នាយកប្រតិបត្តិស្រីជនជាតិជប៉ុនជិះយន្តហោះថ្នាក់ជំនួញជាមួយទន្សាយជាទីស្រលាញ់
នេះគឺជារូបថតទន្សាយតូចមួយក្បាលឈ្មោះ Coco អាយុ ៨ ឆ្នាំ ដែលធ្វើអោយមនុស្សជាច្រើនច្រណែន។ វាកំពុងជិះយន្តហោះពីសាន់ហ្វ្រាន់ស៊ីស្កូទៅក្យូតូជាមួយម្ចាស់របស់វាដែលជានាយកប្រតិបត្តិស្រីជនជាតិជប៉ុន។
រូបភាព https://nextshark.com/female-rabbit-business-class-flight/
ទន្សាយតូច Coco មានកន្លែងអង្គុយថ្នាក់ជំនួញជាមួយសេវាកម្មល្អ។ ម្ចាស់របស់វាជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Startup Panalyt Japan ឈ្មោះ Takako Ogawa ត្រឡប់ទៅជប៉ុនក្រោយពេលឈប់ពីក្រុមហ៊ុន Google ។ Takako Ogawa មិនចង់បោះបង់ទន្សាយជាទីស្រលាញ់ទើបសម្រេចយកទៅប្រទេសវិញ។
រូបភាពខាងលើបង្ហាញថាជើងហោះហើររបស់ទន្សាយតូច Coco មាននំ និងស្រាសំប៉ាញមួយកែវ ក្រៅពីនេះនៅមានគ្រាប់ធនជាតិមួយចានផងដែរ។ ហោះហើរអស់រយៈពេល ១១ នៅលើយន្តហោះ។
រូបភាព https://nextshark.com/female-rabbit-business-class-flight/
ទន្សាយតូច Coco អាចអង្គុយកៅអីថ្នាក់ជំនួញជាមួយ Ogawa ព្រោះត្រូវបានចុះឈ្មោះក្រោមលក្ខណៈសត្វចិញ្ចឹមពិសេស ថ្លៃធ្វើដំណើរប្រហែល ១០០ ដុល្លា។ នេះមិនមែនជាលើកទីមួយទន្សាយតូច Coco បានជិះយន្តហោះថ្នាក៉ជំនួញទេ វាធ្លាប់ជិះយន្តហោះពីប្រទេសជប៉ុនទៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងឆ្នាំ ២០១៥ ។
រូបភាព https://nextshark.com/female-rabbit-business-class-flight/
ទន្សាយតូច Coco គឺជាភ្ញៀវដ៏ពិសេសមួយ វាពិតជាឆ្លាត មិនបង្កការលំបាកគ្រាន់តែដើរជុំវិញកន្លែងរបស់ខ្លួនទោះបីការធ្វើដំណើរមានរយៈពេលយូរក៏ដោយ។
រូបភាព https://nextshark.com/female-rabbit-business-class-flight/
Ogawa និយាយថា “ Coco គឺជាទន្សាយមានចរិកចង់ដឹងចង់ឃើញ និងសកម្មណាស់។ ប៉ុន្តែអាចបង្រៀន និងស្តាប់បង្គាប់។ ប្រសិនបើមានមនុស្សច្រើនជុំវិញឬនៅកន្លែងប្លែកវានឹងនៅស្ងៀម”។
“ពេលខ្ញុំទិញការ៉េម បុគ្គលិកយន្តហោះសួរថាតើទន្សាយតូច Coco ចង់បានអ្វីបន្ថែមទៀតទេ? មិនដឹងថាត្រូវអោយទន្សាយញ៉ាំអ្វីទេ បុគ្គលិកយន្តហោះអោយវាគ្រាប់អាល់ម៉ុន និងគ្រាប់ស្វាយចន្ទីមួយចាន”។
ពិតជាសត្វចិញ្ចឹមលំដាប់អ្នកមានមែន។
Sacchan