ក្រុមហ៊ុនជប៉ុនគ្រោងផលិតយន្តហោះបើកដោយស្វ័យប្រវត្តិនាពេលអនាគត
នៅឆ្នាំ ២០២២ រដ្ឋាភិបាលជប៉ុនគ្រោងនឹងធ្វើប្រតិបត្តិការចុះបញ្ជីយន្តហោះបើកដោយស្វ័យប្រវត្តិ (drone) គោលបំណងសម្រួលដល់សេវាកម្មដឹកជញ្ជូនទំនិញ។
រូបភាព NHK
ក្រុមហ៊ុន SkyDrive បានផលិតយន្តហោះបើកដោយស្វ័យប្រវត្តិអាចដឹកឥវ៉ាន់ធ្ងន់ៗ ។ យន្តហោះបើកដោយស្វ័យប្រវត្តិនេះមានបណ្តោយ ១,៣ ម៉ែត្រ និងទទឹង ១,៧ ម៉ែត្រ អាចហោះដឹកឥវ៉ាន់មានទម្ងន់ ៣០ គីឡូ យើងអាចទម្លាក់កញ្ចប់ទំនិញចុះដោយគ្រាន់តែប្រើខ្សែ។ ក្រុមហ៊ុនប្រើយន្តហោះបើកដោយស្វ័យប្រវត្តិដើម្បីដឹកជញ្ជូនទំនិញទៅកន្លែងដែលពិបាកដឹកទៅដល់។ ប៉ុន្តែសេវាកម្មដូចជាការដឹកជញ្ជូនមិនទាន់ត្រូវបានសាកល្បងនៅឡើយទេ ម៉្យាងយានយន្តប្រភេទនេះត្រូវហាមឃាត់នៅតំបន់ដែលមានមនុស្សច្រើនបើគ្មានការអនុញ្ញាត។ នៅប្រទេសជប៉ុនសហគមន៍អាជីវកម្មកំពុងអំពាវនាវឱ្យរដ្ឋាភិបាលបង្កើតយន្តការស្រដៀងនេះ។
រូបភាព https://www.pinterest.com/
កាលពីខែមុនសាខាផ្សារទំនើប Seiyu សហការជាមួយគេហទំព័រអេឡិចត្រូនិចឈ្មោះ Rakuten ដើម្បីបញ្ចូលសេវាកម្មដឹកជញ្ជូនដោយប្រើយន្តហោះ drone ដឹកទៅដល់កោះដាច់ស្រយាល។ ទន្ទឹមនឹងនេះ SkyDrive បានកំណត់គោលដៅប្រើយន្តហោះ drone ដើម្បីដឹកជញ្ជូនកញ្ចប់ប្រៃសណីយទៅតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនរស់នៅតិច។
ហេតុនេះពួកគេបានចាប់ផ្តើមពិសោធឧបករណ៍ដឹកជញ្ជូននៅការដ្ឋានសំណង់តំបន់ភ្នំខេត្ត Aichi ។ យោងតាមអ្នកនាំពាក្យរបស់ SkyDrive នាពេលអនាគតពួកគេចង់ផលិតយន្ដហោះបើកដោយស្វ័យប្រវត្តិអាចផ្ទុក ១០០ គីឡូសម្រាប់គោលបំណងពាណិជ្ជកម្ម។
Do Manh Tai