​ការសម្តែងល្ខោន Kabuki សម្រាប់​ភ្ញៀវទេចរណ៍បរទេសដែល​មក​ចូល​រួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០

ព្រឹត្តិការណ៍ Olympic និង Paralympic Tokyo ឆ្នាំ ២០២០ នៅមហោស្រពជាតិប្រទេសជប៉ុនកំពុងព្យាយាមនាំយកល្ខោនប្រពៃណី Kabuki បង្ហាញជូនទស្សនិកជនបរទេសតាមរយៈការប្រគុំតន្រ្តីមានអក្សរពីក្រោមជាភាសា​អង់​គ្លេស។

តារាសម្តែងល្ខោន Kabuki កំ​ពុងណែនាំទស្សនិកជនអុីរ៉ង់ដែល​ចូល​រួមការសម្តែងសម្រាប់ជនបរទេស។

រូបភាព https://www.japantimes.co.jp/culture/

ប្រទេសជប៉ុនកំពុងត្រៀមទទួលកីឡាករ និង​ភ្ញៀវទេសចរណ៍ដែល​មក​ចូល​រួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ការសម្តែង Kabuki និងប្រភេទសិល្បៈសម្តែងដទៃទៀតរបស់ជប៉ុនកំពុងត្រូវ​បាន​កែលម្អដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរណ៍កំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅសាលមហោស្រពជាតិដែលកំពុងមាន​ភ្លៀងធ្លាក់ មនុស្ស​មកចូលរួមយ៉ាងច្រើនកុះករ និស្សិតអន្តរជាតិរង់ចាំទស្សនា Kabuki ដែល​សម្តែងពិសេសសម្រាប់ភ្ញៀវមិនចេះភាសាជប៉ុន។

និស្សិតម្នាក់មកពីសាកលវិទ្យាល័យ Northen Kentucky ឈ្មោះ Lorrin Lockwood អាយុ ២៣ ឆ្នាំជនជាតិអាមេរិកនិយាយថា “ការសម្តែង​ពិតជាគួរអោយចាប់​អារម្មណ៍ ហើយស្រួល​យល់សម្រាប់ជនបរទេស”។

និស្សិតម្នាក់ទៀតអាយុ ២៦ ឆ្នាំមកពីប្រទេសចិនកំពុងរៀននៅសាកលវិទ្យាល័យតូក្យូនិយាយថាត្រូវយល់ដឹងអំពីប្រវត្តិសាស្រ្តជប៉ុនទើបយល់អំពីការសម្តែង។

ក្រុមប្រឹក្សាសិល្បៈជប៉ុនបានព្យាយាមបង្កើតកម្មវិធីចម្រុះភាសាអស់រយៈពេលជាច្រើនឆ្នាំដើម្បីផ្សព្វផ្សាយ​សិល្បៈសម្តែង​របស់ជប៉ុនជូន​ភ្ញៀវទេសចរណ៍មានឈ្មោះថា “Discover Kabuki” ។ នៅពេលទស្សនាការសម្តែងល្ខោន Kabuki អ្នក​នឹង​ទទួល​បាន​ឧបករណ៍ស្តាប់ការណែនាំ និង​ផ្តល់យោបល់។

កម្មវិធីឆ្នាំនេះស្ថិត​ក្នុង​គម្រោងពិព័រណ៍វប្បធម៌ជប៉ុនដែលជាយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់សិល្បៈ និងវប្បធម៌ជប៉ុនរួម​ទាំង​ Olympic Tokyo រដ្ឋាភិបាលក្នុងតំបន់ និងអាជីវកម្មឯកជន។

Discover Kabuki ត្រូវសម្តែងលើកដំបូងនៅឆ្នាំ ២០១៥ ។ នៅចុងខែមិថុនាការសម្តែងមានឈ្មោះថា “Shinrei Yaguchi no Watashi” (ប្រែថា “អព្ភូតហេតុនៅ Shinrei”) ត្រូវ​​សម្តែង។ ខ្លឹម​សារត្រូវ​បាននិពន្ធដោយវិស្វករ និងអ្នកបង្កើត Hiraga Gangu នៅសតវត្សរ៍ទី ១៨ ។

រឿង​និយាយពីនារីម្នាក់លះបង់ជីវិតការពារបុរសដែលខ្លួនស្រលាញ់។ ការសម្តែងមានអក្សរពីក្រោមជាភាសាជប៉ុន អង់គ្លេស ចិន កូរ៉េ អេស្បាញ និងបារាំង។  ទស្សនិកជនដែល​មក​ចូលរួមក្នុងកម្មវិធីនេះមកពី ៦៦ ប្រទេសផ្សេងៗគ្នា ក្នុងនោះភ្ញៀវចិនមានចំនួនច្រើនជាងគេ ២៨% អាមេរិក ១៧% តៃវ៉ាន់ ៦,៣% និង​កូរ៉េ ៥,៣% ។

លោក Fumio Owada នាយកប្រតិបត្តិក្រុមប្រឹក្សាសិល្បៈជប៉ុនមានប្រសាសន៍ថា៖

“ខ្ញុំដឹងថាមានមតិជាច្រើននិយាយថាមិន​គួរបញ្ចូលអក្សរពីក្រោម​ព្រោះវាបាត់​បង់តម្លៃសម្តែង Kabuki ។ ដោយ​សារ​សិល្បៈប្រភេទនេះជាកន្លែងសម្រាប់ទស្សនិកជនគយគន់សម្លៀកបំពាក់ និង​មើលតារាសម្តែងមិន​ត្រឹមតែអត្តន័យប៉ុណ្ណោះទេ។ ប្រសិន​បើ​មើល​ការសម្តែងដំ​បូង​ អ្នក​ប្រាកដជាមិន​យល់ពី​ខ្លឹម​សារនៃល្ខោន​ឡើយ”។

លោក Owada និយាយថា “ប្រសិនបើអ្នកយល់ពីខ្លឹមសារខ្លះៗនឹងបន្សល់នូវចំណាប់អារម្មណ៍ក្នុងចិត្តទស្សនិកជន ហើយខ្ញុំសង្ឃឹមថានឹងទាក់ទាញពួកគេឱ្យត្រលប់មកមើលការសម្តែងទៀត”។

ការប្រកួតកីឡាអូឡាំពិកប្រារព្ធធ្វើឡើងនៅខែតុលាឆ្នាំ ១៩៦៤ ក៏​បាន​ផ្សព្វផ្សាយ​សិល្បៈប្រពៃណីជប៉ុនតាមរបៀបនេះដែរ។ មុន​ពេល​សម្តែង Kabuki ទស្សនិកជនទទួល​ក្រដាសផ្សព្វផ្សាយណែនាំកម្មវិធីជាភាសាអង់គ្លេស។

ក្រុមប្រឹក្សាសិល្បៈជប៉ុនដែលជាក្រុមហ៊ុនផលិតរឿងល្ខោន Kabuki Shochiku សង្ឃឹមថាពួកគេមានឱកាសរៀបចំការសម្តែងធំដែលផ្តោតលើទស្សនិកជាជនបរទេស។ ក្រៅពី Kabuki នៅមាន​ប្រភេទ​សិល្បៈផ្សេងទៀតដូចជាល្ខោន Noh ល្ខោនអាយ៉ង Bunraku និង​ចម្រៀងល្ខោន Kumi-odori ក៏​ត្រូវ​បានផ្សាយដែរ។

“ខ្ញុំគិត​ថាចំនួន​ភ្ញៀវទេសចរណ៍មកចូលរួមអូឡាំពិកឆ្នាំ ២០២០ ច្រើនជាងកីឡាអូឡាំពិកឆ្នាំ ១៩៦៤”។

ដោយសារការប្រកួតកីឡាអូឡាំពិកប្រារព្ធធ្វើឡើងនៅពេល​ថ្ងៃ ដូច្នេះក្រុម​ហ៊ុន Shochiku សង្ឃឹមថានឹងទាក់ទាញអ្នក​មើលល្ខោន Kabuki ទាំងថ្ងៃទាំងយប់។

លោក Abiko និយាយថា “យើងសង្ឃឹម​ថាមាន​អ្នក​មក​មើល​នៅពេល​ថ្ងៃ ព្រោះមិន​មែន​ភ្ញៀវទាំង​អស់​សុទ្ធតែ​ទៅពហុកីឡាដ្ឋានទេ”។

បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំការសម្តែងចំនួន ២ ដងក្នុងមួយថ្ងៃ ដើម្បីបម្រើដល់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ក្រុមហ៊ុនគ្រោងនឹងបង្កើនការសម្តែងដល់ទៅ ៤ ដងក្នុង​នោះ​មាន​ការ​សម្តែងនាពេលរាត្រីសម្រាប់​ភ្ញៀវបរទេស។ កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅចុងខែកក្កដាដល់ខែសីហាឆ្នាំក្រោយ។

លោក Abiko និយាយថា “ទស្សនិកជនជាច្រើនផ្តល់យោបល់ថាការសម្តែងមាន​រយៈពេលវែង។ ចំពោះ​កម្មវិធី​សម្តែង​ចំនួន ៤ ដង យើងអាចកាត់​បន្ថយ​រយៈពេលសម្តែង ហើយ​តម្លៃសំ​បុត្រ​ក៏ថយចុះ​ផងដែរ”។

ប្រសិនបើអ្នកមានឱកាសចូលរួមកីឡាអូឡាំពិកតូក្យូ ហេតុ​អ្វីមិន​ទៅមើល Kabuki ដែលមានអក្សរពីក្រោមជាភាសាអង់គ្លេស?

ព័ត៌មាន​បន្ថែម https://www.japantimes.co.jp/culture

KYODO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: