៣ ចំណុចធំៗ​ដែល​បង្ហាញថាលោក​អ្នក​ទៅ​លេង​ប្រទេស​ជប៉ុន​ដោយ​គ្មាន​ការ​បារម្ភពី​ជំងឺឆ្លង​វីរុស​កូរូណា

កាលពីពេលថ្មីៗនេះមេរោគផ្លូវដង្ហើមកូរ៉ូណាវីរុសប្រភេទថ្មីដែលត្រូវបានគេរក​ឃើញនៅទីក្រុងវូហានប្រទេសចិនកំ​ពុង​តែធ្វើអោយពិភពលោកទាំងមូលព្រួយបារម្ភ។ 

នៅតាមបណ្តាញសង្គម Facebook មនុស្សមួយ​ចំនួន​បានបង្ហោះព័ត៌មានខុសៗគ្នាស្តីពីប្រភពក៏ដូចជាមូលហេតុដែលបង្កអោយមានមេរោគនេះ។ អ្នកខ្លះអះអាងថាមេរោគនេះត្រូវបាន​បង្កើតឡើងដោយអ្នកជំនាញអាមេរិក អ្នកខ្លះទៀតអះអាងថាគឺមន្ទីរពិសោធវិជ្ជសាស្ត្រមួយនៅទីក្រុង​​វូហានដែលបានទំលាយមេរោគនេះចេញមកក្រៅ។ ការលើកឡើងទាំងនេះគ្មានភស្តុតាងមក​បញ្ជាក់លំអិតដែល​បណ្តាលមនុស្ស​កាន់តែ​មាន​ការ​ភ័យ​ខ្លាច។

រូបភាព Japantimes 

ខាងក្រោម​នេះ​យើង​នឹង​បង្ហាញពី​ហេតុផល​ ៣ ចំណុច​ដែល​បង្ហាញថាទៅលេងប្រទេសជប៉ុន​ពិតជាមានសុវត្ថិភាព។

១. ប្រទេសជប៉ុន​គឺ​ជា​កម្រងកោះរាប់ពាន់ដែល​មាន​ទីតាំង​ស្ថិតនៅ​មហាសមុទ្រប៉ាស៊ីហ្វិក ហើយគ្មានព្រំដែនគោកដែល​មាន​ចម្ងាយ​រាប់ម៉ឺនគីឡូម៉ែត្រ​ដាច់ឆ្ងាយពីប្រទេសចិន។ 

២. ប្រទេសជប៉ុន​បាន​បិទ​ទទួល​ភ្ញៀវទេសចរណ៍ចិនដែល​មាន​ផែនការទៅលេងប្រទេសជប៉ុន​ជាង ២ ម៉ឺននាក់ដើម្បី​ទប់ស្កាត់មេរោគនេះ។

៣. ក្រៅពីគ្រោះធម្មជាតិដែលយាយីប្រទេសជប៉ុន​ជារឿយ (រវាងខែកញ្ញា) មេរោគរាតត្បាតពុំដែល​មានវត្តមាន​បង្ករហានិភ័យ​ដល់ប្រទេសជប៉ុន​ឡើយព្រោះប្រព័ន្ធសុខាភិបាលរបស់ជប៉ុនខ្លាំង​មានការទទួលស្គាល់​ទូទាំងពិភព​លោក។ 

ជប៉ុន​បានធ្វើទំនើបកម្មវិស័យសុខាភិបាលជារឿយៗ ហើយសុខមាលភាព​ប្រជាជនជប៉ុន ក៏ដូចជា​ជនបរទេសដែល​ធ្វើដំ​ណើរទៅប្រទេសជប៉ុនត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ផង​ដែរ។​

រូបភាព Baodansinh

ក្រៅពីនេះព័ត៌មាន​ដែលគួរអោយ​ភ្ញាក់​ផ្អើលចេញ​ផ្សាយដោយ Nippon កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ វិទ្យាស្ថានជាតិនៃជំងឺឆ្លងប្រទេសជប៉ុនពិតជាទទួលបានជោគជ័យក្នុងជំហ៊ានដំបូង និងលើការព្យាបាលអ្នកជម្ងឺម្នាក់ដែលឆ្លងវីរុសកូរូណា។ អ្នកជម្ងឺម្នាក់នោះគឺជាជនជាតិជប៉ុនដែលឆ្លងវីរុសកូរូណាបន្ទាប់ពីគេត្រឡប់មកពីទីក្រុង​វូហាន​ប្រទេសចិនដែលជាកន្លែងចាប់កំណើតនៃវីរុសដ៏កាចសាហាវមួយនេះ។ 

T.Thanh

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: