ពិសេសណាស់!!! អត្តន័យ និងខ្លឹមសារសិល្បៈអក្សរផ្ចង់ជប៉ុននៃយុគសម័យថ្មី
អក្សរផ្ចង់គឺជាទម្រង់សិល្បៈមួយប្រភេទដែលគេសរសេរអក្សរហានលើក្រដាសឯកទេសតាមក្បួនច្បាប់ដើម្បីបង្ហាញពីសិល្បៈ។
រូបភាព https://ameblo.jp/futabanomachi/entry-12275529026.html
ទោះបីខ្ញុំជាជនជាតិជប៉ុនក៏ដោយតែបើសួរថាអក្សរផ្ចង់នេះស្អាតដែរទេ ខ្ញុំមិនដឹងថាអក្សរផ្ចង់ខាងលើមានតម្លៃប៉ុនណាទេ។
នៅពេលនិយាយអំពីសិល្បៈអក្សរផ្ចង់ត្រូវរំលឹងពីឈ្មោះ Mitsu Aida ។ អោយតែជាតួអក្សររបស់គាត់ប្រាកដជាមានអ្នកហ៊ានចំណាយប្រាក់ទិញ នោះក៏ព្រោះតែការសរសេរអក្សរផ្ចង់របស់គាត់គឺពិសេសណាស់!
សិល្បៈសរសេរអក្សរផ្ចង់របស់លោក Mitsu Aida មានច្រើន ខាងក្រោមនេះគឺជាស្នាដៃមួយចំនួនរបស់លោក៖
រូបភាព https://www.t-i-forum.co.jp/visitors/shop/detail.html?id=museum
រូបភាពខាងលើមានន័យថា “សុភមង្គលរបស់អ្នកត្រូវកំណត់ដោយបេះដូងរបស់អ្នក” ។ ការសរសេរ និងអត្តន័យសុទ្ធតែស្រួលយល់ ដូច្នេះមានអ្នកចូលចិត្តច្រើន។ លោក Mitsu Aida អាចសរសេរតួអក្សរពេញលេញ មានរាងមូលទាំងទ្រង់ទ្រាយ និងខ្លឹមសារដើម្បីឱ្យសមនឹងសម័យកាល។
អត្តន័យនៃអក្សរទាំងនេះពិតជាពិសេសណាស់!
រូបភាព https://ginza.keizai.biz/photoflash/3179/
“មានអ្នកចាញ់ទើបមានអ្នកឈ្នះ”។
រូបភាព http://phoenix-wind.com/ranking/vote/vote_aidamituo.php
“ផ្លូវត្រូវបង្កើតឡើងដោយអ្នក ត្រូវបើកផ្លូវសម្រាប់ខ្លួនឯង។ ផ្លូវដែលគេគូរមិនមែនជាផ្លូវរបស់អ្នកទេ”។
រូបភាព https://www.google.com/url
“ត្រីធម្មតាមិនអាចបន្លំធ្វើត្រីដែលមានតម្លៃ” (មានន័យថាបុគ្គលម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសមិនចាំបាច់ត្រាប់តាមអ្នកដទៃទេ)។
រូបភាព http://pazarlar.bel.tr/sozxkfobq-mjihvuaqgx-fthxo-hhrvr-cifo-qzpifyku-jxxsce-iwbifhd-twibfwegit-qstqnqv-528653/
“ធ្វើការងារប្រកបដោយភាពឈ្លាសវៃប្រសើរជាងខិតខំប្រឹងប្រែង”។
រូបភាព https://www.google.com/url?sa
“តស៊ូដើម្បីអំណាចគឺមិនចេះឆ្អែតឆ្អន់ឡើយ ប៉ុន្តែការចែករំលែកនាំមកនូវភាពល្អប្រសើរ”។
(និយាយម្យ៉ាងទៀតមូលហេតុនៃជម្លោះគឺដោយសារតែមនុស្សអាត្មានិយមចូលចិត្តយកឈ្នះ)។
រូបភាព https://www.mapple.net/spot/13002607/
“មនុស្សអាចនឹងបរាជ័យ” (គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ) ។
ការសរសេរអក្សរផ្ចង់របស់លោក Mitsuo Aida មិនដូចជាអក្សរផ្ចង់បែបបុរាណទេ។ ស្នាដៃរបស់គាត់បង្ហាញតួអក្សរពេញលេញ ស្រួលយល់ ស្រួលអាន និងផ្តោតលើអត្តន័យដែលគាត់ចង់បង្ហាញ។
អ្នកអាចរៀនសរសេរអក្សរផ្ចង់ជប៉ុនដើម្បីផ្ញើអោយមនុស្សជាទីស្រលាញ់!
Kengo Abe