គម្រោងពិសោធប្រើបុគ្គលិករ៉ូបូតនៅក្នុងហាងស្រាជប៉ុន
នៅជប៉ុនពេលចេញពីធ្វើការគេច្រើននាំគ្នាទៅហាងស្រាផឹកពីរបីកែវមុនពេលទៅផ្ទះ។ ដែលគេហៅថា Izakaya ជាកន្លែងដែលអ្នកអាចផឹកស្រា និងម្ហូបក្លែម។ នេះក៏ជាកន្លែងផ្តល់ជូននូវជម្រើសជាច្រើនផងដែរ។
រូបភាព https://press.chiku-wa.jp/press_3274/
ទោះបីជាយ៉ាងណាហាង Izakaya កំពុងតែជួបបញ្ហាកង្វះកម្លាំងពលកម្ម។ ថ្មីៗនេះបុគ្គលិកហាងភាគច្រើនជាជនបរទេសដែលធ្វើការក្រៅម៉ោង។ ការជួលបុគ្គលិកមានការពិបាក ហើយផ្លាស់វេនគ្នាក៏ពិបាកណាស់ដែរ។ ប្រឈមនឹងស្ថានភាពនេះជប៉ុនកំពុងបង្កើតដំណោះស្រាយថ្មីមួយគឺប្រើបុគ្គលិករ៉ូបូត។
រូបភាព https://www.itmedia.co.jp/business/articles/2001/15/news075.html
ហាងស្រាប្រើបុគ្គលិករ៉ូបូតត្រូវបានសាកល្បងក្នុងស្រុក Toshima ទីក្រុងតូក្យូ។ បុគ្គលិករ៉ូបូតទទួលការបញ្ជាទិញពីភ្ញៀវហើយរៀបចំភេសជ្ជៈ។ រ៉ូបូតនីមួយៗត្រូវបានបំពាក់ដោយកាមេរ៉ាដើម្បីកំណត់ភេទ អាយុរបស់ភ្ញៀវ ហើយប្រើបញ្ញាសិប្បនិម្មិតដើម្បីផ្លាស់ទីឬសន្ទនាទូទៅជាមួយភ្ញៀវ។ ពួកវាអាចឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវ និងដំឡើងគុណភាពសេវាកម្មអោយកាន់តែល្អ។ នេះជាគុណសម្បត្តិដ៏ល្អចំពោះបុគ្គលិករត់តុ។
រូបភាព https://www.itmedia.co.jp/business/articles/2001/15/news075.html
ប្រទេសជប៉ុនកំពុងដំឡើងបុគ្គលិករ៉ូបូតនៅក្នុងហាងស្រា និងហាងកាហ្វេផងដែរ។
រួមទាំងសេវាកម្មនៅសណ្ឋាគារ។
ជាមួយនឹងអត្រាមនុស្សចាស់កើនឡើង ប្រទេសជប៉ុនត្រូវប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្ម ដូច្នេះត្រូវការកម្មករបរទេសជាច្រើនរួមទាំងរ៉ូបូត។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត តើប្រទេសជប៉ុនត្រូវស្ថិតក្នុងសម័យរ៉ូបូតឬ?
Kengo Abe