សាមូរ៉ៃមានម្រាមដៃ ៦ តែមួយ​គត់​ដែលពូកែ​ក្នុងប្រវត្តិសាស្ត្រជប៉ុន

Hideyoshi Toyotomi គឺជាតំណាងសាមូរ៉ៃមួយរូបនៃសម័យសង្រ្គាម។ កាលពីមុន​ជនជាតិ​ជប៉ុន​មាន​ទំនៀមទម្លាប់​ឪពុកផ្ទេរបន្តអោយកូន ដូច្នេះកូន​របស់​សាមូរ៉ៃនឹងក្លាយជាសាម៉ូរ៉ៃម្នាក់ដែរ។ ដោយឡែក Hideyoshi Toyotomi កើតមកក្នុងគ្រួសារកសិករធម្មតា។

រូបភាព https://web.smartnews.com/articles/hzxRH6gRS4x

ក្មេងប្រុសក្នុង​​គ្រួសារកសិករមាន​បំ​ណង​ក្លាយទៅជា​សាមូរ៉ៃដ៏អស្ចារ្យបំផុតក្នុងប្រទេសជប៉ុន ដូច្នេះ​គាត់​សម្រេចធ្វើ​តាម​ក្តីស្រមៃរបស់​ខ្លួនធ្វើជាសេនារបស់សាមូរ៉ៃ Nobunaga Oda ។ មានរឿងរ៉ាវជាច្រើននិយាយ​អំពីបញ្ញាឆ្លាតវៃរបស់គាត់។

ពេលដែលសាម៉ូរ៉ៃ Nobunaga ចេញក្រៅនារាត្រីរដូវរំហើយត្រជាក់ភ្លេចពាក់​ស្បែក​ជើង។ Hideyoshi យកស្បែក​ជើងរបស់ Nobunaga ដាក់​នៅ​ទ្រូងរត់តាមយកទៅអោយសាមូរ៉ៃ ហើយនិយាយថា “ខ្ញុំ​បាន​កម្តៅ​ស្បែក​ជើងសម្រាប់​លោកម្ចាស់”។

លោកម្ចាស់​សាមូរ៉ៃពេញចិត្ត​ចំពោះទង្វើរបស់សេនាខ្លួនក៏បាន​ដំ​ឡើងឋានៈ និង​មាន​ការរំ​ពឹង​ទុកទៅលើគាត់យ៉ាង​ច្រើន។ Hideyoshi មាន​មាឌតូច ទម្រង់មុខក៏តូចដែរ ដូច្នេះ​គាត់​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “កូនស្វា” ឬ “កណ្តុរ” ​តែគាត់​មិន​ខ្វល់ពីពាក្យរបស់​អ្នក​ដទៃឡើយ។

ក្នុងសម័យសង្គ្រាមខណៈដែល Nobunaga ខ្វះ​អ្នកប្រយុទ្ធ Hideyoshi បាន​ផ្តល់យុទ្ធសាស្ត្រជាច្រើនដើម្បីកាត់បន្ថយការខូចខាត ហើយ​ក្លាយជាសេនាដៃស្តាំរបស់ Nobunaga ។ បន្ទាប់ពី Nobunaga ត្រូវគេធ្វើឃាត Hideyoshi ជាអ្នកបន្តផែនការបង្រួបបង្រួមប្រទេសជប៉ុន។

Hideyoshi ត្រូវគេចាត់ទុកជាមនុស្សជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន។

ដោយដឹងថាដៃស្តាំរបស់ Hideyoshi មាន​ម្រាមដៃ ៦ តាំងពី​កំ​ណើត។

រូបភាព https://web.smartnews.com/articles/hzxRH6gRS4x

កាលពីមុនវិធីតែ​មួយ​គត់គឺកាត់​ម្រាម​ដៃលើសចោល។ នៅ​ក្នុង​សម័យ​របស់ Hideyoshi ប្រសិន​បើ​ក្មេង​ប្រុស​កើត​មក​ក្នុង​គ្រួសារសាមូរ៉ៃមានម្រាមដៃ ៦ បែប​នេះ ត្រូវ​តែ​កាត់​ចោលទោះបី​ម្រាមដៃ ៦ មិន​បង្កការរំខានអ្វីក៏​ដោយ។ 

ប៉ុន្តែ Hideyoshi មានកំណើតមកពីគ្រួសារកសិករ។ ដូច្នេះគាត់បានក្លាយជាសាមូរ៉ៃដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលមានម្រាមដៃ ៦ ។ មនុស្សជាច្រើនដោយសារមូល​ហេតុ​នេះមើលងាយ​គាត់និយាយ​ថា “ព្រោះវាជាកូនកសិករ” ។ សូម្បីតែ​អ្នក​និពន្ធសរសេរសៀវភៅនិយាយពីគាត់​ក៏គូរម្រាមដៃ ៥ ដូចមនុស្សធម្មតាដែរ។

គ្មាននរណាម្នាក់អាចបដិសេធទេពកោសល្យដ៏ឆ្នើមរបស់សាមូរ៉ៃម្នាក់​នេះទេ។ យោងទៅតាមឯកសារថ្មីៗនេះមនុស្សដែលមានម្រាមដៃ ៦ ច្រើនតែមានការវិវឌ្ឍន៍ខួរក្បាលលើសមនុស្សធម្មតា។

ខាងក្រោមនេះជាវីដេអូក្មេងប្រុសម្នាក់អាយុ ១៧ ឆ្នាំមាន​ម្រាមដៃ ៦ ដែរ។ គាត់អាចចងខ្សែស្បែកជើងដោយប្រើ​ដៃ​តែម្ខាង ហើយវាយកុំព្យូទ័រលឿនជាងមនុស្សធម្មតា។

ខួរក្បាលវិវត្តន៍លឿនក៏ព្រោះតែត្រូវគ្រប់​គ្រងម្រាមដៃ​ ៦ ច្រើនជាងមនុស្ស​ធម្មតាផង​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: