តើអ្នកធ្លាប់ដឹងអំពីទម្លាប់ពេលផឹកស្រារបស់ជនជាតិជប៉ុនដែរទេ?
ថ្ងៃនេះយើងនឹងស្វែងយល់អំពីទម្លាប់នៅលើតុស្រារបស់ជនជាតិជប៉ុនមានអ្វីខ្លះ៖
១. ភាពស្មើគ្នានៅលើតុស្រា Bureiko
និស្សិត និងពលករអន្តរជាតិជាច្រើនដែលរស់នៅជប៉ុនប្រាកដជាមើលឃើញសុជីវធម៌ និងការគោរពរបស់ជនជាតិជប៉ុន។ ប៉ុន្តែអ្នកប្រាកដជាមិនដឹងពី “ភាពស្មើគ្នានៅលើតុស្រា” ដែលគេហៅថា Bureiko ទេ។
កុំសប្បាយពេកក្នុងនាមជាបុគ្គលិកមិនត្រូវធ្វើអោយទាស់ចិត្តថ្នាក់លើព្រោះតែពាក្យ Bureiko នេះឡើយ។
២. ហៅស្រាបៀរ
មនុស្សមួយចំនួនមិនចង់ផឹកស្រាបៀរប្រាកដជាមិនចូលចិត្តទម្លាប់ហៅស្រាបៀររួមគ្នាទេ។ ជនជាតិជប៉ុនយល់ថាបើយើងហៅស្រាបៀរមុននោះអាចផឹកជាមួយគ្នាភ្លាម។ បើអ្នករាល់គ្នាអាល័យតែហៅភេសជ្ជៈរៀងខ្លួនត្រូវចំណាយពេលចាំ។ ដូច្នេះបើហៅភេសជ្ជៈតែមួយមុខយើងមិនចាំបាច់រង់ចាំទេ បន្ទាប់ពីជល់កែវអ្នកអាចរើសភេសជ្ជៈដែលខ្លួនចូលចិត្ត។
រូបភាព https://www.staffservice.co.jp/job/column/detail_058.html
៣. កុំដាក់ទឹកកកក្នុងស្រាបៀរ
អ្នកខ្លះផឹកស្រាបៀរមានទម្លាប់ដាក់ទឹកកក ប៉ុន្តែនៅជប៉ុនគេក្លាសេស្រាបៀរមិនដាក់ទឹកកកចូលឡើយ។ ធ្វើបែបនេះទើបទទួលបានអារម្មណ៍នៃរសជាតិឆ្ងាញ់របស់ស្រាបៀរ។
មនុស្សជាច្រើនមិនធ្លាប់នឹងទម្លាប់ផឹកស្រាបៀររបស់ជនជាតិជប៉ុនទេ ខ្លះទៀតមិនហ៊ានផឹកព្រោះខ្លាចពេលស្រវឹងបង្ហាញទម្លាប់អាក្រក់របស់ខ្លួន។
៤. ផ្អៀងកែវពេលមានគេចាក់ស្រាបៀរអោយ
ចំពោះស្រាបៀរបើមាននរណាម្នាក់ចាក់អោយអ្នក យើងគួរតែលើកកែវឡើង ផ្អៀងកែវទៅមុខបន្តិចដើម្បីអោយអ្នកផ្សេងស្រួលចាក់អោយ។
៥. ជល់កែវស្រារបស់ខ្លួនទាបជាងកែវរបស់ថ្នាក់លើ
ក្នុងទម្លាប់ផឹកស្រាបៀររបស់ជនជាតិអ្នកអាចធ្វើតម្រាប់តាម Sempai ជាអ្នកដែលមានបទពិសោធ។
៦. ហៅស្រាបៀរបន្ថែមឬចាក់អោយថ្នាក់លើ
ចេះសង្កេតជាចំនុចល្អនៅក្នុងសង្គមជប៉ុនមិនថាអ្នកទៅធ្វើការ ដើរលេង អ្នកគួរតែហាត់ទម្លាប់នេះ។ ក្នុងពិធីជប់លៀងបុគ្គលិកមានតួនាទីចាក់ស្រាបៀរអោយថ្នាក់លើ បើកែវស្រារបស់ថ្នាក់លើអស់មានន័យថាអ្នកមិនបានសង្កេតឬចាប់អារម្មណ៍ទេ។
៧. ផឹកច្រើនហើយនៅតែទៅធ្វើការនៅថ្ងៃបន្ទាប់
កុំភ្ញាក់ផ្អើលប្រសិនបើអ្នកជួបមិត្តរួមការងារឬថ្នាក់លើរបស់អ្នកផឹកច្រើនរហូតដេកតាមផ្លូវមិនអាចទៅផ្ទះ។ ជនជាតិជប៉ុនពិតជាពូកែផឹកណាស់ ប៉ុន្តែអ្វីដែលពិសេសគឺព្រឹកថ្ងៃបន្ទាប់ពួកគេនៅតែភ្ញាក់ ហើយទៅធ្វើការទាន់ពេលដដែលដូចជាគ្មានអ្វីកើតឡើង។
នៅក្នុងអាជីវកម្មរបស់ជប៉ុនសុីផឹក និងការងារគឺជារឿងដាច់ដោយឡែកពីគ្នា មិនអាចនិយាយថាយប់មិញផឹកច្រើន ហើយថ្ងៃបន្ទាប់ភ្ញាក់មិនរួចសុំឈប់ទេ។
AD