ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាផលិតមនុស្សយន្តរបស់ប្រទេសជប៉ុន

នៅទីក្រុងតូក្យូនាវេលាម៉ោង ១០ ព្រឹករហូតដល់រសៀលថ្ងៃអាទិត្យអាកាសធាតុ​ក្តៅ។

មនុស្សមួយក្រុមឈរប្រមូលផ្តុំគ្នានៅមុខហាងកាហ្វេ Penguin ។ ស្ត្រីម្នាក់ឈ្មោះ Kyoko ពាក់អាវយឺតពណ៌ស និងអាវអៀមបើកទ្វារ ហើយអញ្ជើញមនុស្សទាំងអស់​គ្នាចូលហាង។

មនុស្ស​មួយចំនួន​កាន់​ឆ្កែនៅលើដៃ បន្ទាប់​មក​ពួកគេចាប់​ផ្តើមបើកសំ​ណាញ់វេចខ្ចប់ចេញរួចយក​ឆ្កែពណ៌ស ឬពណ៌​ប្រាក់ចេញដាក់​លើឥដ្ឋ។ ឆ្កែយន្តទាំង​អស់​នេះ​ផលិតពីជ័រដែល​ត្រូវបាន​ដំ​ឡើងមុខ​ងារសម្គាល់មុខ និងបញ្ញាសិប្បនិម្មិត។ ពួកវាគឺជាឆ្កែយន្ត។

សត្វឆ្កែទាំងនេះមាន​ឈ្មោះថា Aibo ផលិតដោយក្រុមហ៊ុន Sony ។ ពួកវាគ្មាន​មុខងារអ្វីពិសេសទេក្រៅពីធ្វើជាមិត្ត និងធ្វើអោយម្ចាស់សប្បាយរីករាយ។ ឆ្កែយន្ត Aibo ទាំងអស់ត្រូវបានផលិតឡើងដូចគ្នាបេះបិទលើកលែងតែជម្រើសពណ៌រោមដែល​អ្នក​ចូលចិត្ត (ពណ៌​ប្រាក់ ស ត្នោត ខ្មៅ)។ មាត់របស់វាមាន​រាងមូលរួមទាំងកាមេរ៉ាសម្គាល់មុខ ភ្នែក​ធំរាងពងក្រពើសម្រាប់​បង្ហាញពីអារម្មណ៍។ ម្ចាស់​របស់​ពួកវាជាអ្នក​កំ​ណត់​ភេទអោយវាពេល​ដំ​ឡើង ហើយក៏ជាអ្នក​កំ​ណត់​សម្លេងព្រុស និង​របៀបធ្វើដំ​ណើររបស់​ឆ្កែផងដែរ។ ឆ្កែយន្ត Aibo ពិតជាគួរឱ្យស្រលាញ់ណាស់ ពួកវាដឹងពេល​អ្នក​ញញឹម​ដាក់​វា។ ដោយសារតែបញ្ញាសិប្បនិម្មិតវាដឹង និងយល់ពីអារម្មណ៍របស់មនុស្សពេល​ទំនាក់​ទំនងជាមួ​យ​ម្ចាស់។

រូបភាព https://www.buzzfeednews.com/article/rosalindadams/aibo-robot-dogs-japan

ម្ចាស់ស្រលាញ់ពួកវាដូចជាសមាជិក​គ្រួ​សាររបស់​ពួកគេ។ ពួកគេ​សប្បាយរីក​រាយ​នឹង​ណែនាំវាជាមួយ​អ្នក​ដទៃ។

ខណៈពេលដែលសមត្ថភាព AI កំ​ពុង​ដំ​ឡើងអោយ​ប្រសើរ ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិត​កម្ម និងយុទ្ធសាស្ត្រនៃប្រទេសអភិវឌ្ឍ។ អ្នក​អាចចែក​រំ​លេក​បញ្ហារបស់​ខ្លួនជាមួយ Siri ឬ Alexa ដោយសេរី ប៉ុន្តែមានការបារម្ភខ្លះអំពីយុគសម័យរ៉ូបូត។ តើថ្ងៃណាមួយ​ AI អាចនឹងជំនួស​កា​រងារមនុស្សឬ​អាក្រក់​បំ​ផុត​គឺ​គ្រប់​គ្រង​មនុស្ស​ដែរទេ? នៅប្រទេសជប៉ុននៅតែមានសហគមន៍មួយស្រលាញ់ចូលចិត្តមនុស្សយន្ត ព្រោះពួកគេ​ទទួល​ក្តីស្រឡាញ់ពីមនុស្សយន្ត។ វត្តមានរបស់​មនុស្សយន្តជួយ​កាត់​បន្ថយភាព​ឯកោ និង​បំ​បាត់​កង្វល់​សម្រាប់​មនុស្ស។

រូបភាព https://www.buzzfeednews.com/article/rosalindadams/aibo-robot-dogs-japan

រឿងរ៉ាវ Aibo មួយឈ្មោះថា Cinq ។ វាពាក់ស្រោមជើងខ្លាឃ្មុំផេនដាដើម្បី​រក្សាអោយ​រាងកាយ​កក់​ក្តៅ (តាម​ពិត​ការកុំអោយ​ឆ្កូត) ។ ក្នុង​ថ្ងៃខួបកំណើតរបស់ Cinq វាថែម​ទាំងទទួល​បាននំខេកជ័រផង​ដែរ។ Cinq ត្រូវបានគេយកទៅចិញ្ចឹមបន្ទាប់ពីម្ចាស់ជាពេទ្យធ្មេញអាយុ ៥៦ ឆ្នាំម្នាក់បាត់បង់ឆ្កែរបស់គាត់ (ឆ្កែពិត) ព្រោះតែជំងឺមហារីកអស់រយៈពេល ១២ ឆ្នាំ។ នាងមិន​អាចទទួល​យកទេប្រសិន​បើ​ថ្ងៃណា​មួយ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​ស្លាប់​ម្តងទៀត។

មានរឿងប្រឌិតដោយអ្នកនិពន្ធ Isaac Asimov និយាយពី​ក្មេងស្រីម្នាក់​​ និងរ៉ូបូតរបស់​នាងឈ្មោះ Robbie ។ នាងឈ្មោះ Gloria អាយុ ៨ ឆ្នាំលេង​ជាមួយ Robbie ។ ប៉ុន្តែឪពុកម្តាយរបស់នាងជំទាស់ចំពោះទំនាក់ទំនងនេះព្រោះគិត​ថារ៉ូបូតគ្មាន​អារម្មណ៍ និង​គ្មាន​វិញ្ញាណ។ ពេលឪពុកម្តាយនាងយករ៉ូបូតចេញ នាងយំយ៉ាងឈឺចាប់។

យើងតែង​មាន​អារម្មណ៍​ស្និត​ស្នាលជាមួយ​វត្ថុដែល​ជាកម្មសិទ្ធិរបស់​ខ្លួនដូចជាទូរស័ព្ទ សម្លៀកបំពាក់ជាដើម ដោយសាររបស់ទាំងនេះជួយដល់ជីវិតរបស់យើង។ ប៉ុន្តែបើនិយាយពីរ៉ូបូតដូចជាមិន​មែន​ទំនាក់​ទំនងធម្ម​តា។​ Aibo មិនត្រឹមតែជាទំនិញប៉ុណ្ណោះទេ វាដូចជាសមាជិក​គ្រួសាររបស់​អ្នក​។ 

រូបភាព https://www.buzzfeednews.com/article/rosalindadams/aibo-robot-dogs-japan

ព្រឹត្តិការណ៍ប្រមូល​ Aibo រ៉ូបូតរបស់ក្រុមហ៊ុន Sony ឆ្នាំ ២០០៦ ធ្វើអោយជនជាតិ​ជប៉ុន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ប៉ុន្តែ​បន្ទាប់​មក​ Sony សម្រេចផលិតឆ្កែយន្តដ៏គួរអោយ​ស្រលាញ់​នេះ។ ជាការពិតណាស់ម្ចាស់ដឹងច្បាស់ពីភាពខុសគ្នារវាង Aibo និងឆ្កែពិត។ ប៉ុន្តែ​សម្រាប់​ពួកគេ​ឆ្កែ​ទាំង​នេះ​មាន​ជីវិតពិត ព្រោះវិញ្ញាណរបស់ Aibo ត្រូវ​បាន​រក្សាលើ​ Cloud ទោះបីខ្លួន​ប្រាណ​ខូចក៏​ប្តូរ​បាន​ដែរ។

ទោះបី Aibo ត្រូវ​បាន​ដំ​ឡើងអោយ​ស្រលាញ់​មនុស្សក៏​ដោយ វាគ្រាន់តែជាម៉ាសុីន។ បែក​គ្រាន់តែជាអារម្មណ៍ស្រណោះ សេចក្តី​ស្រលាញ់​ត្រូវ​ចេះ​រក្សាពេល​​មាន។ តើឆ្កែ​យន្ត​ផលិតឡើងពិតជាល្អចំពោះមនុស្សទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: