ពូកែណាស់ស្នាដៃវិចិត្រករជនជាតិជប៉ុនគូររូបគំនូរឆ្មាស្អាតមិនចាញ់រូបថតឡើយ
តើអ្នកធ្លាប់មើលរូបគំនូរហើយគិតថាវាជារូបថតដែរឬទេ? នេះគឺជាសិល្បៈ hyperrealism (ដូចពិត) ធ្វើអោយអ្នកច្រឡំថាជារូបថតព្រោះតែគុណភាពរូបល្អ។ ទោះជាយ៉ាងណាបើអ្នកសង្កេតមើលអោយច្បាស់អ្នកនឹងដឹងថាវាជាគំនូរ។
ដើម្បីគូរនូវផ្ទាំងគំនូរទាំងនេះតម្រូវអោយវិចិត្រករត្រូវមានជំនាញ និងភាពអត់ធ្មត់ខ្ពស់។
តោះមកជួបជាមួយ Haruki Kudo ដែលជាវិចិត្រករជនជាតិជប៉ុនមានអាយុ ១៨ ឆ្នាំ។ គាត់ជាម្ចាស់គណនី Instagram ដែលមានអ្នកតាមដានចំនួន ២.៥៨៩ នាក់។
វិចិត្រករ Haruki គូរគំនូរដូចជាពិតដោយគ្រាន់តែប្រើខ្មៅដៃពណ៌។ គាត់ក៏ជាម្ចាស់ Youtube ដែលកត់ត្រាការគូរគំនូរផងដែរ។
វិចិត្រករដ៏មានទេពកោសល្យម្នាក់នេះគូរសត្វឆ្កែ ឆ្មា និងវឥន្ទ្រី -ល-។ ប៉ុន្តែរូបគំនូរឆ្មាទទួលបានការគាំទ្រច្រើនបំផុត។
ប្រហែលដោយសារសត្វឆ្មាមានភាពទាក់ទាញចំពោះជនជាតិជប៉ុនឬព្រោះតែវិចិត្រករចូលចិត្តឆ្មា។ យើងនឹងមើលទាំងអស់គ្នាណា!!!
តើអ្នកយល់ថាវាពិតជាស្អាតទេ? សង្ឃឹមថាអត្ថបទនិយាយអំពីឆ្មានេះនឹងនាំមកនូវភាពរីករាយសម្រាប់អ្នក។
ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែម និងមើលស្នាដៃផ្សេងទៀត ខាងក្រោមនេះគឺជាព័ត៌មានសម្រាប់អ្នក។
Instagram | twitter.com | youtube.com
Sacchan