ហេតុអ្វីបានជាតំបន់គ្រោះថ្នាក់បំផុតនៅជប៉ុនបែរជាទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកលេងកាន់តែច្រើនឡើង?
មិននឹកស្មានថាតំបន់ដែលគ្រោះថ្នាក់ និងមានជនអនាថាច្រើននៅជប៉ុនបែរជាទាក់ទាញភ្ញៀវទេចរណ៍មកលេងកាន់តែច្រើន តើអ្វីធ្វើឱ្យភ្ញៀវទេសចរណ៍បរទេសមកកាន់តែច្រើនឡើងៗ ?
ទីក្រុងតូក្យូគឺជាកន្លែងចំណាយថ្លៃជាងគេនៅលើពិភពលោក ដូច្នេះរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះភ្ញៀវទេសចរណ៍បរទេសស្វែងរកកន្លែងមានតម្លៃសមរម្យសម្រាប់ស្នាក់នៅ។ ក្នុងនោះមានតំបន់ Nishinari – ជាតំបន់អនាធិបតេយ្យឥឡូវបានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាច្រើន។
រូបភាព https://kagepon.com/airin-nisinari/
Nishinari គឺជាស្រុកមួយក្នុងចំណោមស្រុករដ្ឋបាលទាំង ២៥ នៅទីក្រុង Osaka តំបន់ Kinki កោះ Honshu ប្រទេសជប៉ុន។ ច្រើនទសវត្សកន្លងមកកន្លែងនេះមានឈ្មោះជា “តំបន់អនាធិបតេយ្យ” នៅទីនេះមានមនុស្សចាស់ជរាច្រើន យុវជនគ្មានការងារ ជនអនាថា ជនគេចបំណុល ក្រុមទំនើង និងឧក្រិដ្ឋជនកំពុងលាក់ខ្លួន -ល-។ ពួកគេច្រើនតែរស់នៅក្នុងកន្លែងតូចចង្អៀតធ្វើអោយតំបន់មានលក្ខណៈដាច់ដោយឡែកពីកន្លែងផ្សេងនៅជប៉ុន។ មនុស្សមួយចំនួនថែមទាំងនិយាយថាតំបន់ Nishinari ជាកន្លែងគ្រោះថ្នាក់បំផុតនៅជប៉ុន។
Nishinari គឺជាស្រុកដែលមានប្រជាជនគ្មានផ្ទះសម្បែងច្រើន។
រូបភាព http://tomodamakoto.info/nisgy/
ចាប់តាំងពីករណីកុបកម្មចុងឆ្នាំ ២០០៨ តំបន់ Nishinari បានផ្លាស់ប្តូរប្រសើរឡើងដោយសារគម្រោងស្តារគ្រប់គ្រងដោយទីក្រុង Osaka ជួយឱ្យប្រជាជនក្នុងតំបន់មានការងារធ្វើ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនភ្ញៀវទេសចរណ៍បរទេសមក Nishinari កើនឡើងដោយសារតម្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅថោក ហើយធ្វើអោយតំបន់នេះមានសភាពអ៊ូអរជាងមុន។ ដោយដឹងពីសក្តានុពលដ៏ធំនៃការអភិវឌ្ឍទេសចរណ៍អ្នកកាសែតជប៉ុនម្នាក់បានមកទីនេះដើម្បីស្វែងយល់ការផ្លាស់ប្តូររបស់តំបន់អនាធិបតេយ្យ Nishinari នៅតាមផ្លូវហាងចាស់ៗត្រូវបិទទ្វារ លើជញ្ជាំងមានរូបគំនូរ Graffite ចម្រុះពណ៌។
ទោះបីជាផ្លាស់ប្តូរមើលទៅល្អ ប៉ុន្តែប្តូរច្រើនពេកធ្វើអោយ Nishinari បាត់បង់តម្លៃប្រពៃណី និងបុរាណ។ ការផ្លាស់ប្តូរនេះកំពុងធ្វើឱ្យប្រជាជនក្នុងតំបន់ និងអ្នកគ្មានផ្ទះសម្បែងត្រូវផ្លាស់លំនៅ ភោជនីយដ្ឋាន និងហាងតូចៗជាច្រើនត្រូវប្រឈមនឹងបញ្ហាជាច្រើន។ ភាគច្រើនពួកគេត្រូវបិទទ្វារទុកកន្លែងអោយភោជនីយដ្ឋាន មជ្ឈមណ្ឌលទិញទំនិញវិនិយោគវិញ។ ហើយចំនួនប្រជាជនក្នុងស្រុកគ្មានកម្លាំងធ្វើការក្នុងវិស័យទេសចរណ៍កាន់តែកើនឡើង។
បច្ចុប្បន្ននេះភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារកំពុងប្រឈមនឹងបញ្ហាបិទទ្វារព្រោះតែគម្រោងវិនិយោគ។
និយាយរួមប្រជាជន Nishinari និង Osaka រីករាយចំពោះការផ្លាស់ប្តូរដ៏ធំពីតំបន់អនាធិបតេយ្យទៅជាតំបន់ទេសចរណ៍។ ទោះជាយ៉ាងណាការផ្លាស់ប្តូរឆាប់រហ័សនឹងនាំមកនូវផលវិបាកសម្រាប់រដ្ឋាភិបាលមូលដ្ឋានក៏ដូចជាអ្នកគ្មានផ្ទះសម្បែង។
AD