ផ្ទាំងគំនូរសហសម័យរបស់វិចិត្រការនី Kazuho Imaoka – រូបស្រីស្អាត និងឆ្មា
美人画 (Bijinga) គឺជាផ្នែកមួយនៃគំនូរចម្លាក់ឈើបែបបុរាណជប៉ុន Ukiyo-e ប្រធានបទក្នុងគំនូរផ្តោតលើនារីដ៏ស្រស់ស្អាត។ ផ្ទាំងគំនូរនេះមានប្រភពមកពីក្យូតូក្នុងអំឡុងសម័យ Edo មិនត្រឹមតែពណ៌នាពីសម្រស់ខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពស្រស់ស្អាតក្នុងចិត្តផងដែរ។ រចនាប័ទ្មផ្ទាំងគំនូរបន្តវិវឌ្ឍទៅជាគំនូរសម័យទំនើប ដោយក្រុមវិចិត្រករ វិចិត្រការនីវ័យក្មេងមកពីក្យូតូបានបន្ថែមស្រទាប់ថ្នាំស្អាតទាក់ទាញ។
ស្រុកកំណើតរបស់វិចិត្រការនីនៅអូសាកា ក្នុង ឆ្នាំ ១៩៩១ វិចិត្រការនី Kazuho Imaoka ចូលរៀននៅសកលវិទ្យាល័យសិល្បៈ និងរចនា Seian ក្នុងខេត្ត Shiga ។ ផ្ទាំងគំនូររបស់វិចិត្រការនីភាគច្រើនតួឯកគឺស្រីស្អាតជាមួយឆ្មារបស់នាងបង្កើតជាផ្ទាំងគំនូរសហសម័យ។ Imaoka និយាយថា ផ្ទាំងគំនូរមានភាពទាក់ទាញ នាងព្យាយាមបង្ហាញពីអារម្មណ៍របស់ស្ត្រីនៅក្នុងសង្គម។
ប្រសិនបើអ្នកមានគម្រោងទៅទីក្រុងតូក្យូ អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍ Ginza Tsutaya Books ចាប់ពីថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២០ ដើម្បីមើលស្នាដៃរបស់វិចិត្រការនី។
មើលបន្ថែមទៀតតាម Tumblr
Sacchan