ក្រុមហ៊ុន Toyota មានគម្រោងសាងសង់គំរូទីក្រុងអនាគតនៅជើងភ្នំហ្វូជី
ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំនៅលើពិភពលោក បានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការសាងសង់ទីក្រុងនាពេលអនាគត។ ក្រុមហ៊ុនធំមួយនេះបានសហការជាមួយស្ថាបត្យករជនជាតិដាណឺម៉ាកឈ្មោះ Bjarke Ingels ដើម្បីរចនា “ទីក្រុងនាពេលអនាគត” លើទីតាំងរោងចក្រចាស់នៅជើងភ្នំហ្វូជី។
រូបភាព http://www.spoon-tamago.com/2020/01/09/toyota-future-woven-city/
ទេសភាពដ៏អស្ចារ្យនៃភ្នំហ្វូជី និងគម្រោងកសាងទីក្រុងនាពេលអនាគត។ ទីក្រុងនេះនឹងក្លាយជាផ្ទះរបស់ប្រជាជនជិត ២ ពាន់នាក់រួមទាំងបុគ្គលិកក្រុមហ៊ុន Toyota ហើយត្រូវបានផ្គត់ផ្គង់ថាមពលស្អាតផលិតផលដោយបច្ចេកវិទ្យាឥន្ធនៈអុីដ្រូរបស់ក្រុមហ៊ុន។ យោងតាមទ្រឹស្តីអ្នករស់នៅក្នុងទីក្រុងនឹងប្រើយានយន្តបើកបរដោយស្វ័យប្រវត្តិតាមដងផ្លូវទំនើប។ ជីវភាពរស់នៅកាន់តែងាយស្រួលជាមួយនឹងឧបករណ៍ចល័ត។ និយាយម៉្យាងទៀតនេះគឺជាការពិសោធន៍ខ្នាតធំដែលគ្រប់គ្រងដោយសាជីវកម្មពហុជាតិ ទោះជាយ៉ាងណាវាមិនមែនមានន័យថាគ្មានការសង្ស័យទេ។ ប្រសិនបើគម្រោងនេះមានប្រសិទ្ធិភាពអាចនឹងក្លាយជាកន្លែងរស់នៅរបស់ប្រជាជនជប៉ុននាពេលអនាគត ជាពិសេសសមស្របនឹងជីវភាពមនុស្សចាស់កើនឡើង។
រូបភាព http://www.spoon-tamago.com/2020/01/09/toyota-future-woven-city/
ជាការពិតទីក្រុងនេះមិនត្រឹមតែត្រូវបានរចនាឡើងសម្រាប់មនុស្សចាស់ប៉ុណ្ណោះទេ។ ទីក្រុងនេះមានឈ្មោះថា “Woven City” រួមមានគំនូសផ្លូវចំនួន ៣ សម្រាប់រថយន្តល្បឿនលឿន ម៉ូតូ ម៉ូតូអូតូ និងផ្លូវមួយទៀតសម្រាប់អ្នកថ្មើរជើង។
គម្រោងរបស់ក្រុមហ៊ុន Toyota ត្រូវគេរំពឹងថានឹងនាំមកភាពភ្ញាក់ផ្អើលក្នុងឆ្នាំ ២០២១។ អ្នកអាចពិនិត្យមើលរូបភាព និងវីដេអូនៃគម្រោងខាងក្រោមនេះ។
រូបភាព http://www.spoon-tamago.com/2020/01/09/toyota-future-woven-city/
Sacchan