នារីជនជាតិជប៉ុនដំបូងគេដែលឈ្នះពានរង្វាន់ League of Legends និងដើរបង្ហាញម៉ូតយ៉ាងជំនាញ

សិស្សវិទ្យាល័យ Miyu Otomo ទើបតែក្លាយជានារីជើងឯកដំបូងគេនៃពានរង្វាន់ Esports សាលាវិទ្យាល័យទូទាំងប្រទេស។

នៅក្នុងការប្រកួតប្រធានបទដែល Otomo និងមិត្តរួមក្រុមរបស់គាត់លេងគឺ Game League of Legends ដែលជាហ្គេម Online ដ៏​ល្បី​ទាក់​ទាញ​អ្នក​លេងយ៉ាង​ច្រើន។

នារីម្នាក់​នេះអាយុ ១៧ ឆ្នាំ ប្រកួត​ឈ្នះរង្វាន់​ជើងឯកជាមួយមិត្តរួមក្រុម។ សាលាដែលនាងកំ​ពុង​រៀនសម្រាប់អ្នកសរសេរកម្មវិធីវីដេអូហ្គេម កម្មវិធីកុំព្យូទ័រ និងផលិតផលរឿង Anime -ល-។ កាលពីមុន Miyu Otomo រៀនអនុវិទ្យាល័យនៅ Saitama បន្ទាប់មកសម្រេចចិត្តផ្ទេរទៅសាលាឯកទេស ហើយក្លាយជាអ្នក​លេងហ្គេម​ដ៏ពូកែម្នាក់​។

តាម​ពិតសាលាវិទ្យាល័យនេះមាន​អ្នក​ជំនាញលេងហ្គេម​បង្រៀនសិស្សមេរៀនដែល​ទាក់​ទង​នឹង League of Legends នៅក្នុងក្លឹបសិក្សាបន្ថែម។

រូបភាព https://mainichi.jp/english/articles/20200107/p2a/00m/0na/026000c

ជ័យជំនះរបស់ Otomo ក្នុងការប្រកួតថ្នាក់ជាតិគឺកម្រណាស់ព្រោះដោយសារតែ​មាន​អ្នក​ពូកែ​លេង​ហ្គេម​ភាគច្រើនជាបុរស។ ផ្អែកលើការស្ទង់មតិថ្មីៗនេះអ្នកពូកែលេងហ្គេម​ជានារី​មាន​តែ ៣០% ប៉ុណ្ណោះ។ ឥលូវនេះមនុស្សជាច្រើនសង្ឃឹមថា Otomo នឹងក្លាយ​ជាកម្លាំងចិត្ត​​បំ​ផុស​គំនិតដល់​នារីវ័យ​ក្មេងផ្សេងទៀតចូលចិត្ត​លេងហ្គេម និង​ចូលរួម​ការប្រកួត។

អ្វីដែល​ជម្រុញអោយ  Otomo ទទួល​​ជ័យ​ជំនះគឺជាមោទនភាពលើយេនឌ័រ។ នាងគិត​ថានារី​លេង​ហ្គេម​ក៏​អាចប្រៀប​ស្មើឬយក​ឈ្នះ​ប្រុសៗ​ដែរ។

“ខ្ញុំ​ព្យាយាម​យកឈ្នះ ខ្ញុំមិនចង់អោយមនុស្សគ្រប់​គ្នាមើល​ងាយ​ខ្ញុំគឺជាស្រ្តីទេ។ ឆ្នាំ ២០១៩ គឺជាឆ្នាំដែលផ្លាស់ប្តូរ​ជីវិតខ្ញុំ។ ខ្ញុំមិនប្រាកដថាខ្លួននឹងទទួលបានជោគជ័យឬទេ ប៉ុន្តែខ្ញុំមានមោទនភាពដែលហ៊ានធ្វើអ្វីដែលខ្ញុំចង់បាន”។

រូបភាព https://mainichi.jp/english/articles/20200107/p2a/00m/0na/026000c

ជាមួយនឹងភាពជោគជ័យនេះនាងទទួល​បាន​អ្នក​គាំទ្រយ៉ាងច្រើន គេមិនត្រឹមតែចាប់អារម្មណ៍ចំពោះសមត្ថភាពលេងហ្គេម​របស់​នាងប៉ុណ្ណោះទេ ថែមទាំងសម្រស់​របស់​នាងក៏ស្អាត​ផងដែរ។

ក្រៅពីនេះ Otomo អាចនឹងក្លាយជាអ្នក​បង្ហាញម៉ូត។ នាងបានចូលរួមក្នុង Showcase ជាច្រើនដើម្បី​ដើរបង្ហាញម៉ូត។ កាលពីឆ្នាំមុននាងជាបេក្ខជនចូល​វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងសម្រស់ Miss JK ។ សមិទ្ធិផលដ៏អស្ចារ្យបំផុតក្នុងអាជីពជាអ្នក​បង្ហាញម៉ូតរបស់ Otomo រហូតមកដល់ពេលនេះគឺស្ថិត​ក្នុង Tokyo Girls Collection ជាព្រឹត្តិការណ៍មួយដែលមានអ្នកចូលរួមចំនួន ២៥០០ នាក់។

រូបភាព https://ultramunch.com/japanese-model-becomes-first-female-league-of-legends-champion/

មនុស្សជាច្រើននៅលើអ៊ិនធឺណេតគិតថានាងស្អាតមិន​ចាញ់ Idol ឡើយ ហើយថែមទាំងមានទេពកោសល្យ​ទៀត។ តើអ្នកចង់ក្លាយជាអ្នកគាំទ្ររបស់នាងចាប់ពីពេលនេះតទៅទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: