ដំណឹងថ្មី៖ មហាសេដ្ឋីជនជាតិជប៉ុនប្រកាសស្វែងរកមិត្តស្រីឡើងឋានព្រះច័ន្ទជាមួយគ្នា
អ្នកមិនអានច្រលំទេមហាសេដ្ឋីជនជាតិជប៉ុនម្នាក់កំពុងប្រកាសស្វែងរកដៃគូជានារីដើម្បីហោះឡើងឋានព្រះច័ន្ទ។ បុរសម្នាក់នេះឈ្មោះ Yusaku Maezawa អាយុ ៤៤ ឆ្នាំ គ្រោងធ្វើជាពលរដ្ឋដំបូងគេជិះយានអវកាស SpaceX Rocket Big Falcon Rocket ហោះជុំវិញផែនដីក្នុងឆ្នាំ ២០២៣។ គាត់ក៏បានទិញកៅអីទាំងអស់នៃការធ្វើដំណើរក្នុងឆ្នាំ ២០១៨ ដែរ។
Maezawa គឺជាស្ថាបនិក Zozo Inc., ជាគេហទំព័រធំជាងគេរបស់ជប៉ុន បច្ចុប្បន្នមានតម្លៃ ២ ពាន់លានដុល្លារ។
សេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួន មហាសេដ្ឋីរូបនេះបានអោយដឹងថាគាត់កំពុងស្វែងរកដៃគូជានារីម្នាក់ដែលបំពេញតាមលក្ខខណ្ឌខាងក្រោមដើម្បីហោះឡើងឋានព្រះច័ន្ទ៖
- មានអាយុយ៉ាងតិច ២០ ឆ្នាំ
- នៅលីវ
- បុគ្គលិកលក្ខណៈរីករាយ, គំនិតវិជ្ជមាន
- មានភាពរីករាយនឹងជីវិត
- ស្រលាញ់សន្តិភាពពិភពលោក
កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះថ្ងៃទី ១៧ ខែមករានេះជាផ្នែកមួយនៃគម្រោង “Full Moon Lovers” របស់មហាសេដ្ឋី។ គាត់ទើបតែបែកគ្នាជាមួយតារាសម្តែងអាយុ ២៧ ឆ្នាំ Ayame Goriki ។
បន្ថែមលើលក្ខខណ្ឌខាងលើអ្នកដែលចុះឈ្មោះត្រូវមានចំណាប់អារម្មណ៍ចំពោះការរុករកសកលលោក។
“នៅពេលមានអារម្មណ៍ឯកកោរឿងមួយដែលខ្ញុំគិតគឺ៖ តើត្រូវបន្តស្រឡាញ់នារីម្នាក់?។ ជាអ្វីដែលមនុស្សគ្រប់គ្នាយល់ថាធម្មតា ប៉ុន្តែខ្ញុំនៅតែមិនទាន់អាចធ្វើបានរហូតមកដល់ពេលនេះ”។
ពេលដែលខ្ញុំបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី ខ្ញុំមានអារម្មណ៍រំជួលចិត្ត អាម៉ាស់ និងមោទនភាព។ ខ្ញុំធ្លាប់គិតថានឹងបដិសេធ ប៉ុន្តែអ្វីដែលខ្ញុំគិតគឺថាឱកាសបែបនេះនឹងមិនត្រលប់មកវិញទេ។
ខ្ញុំចង់ស្វែងរកគូជីវិត យើងនឹងរួមគ្នាបង្ហាញសេចក្តីស្រឡាញ់ និងសន្តិភាពពិភពលោកក្នុងលំហរខាងក្រៅ។ ខ្ញុំចង់ជួបមនុស្សដ៏អស្ចារ្យ។
រូបភាព https://nextshark.com/yusaku-maezawa-japanese-billionaire-moon/
ជាមួយនឹងគម្រោងនេះ Maezawa ធ្លាប់ប្រកាសគម្រោងនាំសិល្បករឡើងឋានព្រះច័ន្ទជាមួយគាត់ ផ្តល់ឳកាសដល់ពួកគេទទួលបានអារម្មណ៍ថ្មីពេលត្រឡប់មកផែនដីវិញ។ នេះមិនមែនជាលើកដំបូងដែល Maezawa បង្កភាពភ្ញាក់ផ្អើលដល់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ កាលពីឆ្នាំមុនគាត់បានបរិច្ចាគ ១០០ លានយ៉េនលើបណ្តាញសង្គម Twitter ដោយ Tweet នោះត្រូវទទួលបាន re-Tweet ច្រើនបំផុត។
តើអ្នកចង់ដាក់ពាក្យក្លាយជាមិត្តស្រីរបស់មហាសេដ្ឋីរូបនេះទេ?
Sacchan