អនុវត្តវិធីសាស្រ្តគិត Logic អាចជួយដល់​ការងាររបស់អ្នក

គំនិត Logic មិន​ត្រឹម​តែ​ជួយដល់​ការងាររបស់អ្នកប៉ុណ្ណោះទេ ថែម​ទាំងអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សផងដែរ។

ប្រសិន​បើ​អ្នក​ជាមនុស្សឧស្សាហ៍ និងខ្នះខ្នែងម្នាក់ អ្នក​ប្រហែល​ជាធ្លាប់ឮឬអានសៀវភៅបង្រៀនអំពីគំនិត Logic ។ លើក​នេះ​យើង​នឹង​ស្វែងយល់ទាំង​អស់​គ្នាណា!

គំនិត Logic គឺជាវិធីសាស្ត្រដែល​អ្នក​អាចអនុវត្តដើម្បីអោយខួរក្បាលគិតគូរបានល្អ។

យើង​នឹង​និយាយ​អំពីគំនិត Logic នៅកន្លែងធ្វើ​ការ ដំបូងចូរ​យើង​អនុវត្តគំនិត Logic ពេល​កំ​សាន្ត​សប្បាយឧទាហរណ៍ដូចជាមើលរឿង។ នឹកចាំខ្សែភាពយន្តដែល​អ្នក​មើល​កាលពីម្សិលមិញ។ ហេតុអ្វីបានជាខ្សែភាពយន្តនោះល្អមើលម៉្លេះ? គិតពីមូលហេតុធ្វើអោយអ្នកចូលចិត្តខ្សែភាពយន្ត តើដោយសារតារាសម្តែងស្អាត? ឬបទចម្រៀងក្នុងរឿងពិរោះ? ប្រសិនបើអ្នកចូលចិត្តខ្សែភាពយន្តដោយសារសាច់រឿង ចូរ​ចាំអ្វីដែល​ធ្វើ​អោយ​អ្នក​ចាប់​អារម្មណ៍? ប្រៀបជាមួយ​នឹង​ខ្សែភាពយន្តផ្សេងមិន​សូវ​ជាល្អមើល តើអ្វីធ្វើអោយ​មាន​ភាព​ខុស​គ្នា?

ដូចជាហាងកាហ្វេ សម្លៀកបំពាក់ឬកង់ដែលអ្នកចូលចិត្ត តែងតែ​មាន​ហេតុផល​​ធ្វើ​អោយ​អ្នក​ចូលចិត្តអ្វី​ម្យ៉ាង។

អ្នក​អាចសាក​ល្បង​មើល​របស់​នៅជុំវិញខ្លួន សង្កេតមើលអ្វីដែលធ្វើអោយអ្នកចូលចិត្តឬមិនចូលចិត្ត។ ពេលនោះអ្នក​នឹងយល់ពី​ខ្លួនអ្នកថាគួរចំណាយ​ពេល​ធ្វើរឿងនឹងដែរឬទេ?

បន្ទាប់​មក​ទៀតយើង​នឹង​គិត​បន្តហេតុអ្វីបានជាហាងកាហ្វេឬខ្សែភាពយន្តមាន​អ្នក​ចូលចិត្តច្រើន? ប្រសិនបើអ្នកជាម្ចាស់ហាង អ្នក​នឹង​ធ្វើ​យ៉ាង​ណាដើម្បីអោយ​ហាងរបស់ខ្លួន​មាន​អ្នក​ស្គាល់? 

អ្នក​គួរតែ​រៀនវិភាគអ្វីដែលកើតឡើងនៅជុំវិញខ្លួនអ្នក ចាប់​ផ្តើមពីបុរសដែល​អង្គុយក្បែរអ្នក ហេតុអ្វីបានជាអ្នកចូលចិត្តគាត់? បើកាន់តែ​គិតនឹង​យល់ថា “អូខ្ញុំមិនចូលចិត្តគាត់ដូចជាខ្ញុំគិតទេ” សុំទោសដែល​ធ្វើ​អោយ​អ្នក​គិត​ដូច្នេះ។

អ្នក​អាចលើកជាសំ​ណួរដូចជា៖

  • ហេតុ​អ្វី​បាន​ជា Hello Kitty គួរអោយ​ស្រលាញ់?
  • ហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តអង្គុយនៅ Starbucks?
  • ហេតុអ្វីបានជាបន្ទប់ទទួលភ្ញៀវស្អាត​បែប​នេះ?

ជាមួយ​នឹងសំណួរសាមញ្ញទាំងនេះ អ្នក​អាច​អនុវត្តនៅ​ក្នុង​ការងាររបស់អ្នក។

  • ហេតុ​អ្វី​បាន​ជាថ្នាក់​លើ​ចេញបញ្ជាបែប​នេះ?
  • ហេតុ​អ្វី​ផលិតផល​ក្រុម​ហ៊ុន​ខ្ញុំ​លក់​មិន​ចេញ?
  • តើ​វិធីផ្សព្វ​ផ្សាយ​បែប​ណាអាច​បង្កើន​ការលក់?

នេះគ្រាន់តែជាជំហានដំបូងចំពោះគំនិត Logic តែ​ប៉ុណ្ណោះ។ មូល​ហេតុ​ដែល​អ្នក​លើក​ឡើងមិន​ប្រាកដជាចម្លើយឡើយ។ ប្រសិន​បើ​អ្នក​គិតហើយ​ធ្វើតាមតែ​បរាជ័យ ជំហានបន្ទាប់គឺត្រូវគិតថាហេតុ​អ្វីបាន​ជាបរាជ័យ។

សូមចាំថា “បរាជ័យ​ពេល​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ពេ​ល​ក្រោយ” មនុស្ស​ម្នាក់​ដែលមិន​ធ្លាប់​បរាជ័យព្រោះតែមិន​ហ៊ាន​សាក​ល្បងឬប្រថុយ។ 

ខ្ញុំ​ជឿថាមនុស្ស​ដែល​ធ្វើ​ការតាមគំនិត Logic នឹងទទួលបានជោគជ័យកាន់តែច្រើន មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ការងារនឹង​កាន់តែ​ប្រសើរឡើង។ 

តោះឥឡូវ​នេះយើង​នឹង​ចាប់​ផ្តើម​គំនិត Logic ទាំងអស់​គ្នាណា!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: