ទំនៀមទម្លាប់លួចចូលផ្ទះ​ខាងស្រី​ពេល​យប់​របស់​ប្រជាជន​ជប៉ុន​នៅ​សម័យ​ពី​ដើម

តើអ្នក​ធ្លាប់គិតថាទំនៀមទម្លាប់លួចចូលផ្ទះ​ខាងស្រីរួមដំណេកជាទង្វើស្របច្បាប់ដែរទេ?

រូបភាព https://mag.japaaan.com/archives/81791

តាមពិតនេះជាទំនៀមទម្លាប់តាំងពីយូរណាស់​មកហើយនៅប្រទេសជប៉ុន។ បុរសប្រាកដជាសាកសួរ​នារីមុន ប្រសិន​​បើយល់​ព្រមយប់នោះនឹង​លួចចូលផ្ទះ​ខាង​ស្រី ពេល​ខ្លះ​នារី​យល់​ព្រម ប៉ុន្តែក្រោយមកក៏ប្រែចិត្តបដិសេធវិញ។

នៅ​រាត្រីនោះតាមសន្យាទ្វារផ្ទះ​ខាងស្រីមិន​ចាក់សោទេ ខាងប្រុសលួចចូល​ផ្ទះយ៉ាងស្រួលព្រោះមាន​អ្នកត្រៀមស្រាប់។

តើរឿងនឹងឪពុក​ម្តាយឯកភាពដែរទេ?

ស្តាប់ទៅប្រសិន​បើ​ឪពុកម្តាយខាងស្រីដឹងនឹងមាន​រឿង​ធំ ប៉ុន្តែលទ្ធផល​បែរជាផ្ទុយទៅវិញ។ ឪពុកម្តាយគិតថា នេះជាវិធីល្អដើម្បី​ឲ្យ​​បុរស និង​នារីស្គាល់​គ្នាហើយ​រៀប​ការ។ ឪពុកម្តាយខាងស្រីគាំទ្រដោយធ្វើជាភ្លេចចាក់សោរទ្វារ ធ្វើ​ពុត​ដេក ឬចេញទៅក្រៅទុកឲ្យ​​អ្នក​ទាំង​ពីរមានពេល​នៅជាមួយ​គ្នា។

ប្រសិន​បើ​ទំនាក់​ទំនង​ល្អអ្នក​ទាំង​ពីរ​នឹង​ក្លាយជាគូស្វាមី​ភរិយា​។

មូលហេតុនៃទំនៀមទម្លាប់ដ៏ចម្លែកនេះ គឺដោយសារជនជាតិ​ជប៉ុនមានភាពខ្មាស់អៀនច្រើន។ បើគ្មានឱកាសទាំងនេះទេ ជនជាតិ​ជប៉ុននឹងមានការខ្មាស់អៀនមិន​ហ៊ាន​ណាត់​ជួប ឬសូម្បីតែ​ប៉ះដៃផង។

ទំនៀមទម្លាប់នេះមាន​តាំងពីសម័យមុនសង្គ្រាម ភាគច្រើន​នៅតំបន់ជនបទ ហើយមានអាយុកាលប្រហែល ៧០ ឆ្នាំ។

បច្ចុប្បន្នប្រសិនបើអ្នកធ្វើបែបនេះនឹង​ត្រូវ​ចាប់​ខ្លួន​ពី​បទលួចចូល​ផ្ទះគេខុសច្បាប់។ ដូច្នេះប្រសិន​បើ​ស្រលាញ់​នរណាម្នាក់​គួរតែ​ណាត់​ជួប និង​ចូល​ដល់ឪពុកម្តាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: