តារាម៉ូដែលស្រីមួយរូបប្រកាសលែងប្តីព្រោះតែមិនផ្តល់ប្រាក់អោយនាងចាយគ្រប់គ្រាន់
តារាម៉ូដែលស្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Kato Sari ប្រកាសលែងលះជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យនៅលើ Youtube ក្រោយរយៈពេល ៣ ខែស្រលាញ់ហើយរៀបការ។
ព័ត៌មានជាច្រើនបានអោយដឹងថា Kato ចំណាយអស់ប្រាក់ ១០០ លានយ៉េនពីប្តីមុនពេលរៀបការ ហើយបុរសអ្នកមានអាយុ ៣៦ ឆ្នាំម្នាក់នេះក៏បានទិញចិញ្ចៀនរៀបការអោយនាងមានតម្លៃដល់ទៅ ៣ លានយ៉េននៃ Harry Winston ។
តារាម៉ូដែលរូបនេះចំណាយអស់ប្រាក់របស់ស្វាមីទៅលើការទិញទំនិញម៉ាកល្បីដូចជាកាបូបរចនាដោយផ្ទាល់ សម្លៀកបំពាក់ និងរថយន្តម៉ាក “fancy” ។ រហូតដល់ថ្នាក់ក្រោយពេលរៀបការប្តីរបស់នាងត្រូវសុំ Kato អោយកាត់បន្ថយការចំណាយព្រោះក្រុមហ៊ុនជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នាងមិនត្រឹមតែមិនចេះយោគយល់ប្តី ថែមទាំងសម្តែងអារម្មណ៍ខកចិត្ត និងខឹងខ្លាំងផងដែរ។ តារាម៉ូដែលមិនយល់ហេតុអ្វីបុរសជាប្តីអោយចាយដោយសេរីពេលកំពុងស្រលាញ់គ្នា ប៉ុន្តែបែរជារឹតត្បិតនឹងនាងក្រោយពេលរៀបការ។
នាងនិយាយថា “តើមូលហេតុមកពីពួកយើងរៀបការរួចឬ? ឬគាត់គ្រាន់តែបោកខ្ញុំព្រោះតែក្រដាសប៉ុន្មានសន្លឹក?”
https://www.instagram.com/katosari/?utm_source=ig_embed
ទីបំផុតប្តីប្រពន្ធនេះបានសម្រេចលែងលះនៅថ្ងៃទី ១០ ខែមករា។ មុនពេលលែងលះគ្នា Kato បានលើកឡើងម្តងហើយម្តងទៀតថានាងមិនចាប់អារម្មណ៍នឹងបុរសក្រឡើយ។
មុននេះនាងធ្លាប់អះអាងថា “ប្រាក់អាចទិញសុភមង្គល” ហើយក៏បានបង្ហើបថា “រៀបការដើម្បីប្រាក់” អ្នកលេងអុីនធឺណេតជាច្រើនរិះគន់ចំពោះទង្វើរបស់នាង។ ប៉ុន្តែ Kato បកស្រាយនេះគឺជាការដោះដូរស្មើភាពនៅក្នុងអាពាហ៍ពិពាហ៍ ពីព្រោះស្ត្រីទទួលរងការឈឺចាប់ពេលមានផ្ទៃពោះ និងពេលសម្រាលកូន ចំណែកបុរសគ្រាន់តែមានភារៈកិច្ចរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។
នៅក្នុងការបង្ហោះថ្មីៗរបស់ Kato នាងនិយាយថាបុរសដែលនៅក្បែរនាងមិនមែនជាប្តីរបស់ខ្លួនទេ។ ប្រហែលជានាងបានរកឃើញអ្នកបន្ទាប់ដែលមានប្រាក់ហើយមើលទៅ។
Sacchan