Wabi – Sabi : សម្រស់នៃទេសភាពចាស់បុរាណ និងស្ងប់ស្ងាត់
Wabi-sabi គឺជាគំនិតមួយនៅក្នុងសិល្បៈជប៉ុន មិនមែនគ្រឿងទេស Wasabi ឡើយ។
តើអ្នកធ្លាប់ឃើញសួនច្បារជប៉ុនដូចនេះទេ?
រូបភាព https://ja.wikipedia.org/wiki/枯山水
ប្រភេទសួនច្បារបែបនេះគេហៅថា Karesansui ។ Karesansui (សួនច្បារសោះកក្រោះ) បង្ហាញយ៉ាងច្បាស់នូវគំនិត Wabi – Sabi ។ Wabi មានន័យថាភាពខ្វះខាត ឬត្រូវបានពន្យល់ថា ស្វែងរកអ្វីដែលបំពេញចិត្តខ្លួនឯង ចង់ឲ្យល្អឥតខ្ចោះ។
ក្នុងរូបភាពខាងលើយើងមើលឃើញសួនច្បារបង្ហាញពីទេសភាពភ្នំដោយគ្រាន់តែប្រើថ្មមិនប្រើទឹក។ គ្រួសដែលដាក់ខាងក្រោមជាចរន្តទឹកហូរ ចំណែកថ្មធំៗតំណាងឲ្យភ្នំ ឬកោះ។ ក្នុងរូបភាពអ្នកអាចឃើញផ្សិតដុះនៅជុំវិញថ្មបង្កើតជាអារម្មណ៍ក្រៀមក្រំមានន័យថា Wabi-sabi សម្រស់នៃភាពចាស់បុរាណ។
គំនិតនេះតំណាងឲ្យទស្សនវិស័យសិល្បៈប្លែកបំផុតរបស់ជប៉ុន។
ក្រៅពីពាក្យ Wabi នៅមានពាក្យមួយទៀតគឺ Sabi ។ Sabi ពាក្យពេញគឺ Sabishii មានន័យថាឯកកោ។ នៅក្នុងភាពស្ងប់ស្ងាត់លាក់កំបាំងនូវសម្រស់ស្អាតផូរផង់ មានតែមនុស្សក្នុងស្ថានភាពនោះប៉ុណ្ណោះទើបយល់ពីអារម្មណ៍នឹង។
រូបភាព https://amanaimages.com/info/infoRM.aspx?SearchKey=02335008230
ឧទាហរណ៍សម្រស់នៃផ្កាសាគូរ៉ា វាជាប្រភេទផ្កាដែលរីកសែនស្អាត ប៉ុន្តែឆាប់រោយត្រឹមតែមួយសប្តាហ៍។ នោះជាពេលវេលាអ្នកទទួលអារម្មណ៍នៃភាពស្រស់ស្អាត ប៉ុន្តែក៏ដឹងថាសម្រស់នេះជិតរលាយបាត់។ ឧបមាថាសម្រស់ផ្កាសាគូរ៉ាមានរយៈពេលយូរយើងមានពេលគយគន់។
ស្រដៀងនឹងសាមូរ៉ៃសុខចិត្តដកដាវបញ្ចប់ជីវិត មិនព្រមប្រយុទ្ធដើម្បីការពារជីវិតរបស់ខ្លួន។ សុខចិត្តបញ្ចប់ជីវិតយ៉ាងស្រួលសមនឹងគំនិតរក្សាកិត្តិយសរបស់ជប៉ុន។
ពាក្យ Wabi – Sabi ក៏កើតចេញពីគំនិតនេះដែរ។ នេះគឺជា Yomeimon ខ្លោងទ្វារទីសក្ការៈបូជា Nikko Toshogu ទីក្រុង Nikko ខេត្ត Tochigi ។
រូបភាព https: // Nikko Toshogu Shrine-Goshushi.jinja
Yomeimon គឺជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅជប៉ុន អាចនិយាយបានថាល្អឥតខ្ចោះ។ ចំណុចតែមួយគត់គឺថាខ្លោងទ្វារមានសសរតែមួយប៉ុណ្ណោះ ហើយត្រូវបានដាក់បញ្ច្រាស។ ជាការពិតអ្នកសាងសង់មិនច្រឡំទេ ប៉ុន្តែមានចេតនាសាងសង់បែបនោះ។
ភាពល្អឥតខ្ចោះក៏មានន័យថានៅទ្រឹងមួយកន្លែងដែរ ព្រោះតែល្អឥតខ្ចោះគ្មានអ្វីត្រូវកែលម្អទេ។ ចំណែកភាពមិនពេញលេញធ្វើឲ្យអារម្មណ៍ចង់អភិវឌ្ឍនាពេលអនាគត។
សួនច្បារនៅប្រទេសជប៉ុនក៏សាងសង់មិនស្មើគ្នាដែរ ខុសពីសួនច្បារនៅអឺរ៉ុប។
រូបភាព https://skyticket.jp/guide/338637
ទេសភាពសួនច្បារនឹងប្តូរបើអ្នកក្រឡេកមើលពីឆ្វេងទៅស្តាំ។ វាគឺជាការប្រែប្រួលដែលមានតែភាពមិនល្អឥតខ្ចោះប៉ុណ្ណោះទើបធ្វើបាន។ យើងនឹងគយគន់សម្រស់ទាំងនេះ ហើយទទួលយកគំនិតសិល្បៈប្លែកៗរបស់ Wabi-sabi ។
Kengo Abe