហៅថា 2019-nCov គឺជាមេរោគផ្លូវដង្ហើមមានប្រភពមកពីទីក្រុងវូហានប្រទេសចិន។ អ្នកជំនាញសុខាភិបាលចិនបានស្រាវជ្រាវរកឃើញមេរោគនេះកាលពីចុងខែធ្នូក្រោយពេលដែលមានមនុស្សជាច្រើននាក់ធ្លាក់ខ្លួនឈឺផ្ទួនៗគ្នា។ អាជ្ញាធរចិនសន្និដ្ឋានថាមេរោគនេះចេញឆ្លងពីសត្វដែលគេលក់នៅផ្សារមួយកន្លែងនៅក្រុងវូហាន។
ជំងឺនេះមិនដូចជាជំងឺផ្តាសាយធម្មតាទេ វាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
ដូច្នេះប្រជាជននាំគ្នាពាក់ម៉ាស មិនត្រឹមតែដើម្បីការពារធូលី លំអង់មេរោគប៉ុណ្ណោះទេ ថែមទាំងការពារសុខភាពរបស់អ្នក។
ទោះជាយ៉ាងណាយើងអាចនឹងភាន់ច្រឡំពីរបៀបពាក់ម៉ាស តើត្រូវពាក់ម៉ាសយ៉ាងណាអោយបានត្រឹមត្រូវដើម្បីការពារសុខភាពរបស់អ្នក?
របៀបពាក់ម៉ាស
ជំហានទី ១៖ បត់គែមម៉ាសតាមទម្រង់ខ្ទង់ច្រមុះ (មិនត្រូវប៉ះម៉ាសផ្នែកខាងក្នុងព្រោះអាចចម្លងវីរុស)។
ជំហានទី ២៖ ពាក់ម៉ាសស្របតាមខ្ទង់ច្រមុះ បន្ទាប់មកពាក់ខ្សែម៉ាសចូលត្រចៀក។
ជំហានទី ៣៖ កែសម្រួលគែមអោយសមនឹងទម្រង់ច្រមុះ
ជំហានទី ៤៖ ទាញម៉ាសផ្នែកខាងក្រោមអោយគ្របចង្កា
របៀបយកចេញ
ជំហានទី ១៖ ចាប់យកខ្សែម៉ាសទាំងសងខាងដើម្បីយកចេញ
ជំហានទី ២៖ ចោលក្នុងធុងសំរាម
រូបភាព store.shopping.yahoo.co.jp
ពិសេសចំពោះអ្នកដែលពាក់វ៉ែនតាខ្សល់ដង្ហើមងាយនឹងជាប់លើកញ្ចក់ ដូច្នេះមនុស្សមួយចំនួនមានទម្លាប់ទាញម៉ាសចុះមកក្រោមច្រមុះឬចង្កា។ នេះពិតជាកំហុសដ៏ធំមួយដែលមនុស្សជាង ៧០% ធ្វើមិនដឹងខ្លួន។
រូបភាព hiroki-suzuki.com
វិធីសាស្រ្តមួយចំនួនសម្រាប់អ្នកដែលពាក់ម៉ាសតែជាប់វ៉ែនតា
វិធីទី ១៖ បត់ម៉ាសផ្នែកខាងលើរួចពាក់វ៉ែនតាធម្មតា
វិធីទី ២៖ ដាក់ក្រដាសជូតមាត់នៅខាងក្នុង
តែប៉ុណ្នេះអាចដោះស្រាយបញ្ហាទាំងនេះបានហើយ។
បន្ទាប់មកទៀតរបៀបយកម៉ាសចេញ ត្រូវចាំថាទាញម៉ាសចុះមកក្រោមចង្កាមិនល្អទេព្រោះវាអាចនាំយកមេរោគដែលជាប់នៅផ្នែកខាងក្រៅ។ ដូច្នេះដំបូន្មានរបស់វេជ្ជបណ្ឌិតគឺត្រូវកាន់ខ្សែម៉ាសទាញចេញថ្នមៗរួចបោះវាក្នុងធុងសំរាម។
មើលទៅសាមញ្ញតែងាយនឹងខុសណាស់មែនទេ?
រូបភាព kuchi-lab.com
ចុះអ្នកវិញ? ប្រសិនបើអ្នកកំពុងតែពាក់ម៉ាសខុស សូមកែទម្លាប់ដើម្បីការពារខ្លួន។
Chee