ស្នាដៃដ៏រស់រវើករបស់អ្នករចនាក្រាហ្វិចជនជាតិជប៉ុន
ក្រុមហ៊ុនក្រដាស Takeo របស់ជប៉ុនបានរៀបចំការតាំងពិព័រណ៍ប្រចាំឆ្នាំដោយអញ្ជើញអ្នករចនាក្រាហ្វិចជប៉ុនអោយមកទស្សនាបច្ចេកវិទ្យាបោះពុម្ព និងគុណភាពក្រដាសរបស់ក្រុមហ៊ុន។ លទ្ធផលជម្រុញឱ្យវិចិត្រករបង្កើតស្នាដៃដែលបំផុសគំនិតពីការប្រើប្រាស់ក្រដាស។ នៅក្នុងការតាំងពិព័រណ៍លើកទី ១៥ អ្នករចនាក្រាហ្វិចឈ្មោះ Masashi Murakami នាំមកនូវការរចនាប្លែកៗទាក់ទាញភ្នែក។
ការតាំងពិព័រណ៍ផ្ទាល់របស់ Masashi Murakami ដែលបានធ្វើឡើងកាលពីចុងឆ្នាំមុនក្រោមជំណងជើងថា “Affects” (ផលប៉ះពាល់) ណែនាំផ្ទាំងរូបភាពតាមរយៈរូបរាង ការផលិត និងទម្រង់ក្រដាស។ ទោះបីជារូបភាព 2D ក៏ស្នាដៃទាំងនេះបានបង្ហាញពីភាពខុសប្លែក។
អ្នករចនាបានអោយដឹង៖ “ទិន្នន័យដែលបោះពុម្ពលើក្រដាសមិនប្តូររូបរាង” ទេ។ ឥឡូវនេះយើងនឹងទស្សនាស្នាដៃរបស់អ្នករចនាទាំងអស់គ្នា។
អក្សរដូចជាកំពុងហើរពណ៌
ការរចនាពិសេស
ដូចជាកំពុងបំភាន់ភ្នែករបស់អ្នក
មានមុខងារធ្វើអោយរូបព្រាលៗ។
អ្នកអាចមើលបន្ថែមនៅលើ INSTAGRAM របស់អ្នកនិពន្ធ។
Sacchan