ពិធីបុណ្យឱសថទាំង ៧ មុខដែលប្រជាជនជប៉ុនចូលចិត្តបរិភោគពេលនិទាឃរដូវមកដល់
តើអ្នកដឹងទេថាថ្ងៃ ៧ ខែមករាគឺជាថ្ងៃពិសេសនៅក្នុងប្រតិទិនប្រពៃណីជប៉ុនដែលគេហៅថា Nanakusa no Sekku 七 草 の 節 句 (ពិធីបុណ្យឱសថទាំង ៧ មុខ)។ ក្នុងថ្ងៃនេះគេច្រើនតែញ៉ាំបបរដែលចម្អិនដោយឱសថទាំង ៧ មុខនៃនិទាឃរដូវ គេជឿថាទទួលទានរួមគ្នាបែបនេះនឹងនាំមកនូវសុខភាពល្អ និងអាយុយឺនយូរ។
រូបភាព english.cheerup.jp
ចំពោះប្រទេសដទៃឱសថនិទាឃរដូវគេបរិភោគពេលរដូវខ្សល់ត្រជាក់មកដល់ ប៉ុន្តែនិទាឃរដូវចាប់ពីថ្ងៃទី ១ ខែមករាតាមប្រតិទិនបុរាណរបស់ជប៉ុន។ ដោយសារភាពខ្វះខាតរុក្ខជាតិបៃតងទំនៀមទម្លាប់ទទួលទានឱសថបានក្លាយជានិមិត្តរូបនៃការផ្លាស់ប្តូររដូវកាល។
ឱសថទាំង ៧ មុខនៃនិទាឃរដូវ
អ្នកអាចទៅតំបន់ជនបទនៅជប៉ុនដើម្បីរកទិញឱសថទាំងនេះ ប៉ុន្តែបើមិនច្បាស់អំពីឱសថអ្នកមិនគួរបរិភោគឡើយ។ ពិតជាល្អណាស់ព្រោះថាឱសថ ៧ មុខនេះមានលក់នៅផ្សារទំនើប។ តើឱសថទាំង ៧ មុខនេះមានអត្ថប្រយោជន៍អ្វីខ្លះ?
សម្គាល់៖ អត្ថប្រយោជន៍ទាំងអស់ខាងក្រោមនេះគ្រាន់តែជាឯកសារយោងប៉ុណ្ណោះ។
Seri
ឈ្មោះពីបុរាណ៖ Seri 芹
ឈ្មោះបច្ចុប្បន្ន៖ Seri
រូបភាព kanazawa-kagayasai.com
អត្ថប្រយោជន៍ចំពោះសុខភាព៖ Seri មានផ្ទុក Beta-Carotine, Vitamin B2, C, កាល់ស្យូម និងជាតិដែកជួយបង្ការឈាមកក។ នៅក្នុងឱសថជប៉ុន Seri ជួយបង្កើនសីតុណ្ហភាពរាងកាយដូច្នេះវាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺផ្តាសាយធម្មតា។ លើសពីនេះវាជួយធ្វើអោយក្រពះ និងថ្លើមដំណើរការល្អ។
Nazuna
ឈ្មោះពីបុរាណ៖ Nazuna 薺
ឈ្មោះបច្ចុប្បន្ន៖ Nazuna ឬ Penpengusa ぺんぺん草
រូបភាព www.meishijr.com
Nazuna គេជឿថាអាចព្យាបាលជំងឺទាក់ទងនឹងការរំលាយ ថ្លើម កាត់បន្ថយឈឺភ្នែក និងហូរឈាមភ្នែក។
Gogyō
ឈ្មោះពីបុរាណ៖ Gogyō 御形
ឈ្មោះបច្ចុប្បន្ន៖ Gogyō ឬ Hahakogusa 母子草
រូបភាព www.benricho.org/
នៅក្នុងឱសថជប៉ុនមួយប្រភេទដែលធ្វើពីស្លឹក និងឫសរបស់រុក្ខជាតិនេះមានប្រសិទ្ធភាពព្យាបាលក្អក និងជំងឺផ្សេងទៀតនៃសរីរាង្គខាងក្នុង។
Hakobera
ឈ្មោះពីបុរាណ៖ Hakobera 繁縷 ឬ 蘩蔞
ឈ្មោះបច្ចុប្បន្ន៖ Hakobe 繁縷 ឬ 蘩蔞
រូបភាព tuzi.baike.com
នៅក្នុងឱសថជប៉ុន Hakobera មានប្រសិទ្ធភាពព្យាបាលជំងឺរលាកទងសួត និងរលាកសន្លាក់ បង្កើនបត់ជើងតូច។
Hotokenoza
ឈ្មោះពីបុរាណ៖ Hotokenoza 仏の座
ឈ្មោះបច្ចុប្បន្ន៖ Koonitabirako 小鬼田平子
រូបភាព blog.goo.ne.jp
មិនសូវមានឯកសារនិយាយពីរុក្ខជាតិនេះព្យាបាលជំងឺលើសឈាមទេ ដូច្នេះ Koonitabirako មិនត្រូវបានគេប្រើច្រើនក្នុងថ្នាំពេទ្យឡើយ។
Suzuna
ឈ្មោះពីបុរាណ៖ Suzuna 菘
ឈ្មោះបច្ចុប្បន្ន៖ Kabu 蕪
រូបភាព www.namayasai.co.uk/
នៅក្នុងឱសថជប៉ុនមើមស្ពៃ Kabu មានប្រសិទ្ធភាពជួយអោយពោះវៀនដំណើរការល្អ ព្យាបាលការទល់លាមក និងបន្ថយគ្រុនក្តៅ។
Suzushiro
ឈ្មោះពីបុរាណ៖ Suzushiro 蘿蔔
ឈ្មោះបច្ចុប្បន្ន៖ Daikon 大根
រូបភាព www.naturalfoodseries.com
ឆាយថាវមានផ្ទុក Enzyme diastase ល្អសម្រាប់ការរំលាយអាហារ និងគុណសម្បត្តិការពារការពុលអាហារ។
ដូច្នេះដើម្បីទទួលបានសំណាងក្នុងឆ្នាំថ្មី ហេតុអ្វីអ្នកមិនសាកល្បងធ្វើបបរគ្រឿងផ្សំពីឱសថសម្រាប់គ្រួសាររបស់អ្នក?
ប្រភព https://grapee.jp/en/108070
Neko