ស្រ្តីចំណាស់ Geisha ដើរតែលតោលអស់រយៈពេល ៤០ ឆ្នាំ​ព្រោះ​តែ​រង់​ចាំ​មនុស្ស​ម្នាក់

ស្រ្តីចំណាស់ Geisha ដើរ​តែលតោលតាម​ដងផ្លូវ Yokohama អស់រយៈពេល ៤០ ឆ្នាំ ព្រោះតែរង់ចាំមនុស្សម្នាក់ដែលមិន​ត្រឡប់​មក​​វិញ។

ជារៀងរាល់​ថ្ងៃ មានស្រ្តី​ម្នាក់​ឈ្មោះ Mary ​​នាងតុប​តែង​ខ្លួនបន្តការងារធ្វើជា “Geisha” ម្នាក់។

នៅឆ្នាំ ១៩៤៦ Mary ពីស្រ្តីធម្មតា​ម្នាក់ បាន​ក្លាយជាស្រី​ពេស្យាបម្រើកងទ័ពអាមេរិកដែល​ជ្រកកោន​នៅក្នុងប្រ​ទេស​​ជប៉ុននាសម័យ​នោះ។ កាលពីក្មេង Mary មានមុខមាត់​ស្រស់​ស្អាត នាងចេះលេងព្យាណូ សរសេរអក្សរផ្ចង់ ចេះភាសាអង់គ្លេស ប៉ុន្តែគ្មាននរណាស្គាល់ឈ្មោះពិតរបស់​នាងនោះទេ គ្រាន់​តែ​ដឹង​ថានាងគឺជាអតីតស្រីស្អាត។

រូបភាព https://m.tintuc.vn/yokohama-mary-cu-ba-vo-gia-cu-noi-tieng-nhat

រហូត​ដល់​ថ្ងៃ​មួយ​នាងស្រលាញ់មន្រ្តីអាមេរិកម្នាក់ រួចទៅតាមគាត់ដល់​ទីក្រុង Yokosuka ។

នៅឆ្នាំ ១៩៥៤ ពេលនោះនាងមានអាយុ ៣៣ ឆ្នាំ សម្រស់​នៅតែ​ស្អាត ស្លៀកពាក់តាមបែបអឺរ៉ុប។ ឆ្នាំ ១៩៦១ គាត់​មាន​អាយុ ៤០ ឆ្នាំរស់នៅក្នុងទីក្រុង Yokohama មិន​ដូចជាស្រ្តី​លក់​ខ្លួន​ផ្សេងទៀតទេ គាត់​ស្លៀកពាក់​សុិច​សុី។ នៅចំពោះមុខមនុស្សគ្រប់គ្នា គាត់ក្រអឺតក្រទម ស្លៀកពាក់ដូចជាមហាក្សត្រីអភិជន មានចិត្តអំនួត ប៉ុន្តែពេល​ជួបនរណាម្នាក់គាត់តែងតែ​គួរសមនិយាយរក​គេ។

នៅពេល​នោះមន្រ្តីអាមេរិកម្នាក់ដែល​គាត់​ស្រលាញ់ត្រូវ​ត្រឡប់ទៅ​ស្រុកវិញ គាត់ជូនដំណើរ ហើយ​រត់​តាម​រថភ្លើងមួយ​សន្ទុះ ក្រោយ​ពេល​រថភ្លើងឃ្លាតទៅ​ឆ្ងាយគាត់សញ្ចឹងឈរច្រៀងធ្វើ​ឲ្យ​មនុស្សជាច្រើន​ឈរ​ស្តាប់ ទិដ្ឋភាព​ពេល​នោះពិតជាសោកសៅ តាំងពីពេល​នោះមក Mary ដើរតែលតោល​តាម​ដងផ្លូវ Yokohama ។ ព្រោះតែ​មន្រ្តីអាមេរិករូបនោះសន្យាថា នឹងត្រឡប់មករក​គាត់ រហូតដល់ឆ្នាំ ១៩៨០ Negishiya ត្រូវភ្លើងឆេះអស់កងទ័ពកាន់កាប់ចេញបញ្ជាដកថយ​ត្រឡប់ទៅប្រទេសវិញ ពេល​នោះគាត់​អាយុ ៥៩ ឆ្នាំ។

សព្វថ្ងៃគាត់​ចាស់ ហើយមិន​អាចទទួល​ភ្ញៀវ គ្មាន​ផ្ទះ​សំ​បែង ប៉ុន្តែ​គាត់​នៅ​តែ​មិន​ចាក​ចេញ ដើរតែល​តោល​តាម​ដង​​ផ្លូវនៅ Yokohama ។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់​តុបតែង​មុខ ស្លៀកពាក់រ៉ូបសជាមួយ​នឹង​ស្បែក​ជើងកែងដើរ​តាមផ្លូវ។ គាត់​និយាយ​ថា “បើហៅខ្ញុំថាស្រីពេស្យា ខ្ញុំ​នឹង​ក្លាយជាស្រី​ពេស្យាអស់មួយ​ជីវិត”។

រូបភាព https://phieuplus.com/

មនុស្សគ្រប់គ្នា​ឃើញ Mary ចាស់​ទ្រុតទ្រោម ផាត់​មុខ​ស បបូរមាត់​ក្រហម ហើយ​ដើរតែលតោលនៅតាម​ដង​ផ្លូវ។ ភោជ​នីយដ្ឋាននៅ Yokohama មិន​អនុញ្ញាតឲ្យ​គាត់​ចូលទេ រួមទាំង​ហាងកាត់​សក់តាមផ្លូវផងដែរ។ ពួកគេស្អប់​ខ្ពើម​​គាត់​ចាត់ទុកដូចជាការអាម៉ាស់ដែលបន្សល់ទុកពីអតីតកាល គ្មាន​នរណា​ម្នាក់ចង់​ទៅជិត ឬប៉ះគាត់​ឡើយ ពេល​ខ្លះ​គាត់​ត្រូវ​ប៉ូលីស​ចាប់ខ្លួន។

សំ​ណាង​​ Mary ត្រូវ​បានម្ចាស់​អគារផ្តល់​កន្លែងឲ្យ​គាត់​ដេក ដោយគ្រាន់តែដាក់កៅអីអង្គុយមួយនៅក្នុងច្រក។

ហើយរហូតដល់ឆ្នាំ ១៩៩១ Mary អាយុ ៧០ ឆ្នាំ សំណាងជួប Ganjiro ដែលជាអ្នក​សង្គ្រោះជីវិតរបស់ Mary បានផលិត​​ខ្សែ​ភាព​យន្តរៀបរាប់ពីជីវិតស្រ្តី​ម្នាក់​នេះ។ នៅឆ្នាំ ១៩៩៥ គាត់​សម្រេចចិត្ត​ត្រឡប់ទៅស្រុក​កំ​ណើត ហើយ​គ្មាន​​នរណាម្នាក់​ឃើញ Mary ដើរតែលតោល​តាមផ្លូវ Yokohama ទៀតទេ។

នៅឆ្នាំ ២០០១ គាត់​ត្រឡប់ទៅផ្ទះរយៈពេល ៦ ឆ្នាំ លោក Ganjiro ដែល​កើត​ជំងឺមហារីកនៅតែមកលេងគាត់ និង​ច្រៀង​បទ​ចម្រៀងដំ​បូងដែល​ Mary ជួប​គាត់គឺបទ My Way ។ នៅពេល​នោះគាត់ក្លាយជាស្ត្រីធម្មតាម្នាក់​អង្គុយ​ស្តាប់យ៉ាងស្ងប់ស្ងាត់។

លោក Ganjiro ទទួលមរណភាពនៅឆ្នាំ ២០០៤ មួយឆ្នាំក្រោយមក Mary ក៏​ទទួលមរណភាពនៅអាយុ ៨៣ ឆ្នាំ។ ឆ្នាំ ២០០៦ អ្នកដឹកនាំរឿង Takahiro Nakamura ផលិតខ្សែភាពយន្តមួយមានឈ្មោះថា Yokohama Mary ។ ខ្សែភាព​យន្ត​នេះ​រៀបរាប់អំពី​ដំ​ណើរជីវិតរបស់ Mary ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: