ស៊ុតឆៅដែលអ្នក​ធ្លាប់ញ៉ាំនៅជប៉ុន តើអ្នកប្រាកដថាវាជាស៊ុតពិតដែរឬទេ?

នៅប្រទេសជប៉ុនភាគច្រើន​​ប្រអប់បាយ Bento លក់​នៅ​ក្នុង​ហាង។ ទោះបីគ្រាន់តែជាបាយ​ប្រអប់ ប៉ុន្តែ​មើលទៅវាស្អាតហើយឆ្ងាញ់ណាស់។

រូបភាព https://ameblo.jp/gekifutoriyagineko/entry-12566371026.html

នេះគឺជាមី Spaghetti ឈីសនៅ​ក្នុង​ហាង​ទូទៅធម្មតា មិន​ចាញ់នៅក្នុងភោជនីយដ្ឋានលំ​ដាប់​ខ្ពស់​ប៉ុន្មាន​ទេ។ មើលទៅឆ្ងាញ់តែអ្វីដែល​បារម្ភគឺស៊ុត។

អ្នក​ដឹងហើយថានេះជាបាយ​ប្រអប់ ដូច្នេះពេល​ញ៉ាំត្រូវកម្តៅ។ ជាទូទៅពេលយើងធ្វើមី Spaghetti ឈីស ក្រោយ​ពេល​បិទភ្លើងទើបគេ​ដាក់ស៊ុតចូល។ ហេតុ​នេះ​ពេល​យើង​កម្តៅម្ហូប​ ស៊ុតនឹងឆ្អិនធ្វើអោយ​បាត់​បង់រសជាតិ​មុខម្ហូប ប៉ុន្តែ​បើមិន​កម្ដៅ​ឡើងវិញមិនធានាសុវត្ថិភាពអាហារឡើយ។

ចម្លើយគឺអ្នកគួរតែញ៉ាំ គ្មាន​បញ្ហាអ្វីឡើយព្រោះថាតាមពិតនេះមិនមែនជាស៊ុតពិតទេ។

រូបភាព https://nlab.itmedia.co.jp/nl/articles/1903/28/news136.html

ស៊ុតដែលអ្នកឃើញលើរូបភាពគឺជាទឹកជ្រលក់មានរាងដូចស៊ុត ផលិតដោយ​ក្រុម​ហ៊ុនផលិតទឹកជ្រលក់។ មិន​ត្រឹម​តែ​រូប​រាងប៉ុណ្ណោះទេរសជាតិក៏ដូចជាស៊ុត​ដែរ។

ថែម​ទាំងមាន​ទឹក​ជ្រលក់ធ្វើ​តាម​រូបពងមាន់ឆៅសម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំផងដែរ។

រូបភាព https://nlab.itmedia.co.jp/nl/articles/1903/28/news136.html

ដើម្បីធ្វើទឹកជ្រលក់ដែលមានរាងពិសេសបែបនេះត្រូវកំ​ណត់​ពេល និងសីតុណ្ហភាពអោយ​បាន​ច្បាស់ ត្រូវ​ចំ​ណាយ​ពេល​ស្រាវជ្រាវ និងសាកល្បង។

ចំណែកនេះគឺជាពងមាន់ញ៉ាំជាមួយសាឡាដ។ ចំពោះពងមាន់ពិតពេលកាត់បែបនេះងាយនឹងបែក​ណាស់។ ប៉ុន្តែជាមួយនឹងទឹកជ្រលក់នេះមុខ​ម្ហូប​នៅតែឆ្ងាញ់ ហើយរក្សារូបរាងស្អាតដដែល។

រូបភាព https://ameblo.jp/gekifutoriyagineko/entry-12566371026.html

ប្រភេទទឹក​ជ្រលក់មាន​រាងដូចស៊ុតត្រូវ​បានគេ​ប្រើក្នុង​ហាង​ និងភោជនីយដ្ឋាន។ ភ្ញៀវដែល​កំ​ពុង​ញ៉ាំគិត​ថាខ្លួន​ញ៉ាំស៊ុតពិតព្រោះវាស្ទើរតែដូចទាំងស្រុង។

តើ​អ្នក​ធ្លាប់​ញ៉ាំស៊ុត​ឆៅនៅជប៉ុន​ទេ? អ្នកប្រាកដទេថាស៊ុតទាំងនោះគឺជាស៊ុតពិត?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: