មូលហេតុពិតដែល​​ជប៉ុន​មិន​ឆ្លង​ឆ្នាំតាមប្រតិទិនចន្ទគតិ

នៅប្រទេសជប៉ុនពី​មុន​ធ្លាប់​ប្រើប្រតិទិនចន្ទគតិ ប៉ុន្តែ​រហូតដល់ឆ្នាំ ១៨៧៣ ប្រតិទិនចន្ទគតិត្រូវហាមឃាត់ ហើយឆ្លងឆ្នាំតាមប្រតិទិនសុរិយគតិវិញ។

រូបភាព http://www.original-calendar.com/shop/item/SG-927-01.html

មូលហេតុដែលជប៉ុន​មិន​ឆ្លង​ឆ្នាំតាមប្រតិទិនចន្ទគតិ គឺដើម្បី​ផ្តាច់​ខ្លួនចេញពីបណ្តាប្រទេសអាស៊ីធ្វើតាមរចនាសម្ព័ន្ធអឺរ៉ុប ប៉ុន្តែគោលបំណងពិតប្រាកដគឺមិនមែនដូច្នេះនោះទេ។ មូលហេតុពិតប្រាកដគឺដោយសារតែអាជីវកម្មមិនចង់បើកប្រាក់ខែឲ្យនិយោជិក។

នៅឆ្នាំ ១៨៧៣ គឺជាឆ្នាំដែលមាន ១៣ ខែតាមប្រតិទិនចន្ទគតិ ដូច្នេះ​អាជីវកម្មត្រូវបើកប្រាក់ខែទី ៣ ឲ្យ​​បុគ្គលិក។ ផែន​​ការ​ផ្លាស់​​ប្តូរ​ធ្វើ​នៅ​ថ្ងៃ​ទី ៣ ខែធ្នូដោយកំណត់កាលបរិច្ឆេទទៅជាថ្ងៃទី ១ ខែមករាឆ្នាំ ១៨៧៣ សល់​តែ ១២ ខែ ព្រោះខែធ្នូជាក់ស្តែងមានតែ ៣ ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ​ការចំ​ណាយ​បើកប្រាក់ខែទី ១៣ របស់​បុគ្គលិក​ គ្រាន់​តែបើកដល់​ខែ​វិច្ឆិកា​ប៉ុណ្ណោះ នេះ​ជា​គោល​បំណង​ពិត​នៃ​ការ​ផ្លាស់​ប្តូរ។

នៅពេលនោះជប៉ុនត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបំពាក់អាវុធឲ្យ​ស្មើបណ្តាប្រទេសអឺរ៉ុប។

រូបភាព https://ja.wikipedia.org/wiki/日清戦争

មិន​ត្រឹម​តែប៉ុណ្ណឹង ស្ថានភាពហិរញ្ញវត្ថុក៏កំពុងប្រឈមនឹងការខ្វះខាតជាច្រើនផងដែរ។ ជប៉ុនមានបុគ្គលិក​​សាធារណៈ​ច្រើន មិន​ច្បាស់​ថាមានចំនួនប៉ុន្មានទេ ប៉ុន្តែគេប៉ាន់ស្មានមន្រ្តីកណ្តាលចំនួន ៦០ ម៉ឺននាក់ និងមន្ត្រីមូលដ្ឋានចំនួន ២.៩៥០.០០០ នាក់។ ប្រសិន​បើមិន​ចំបាច់បើកប្រាក់ខែឲ្យ​ចំនួន​មនុស្ស​ទាំង​នេះក្នុងរយៈពេល ២ ខែនឹងសន្សំប្រាក់បានច្រើន។

ជាការពិតណាស់ នៅពេលដែលសេចក្តីសម្រេចផ្លាស់​ប្តូរ​ត្រូវ​បានលើក​ឡើងគ្មាន​នរណានិយាយ​ត្រង់​នោះទេ រដ្ឋាភិបាល​និយាយ​​តែ​រឿង​ល្អ​គឺដើម្បីឲ្យ​ស្របតាមស្តង់ដារពិភពលោក។ ប្រជាជនជប៉ុនជាច្រើននាពេលនោះដឹងថាប្រទេសកំពុងអភិវឌ្ឍដើម្បីប្រជែងជាមួយប្រទេសដទៃ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​យល់ថាការសម្រេចចិត្តនេះ​ល្អ ហើយមិន​សូវ​មា​ន​អ្នកត្អូញត្អែរអំពីប្រាក់ខែរបស់​ខ្លួននោះទេ។

ដោយសារមធ្យោបាយនេះរដ្ឋាភិបាលអាចបន្សំប្រាក់ដើម្បីបំពាក់អាវុធជៀសពីសង្គ្រាមជាមួយរាជវង្សឆេង (ប្រទេស​​​ចិន) និងរុស្ស៊ី ហើយបន្ទាប់មកចូលរួមក្នុងសង្គ្រាមលោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: