តើអនាគតប្រទេសជប៉ុននៅឆ្នាំ ២០២៥ នឹងទៅជាយ៉ាងណា?
ឆ្នាំ ២០២០ បានចូលមកដល់ព្រឹត្តិការណ៍ “កីឡាអូឡាំពិកតូក្យូ ២០២០” កាន់តែទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ ប៉ុន្តែតើអ្នកដឹងទេនៅប្រទេសជប៉ុន “បញ្ហាឆ្នាំ ២០២៥” ក៏កំពុងតែល្បីផងដែរ។ តើអ្វីនឹងកើតឡើងនៅឆ្នាំ ២០២៥? នោះគឺជាឆ្នាំបង្ហាញពីអត្រាមនុស្សចាស់ មណ្ឌលថែទាំសុខភាព ឆ្មប សន្តិសុខសង្គមនៅប្រទេសជប៉ុនសុទ្ធតែមានបញ្ហាធ្ងន់ធ្ងរ។ តើនឹងមានអ្វីកើតឡើងនៅឆ្នាំ ២០២៥?
មនុស្សចាស់កើនឡើងឆាប់រហ័ស
រូបភាព https://tenki.jp/suppl/m_nakamura
បច្ចុប្បន្នប្រជាជនជប៉ុនមានចំនួន ១២៦ លាននាក់។ ក្នុងឆ្នាំ ២០០៨ ចំនួនប្រជាជនជប៉ុនកើនឡើងដល់កម្រិតខ្ពស់ហើយបន្ទាប់មកក៏ចាប់ផ្តើមធ្លាក់ចុះ។ សព្វថ្ងៃចំនួនមនុស្សចាស់លើសពីអាយុ ៦៥ ឆ្នាំកំពុងតែកើនឡើង។ យោងតាមការគណនានៅឆ្នាំ ២០២៥ ប្រជាជនមានចំនួន ៣៦.៥៧០.០០០ នាក់ ហើយរហូតដល់ឆ្នាំ ២០៤២ ប្រជាជនមានចំនួន ៣៨.៧៨០.០០០ នាក់។ ចំពោះឆ្នាំ ២០២៥ កំណើនប្រជាជនកើនឡើង មនុស្សចាស់លើសពីអាយុ ៧៥ ឆ្នាំស្មើនឹង ១៨% នៃចំនួនប្រជាជនជប៉ុនមាន ២១.៧៩០.០០០ នាក់។ មានន័យថាប្រទេសជប៉ុនកំពុងឈានដល់ដំណាក់កាលមនុស្សចាស់កើនឡើងយ៉ាងឆាប់រហ័ស។
អាយុចូលនិវត្តន៍នៅប្រទេសជប៉ុនចាប់ពីអាយុ ៦៥ ឆ្នាំ។ ដល់អាយុ ៧៥ ឆ្នាំតម្រូវការសេវាថែទាំសម្រាប់មនុស្សចាស់កើនឡើង ចំណែកបញ្ហាសន្តិសុខសង្គមដូចជាប្រាក់សោធន ការថែទាំសុខភាព ឆ្មប និងសុខុមាលភាពសង្គមក៏កើនឡើងផងដែរ។ ការចំណាយលើសន្តិសុខសង្គមក៏កើនឡើងទ្វេដងក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។
បន្ទុកធ្លាក់លើមនុស្សជំនាន់ក្រោយ
រូបភាព https://tenki.jp/suppl/m_nakamura
នៅឆ្នាំ ១៩៦៥៖ ក្នុងចំណោមមនុស្សចាស់ម្នាក់នឹងមានមនុស្ស ៩,១ នាក់ក្នុងអាយុធ្វើការ (ពីអាយុ ២០ ~ ៦៤ ឆ្នាំ)
នៅឆ្នាំ ២០១២៖ ក្នុងចំណោមមនុស្សចាស់ម្នាក់នឹងមានមនុស្ស ២,៤ នាក់ក្នុងអាយុធ្វើការ (ពីអាយុ ២០ ~ ៦៤ ឆ្នាំ)
នៅឆ្នាំ ២០៥០៖ ក្នុងចំណោមមនុស្សចាស់ម្នាក់នឹងមានមនុស្ស ១,២ នាក់ក្នុងអាយុធ្វើការ (ពីអាយុ ២០ ~ ៦៤ ឆ្នាំ)។
នៅទសវត្សឆ្នាំ ១៩៦០ ប្រទេសជបុ៉នមានចំនួនមនុស្សនៅអាយុធ្វើការគ្រប់គ្រាន់។ ប៉ុន្តែស្ថានភាពសង្គមផ្លាស់ប្តូរបង្ហាញថានៅឆ្នាំ ២០៥០ មនុស្សនៅអាយុធ្វើការម្នាក់ត្រូវទទួលបន្ទុកមនុស្សចាស់ម្នាក់។ ការចំណាយលើបញ្ហាសន្តិសុខសង្គមបានមកពីប្រាក់ធានារ៉ាប់រងអ្នកដែលនៅអាយុធ្វើការ ថវិការដ្ឋ និងមូលដ្ឋាន។ អ្នកដែលកើតក្នុងកំឡុងពេលកំណើនប្រជាជននឹងទទួលការចំណាយនេះ។ អត្រាកំណើតថយចុះធ្វើអោយការចំណាយសន្តិសុខសង្គមក៏ធ្លាក់ចុះដែរ។ មានន័យថាមូលនិធិសន្តិសុខកំពុងតែស្ថិតក្នុងបន្ទុករបស់រដ្ឋាភិបាល និងទីភ្នាក់ងារក្នុងស្រុក។
បើស្ថានភាពនេះនៅតែបន្តនឹងបណ្តាលអោយមូលនិធិសន្តិសុខសង្គមដួលរលំ ហើយមិនអាចធានាដល់ការរស់នៅរបស់ប្រជាជន។ នេះជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលជប៉ុន ហើយក៏ជាប្រធានបទដែលគេយកមកពិភាក្សាក្នុងរយៈពេលថ្មីៗនេះព្រោះឆ្នាំ ២០២៥ ជិតមកដល់ហើយ។
វិធានការរបស់រដ្ឋាភិបាល
រូបភាព https://tenki.jp/suppl/m_nakamura
បញ្ហាមិនត្រឹមតែការចំណាយលើសន្តិសុខសង្គមប៉ុណ្ណោះទេ តម្រូវការធនធានមនុស្សក្នុងវិស័យសុខាភិបាលក៏កំពុងខ្វះខាតផងដែរ។ ចាប់ពីខែសីហាឆ្នាំ ២០១៧ ការចំណាយលើការថែទាំសុខភាពសម្រាប់មនុស្សចាស់កាន់តែកើនឡើង។
ចំពោះបញ្ហាកង្វះមណ្ឌលសុខភាព និងកម្លាំងពលកម្ម រដ្ឋាភិបាលណែនាំអោយប្រជាជនប្រើគ្លីនិកនៅជិតផ្ទះរបស់ពួកគេជាជាងទៅមន្ទីរពេទ្យធំឬដឹកអ្នកជំងឺស្រាលទៅមន្ទីរពេទ្យមូលដ្ឋាន និងបង្កើនការថែទាំពីក្រុមគ្រួសារ។ ក្រៅពីនេះរដ្ឋាភិបាលលើកកម្ពស់គោលការណ៍ណែនាំសុខភាពសាធារណៈ ការការពារជំងឺ និងស្រាវជ្រាវអំពីវិធីសាស្រ្តពិនិត្យជំងឺ។
ប្រាក់មូលនិធិចូលនិវត្តន៍
សេចក្តីប្រកាសថ្មីៗនេះនៃមូលនិធិហិរញ្ញវត្ថុជប៉ុន៖ “មូលនិធិកំពុងខ្វះខាត ២០ លានយ៉េន” បណ្តាលអោយមានមតិជាច្រើន ហេតុនេះមូលនិធិហិរញ្ញវត្ថុចាប់អំពាវនាវឱ្យមានការវិនិយោគ។ ដោយសារតែសុវត្ថិភាពរបស់ទីភ្នាក់ងាររដ្ឋប្រជាជនជាច្រើនចាប់ផ្តើមវិនិយោគក្នុងមូលនិធិសោធនដែលបញ្ជាក់ដោយមូលនិធិហិរញ្ញវត្ថុ។
យុវជន និងមនុស្សក្នុងវ័យកណ្តាលកំពុងធ្វើការត្រូវត្រៀមគម្រោងផែនការដើម្បីធានាអនាគតរបស់ពួកគេពេលចាស់ជរា។
Chiko