តើយុវជនជប៉ុនធ្វើអ្វីក្នុងពិធីបុណ្យពេញវ័យរបស់ពួកគេ?
នៅអាយុ ២០ ឆ្នាំគឺជាដំណាក់សំខាន់តាមវប្បធម៌របស់ជនជាតិជប៉ុន។ អ្នកក្លាយជាមនុស្សពេញវ័យនៅអាយុ ២០ ឆ្នាំ អាចជក់បារី ផឹកស្រា -ល-។ ទោះបីជាអ្នកមានសេរីភាពធ្វើអ្វីដែលអ្នកចង់បាន ប៉ុន្តែក៏ត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបង្កឡើងផងដែរ។ នេះគឺជាដំណាក់កាលសំខាន់បង្ហាញពីភាពពេញវ័យរបស់មនុស្ស។
ដូច្នេះជារៀងរាល់ឆ្នាំនៅតំបន់នីមួយៗនឹងរៀបចំពិធីបុណ្យពេញវ័យសម្រាប់អ្នកដែលគ្រប់អាយុ ២០ ឆ្នាំ។ នេះគឺជាថ្ងៃសំខាន់មនុស្សគ្រប់គ្នាចង់ធ្វើអ្វីៗពិសេស។ មនុស្សមួយចំនួនមិនត្រឹមតែស្លៀកសម្លៀកបំពាក់ឆើតឆាយប៉ុណ្ណោះទេ ថែមទាំងផឹកស្រាហើយបង្កចលាចលនៅកន្លែងសាធារណៈបង្កើតជាបញ្ហាធំ។ ក្នុងពិធីបុណ្យពេញវ័យនៅតែមានមនុស្សជាច្រើនដែលមានអាកប្បកិរិយាមិនចេះគិត។
រូបភាព https://originalnews.nico/162732
ផ្ទុយទៅវិញមនុស្សជាច្រើនព្យាយាមស្តារភាពស្រស់ស្អាតនៃទំនៀមទម្លាប់វប្បធម៌ដែលមានជាយូរមកហើយ។ សាកលវិទ្យាល័យ Kokugakuin តាំងពីឆ្នាំ ២០០៨ បានចាប់ផ្តើមប្រារព្ធពិធី “ពាក់មកុដ” ជូនដល់អ្នកដែលពេញវ័យ។
រូបភាព https://grapee.jp/781352
នេះជាការរៀបចំឡើងវិញពិធីបុណ្យដែលមានអាយុកាលតាំងពី ១០០០ ឆ្នាំមុន។ នៅក្នុងពិធីនោះបុរសពាក់មកុដ ចំណែកស្រ្តីពាក់ស្នៀតសក់ដើម្បីបង្ហាញពួកគេក្លាយជាមនុស្សពេញវ័យ ស្លៀកពាក់ដូចជាមនុស្សធំ ហើយចាប់ពីពេលនេះទៅត្រូវមានអាកប្បកិរិយាដូចមនុស្សពេញវ័យ។
នៅក្នុងពិធីនេះនឹងមានការសម្តែងរបាំយ៉ាងស្រស់ស្អាត។
រូបភាព https://grapee.jp/781352
អ្នកដែលពេញវ័យដើរចូលស្លៀកសម្លៀកបំពាក់ថ្លៃថ្នូ។
រូបភាព https://grapee.jp/781352
មនុស្សធំតែងតែមានការយល់ច្រឡំចំពោះយុវជនព្រោះគិតថាពួកគេក្រអឺតក្រទម មិនចេះថែរក្សាប្រពៃណីទំនៀមទម្លាប់ ប៉ុន្តែគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ។ នៅតែមានយុវជនមានចិត្តគំនិតច្នៃប្រឌិត និងទេពកោសល្យដែលមិនត្រឹមតែរក្សាតម្លៃប្រពៃណីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រសើរឡើង និងអភិវឌ្ឍតាមរបៀបថ្មីៗទៀតផង។
សង្ឃឹមថាពិធីបែបនេះនឹងត្រូវបានរៀបចំនៅទូទាំងប្រទេសជប៉ុន។
Kengo Abe