ការ៉េម និងបង្អែមឆ្ងាញ់ទាំង​ ១៨ ប្រភេទដែលអ្នកគួរតែភ្លក់​បើ​មាន​ឳកាសទៅជប៉ុន

ប្រហែលសាមូរ៉ៃជាមនុស្សដំ​បូងភ្លក់ការ៉េមព្រោះទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៨៦០។ នៅឆ្នាំ ១៨៦៩ ជនជាតិ​ជប៉ុន​ចាប់​ផ្តើម​ធ្វើ​ការ៉េម​ដំបូងនៅ Yokohama លក់​ក្នុង​តម្លៃ ២៥ យ៉េននាពេល​នោះគឺថ្លៃចំពោះ​ប្រជាជន។ រហូត​ដល់​ឆ្នាំ ១៩០២ តម្លៃការ៉េមថយចុះសល់ ១ យ៉េន ហើយក្លាយជាបង្អែមដ៏ពេញនិយមរបស់ប្រជាជននៅទីក្រុង។ ប្រភពដើមមកពីបស្ចិមប្រទេសរហូតវិវត្តន៍​តាម​បែបជប៉ុន។ សូមក្រឡេកមើលរសជាតិការ៉េមដែល​អ្នក​គួរតែ​ភ្លក់​បើមាន​ឳកាស​ទៅជប៉ុន។

១. ការ៉េម Matcha

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Matcha គឺជាម្សៅតែបៃតងល្អបំផុតនៅប្រទេសជប៉ុនជាមួយ​នឹង​រសជាតិឈ្ងុយពិសេសដែល​គេនិយម​យកទៅធ្វើជា​ការ៉េម។ ម្សៅ Matcha មួយ​ចំនួន​មិន​មែន​ Matcha ពិតទេ គ្រាន់តែជាតែបៃតងធម្មតាប៉ុណ្ណោះព្រោះ Matcha ថ្លៃ ហើយមិនសមធ្វើការ៉េមទេ។

២. ការ៉េម Anmitsu

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Anmitsu គឺជាការ៉េមបង្អែមជប៉ុនដែលមាន Anko (សណ្តែកក្រហម) ចាហួយ Agar, Mochi, ផ្លែឈើ គ្រាប់ឆេសណាត់ និងគ្រឿងផ្សំផ្សេងៗទៀតរួចបន្ថែម​ក្រែម scoop ពីលើ។

៣. Yukimi Daifuku

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

នេះគឺជា Mochi ស្នូលក្រែមមាន​ច្រើន​រសជាតិ។ គេ​ចាប់​ផ្តើម​ធ្វើ​នៅ​ឆ្នាំ ១៩៨១ ការ៉េម Yukimi Daifuku ជាហាង Mochi ដំបូងគេ។

៤. Pino

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Pino គឺជាឈ្មោះយីហោការ៉េម Chocolate ត្រូវ​បាន​ផលិតក្នុងឆ្នាំ ១៩៧៦។ ការវេចខ្ចប់ពណ៌ក្រហម និងសគឺជាលក្ខណៈ​ពិសេសនៃការ៉េម​នេះ។

៥. នំទឹកឃ្មុំអាំង

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

អ្នក​អាចនឹង​រីករាយ​ភ្លក់នំទឹកឃ្មុំនេះ និង​ក្រែម​ពី​លើ។ ក្រៅពីនេះនំអាច​ញ៉ាំជាមួយ​ Topping ប្រភេទផ្សេងទៀតដូច​ជាផ្លែឈើ។

៦. ការ៉េម Sakura

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

ការ៉េម​ Sakura ដែលគេ​លក់​តាម​រដូវផ្កាសាគូរ៉ាចាប់រីក ភាគច្រើន​គេផ្តោលើរូបរាងជាជាងរសជាតិ។ ដោយសារតែ​ផ្កាសាគូរ៉ាគឺជានិមិត្តរូប​របស់​ប្រទេសជប៉ុន ដូច្នេះ​មនុស្សជាច្រើន​និយមញ៉ាំការ៉េម​សាគូរ៉ា។

៧. Gari Gari Kun

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

នេះគឺជាប្រភេទ​ការ៉េម​ដែល​គេលក់នៅតាម​ម៉ាត។ សូម្បីតែ​សត្វ​តំណាង Gari Gari Kun ក៏បង្ហាញថាការ៉េមមានតម្លៃ​សមរម្យដែរ។

៨. Coolish

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Coolish គឺជា​ការ៉េមទន់ដ៏​ល្បីជាមួយនឹងការវេចខ្ចប់ពិសេស។ Coolish​ មាន​ច្រើន​រសជាតិ ប៉ុន្តែ​ពេញនិយមបំផុតគឺរសជាតិវ៉ានីឡា។ 

៩. Monaka

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Monaka គឺជាឈ្មោះបង្អែមបែបប្រពៃណីរបស់ជប៉ុន សំបកនំស្រួយ ស្នូល​ក្រែម​ផ្អែម​ឆ្ងាញ់​មាន​ច្រើន​រសជាតិដូចជាសណ្តែក​ក្រហម តំណាប់ គ្រាប់ឆេសណាត់ឬ Mochi ។

១០. Suika Ba

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Suika Ba គឺជាការ៉េមឪឡឹកដែលមើលទៅដូចជាចំណិតឪឡឹកជាមួយ​​នឹង choco-chip ជំនួស​គ្រាប់។

១១. Mow

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

ទីផ្សារការ៉េមនៅប្រទេសជប៉ុនមានការប្រកួតប្រជែងខ្ពស់ ដូច្នេះផលិតផលដែលមានតម្លៃថោកអាច​ឈរជើងបានយូរ។ ដូចជាផលិតផល​ខ្លះគេហៅថាការ៉េម ប៉ុន្តែ​តាម​ពិតធ្វើ​ពី​សណ្តែក​សៀងឬអង្ករ។ ប្រភេទផ្សេងទៀត​មានផ្ទុក​ទឹក​ដោះគោក្នុងបរិមាណតិចតួច។ Mow គឺជាម៉ាក​ការ៉េមមាន​គុណភាព​ខ្ពស់។

១២. ការ៉េម Yuzu

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Yuzu គឺជាឈ្មោះប្រភេទ​ផ្លែក្រូច សំ​បក​របស់​វាត្រូវ​គេ​ប្រើ​ធ្វើជារសជាតិការ៉េម។

១៣​. Ikasumi

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Ikasumi គឺជាមឹកគ្រឿងផ្សំ​ដែល​គេនិយម​ចម្អិន​ក្នុង​ម្ហូប​ជប៉ុន។ Ikasumi មានពណ៌ខ្មៅ គេប្រើធ្វើជាពណ៌ និងបន្ថែមរសជាតិ។ 

១៤. Ume

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Ume មានរសជាតិជូរហើយចត់គឺជាការ៉េម​ដែលពេញនិយម​នៅជប៉ុន។

១៥. Tofu

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Tofu គឺជាការ៉េមរសជាតិសណ្តែកសៀង។ នៅជប៉ុន​សណ្តែកសៀងក៏ត្រូវបានគេចាត់ទុកដូចរសជាតិ​ការ៉េម​ផង​ដែរ។ 

១៦. ចាហ៊ួយកាហ្វេ

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

នេះគឺជាបង្អែម Gelatin ជាមួយកាហ្វេខ្មៅ។ បង្អែ​ម​នេះមាន​ក្លិន​ឈ្ងុយ ហើយ​គេ​រួម​បញ្ចូលជាមួយ​ក្រែមវ៉ានីឡា។

១៧. Kinako

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Kinako គឺជាម្សៅសណ្តែកសៀងមាន​រសជាតិ​ផ្អែម គេ​និយម​ប្រើធ្វើជា Topping សម្រាប់​ការ៉េម។

១៨. Kuzumochi

រូបភាព https://www.tokyocreative.com/articles/20784-18-kinds-of-japanese-ice-cream

Kuzumochi គឺជាចាហ៊ួយដើម Arrowroot គ្មាន​រសជាតិ ប៉ុន្តែ​ត្រជាក់អាចញ៉ាំជាមួយ​ការ៉េម។

តើ​អ្នក​ធ្លាប់​ភ្លក់ការ៉េម​ជប៉ុនប៉ុន្មានប្រភេទមកហើយ? តើរសជាតិ​ការ៉េម​មួយ​ណាអ្នក​ចូលចិត្តជាងគេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: