រៀនភាសាជប៉ុនកាន់តែងាយស្រួលដោយគ្រាន់តែមើលរឿងលើ Netflix
មិនត្រឹមតែភាសាជប៉ុនប៉ុណ្ណោះទេ អ្នកថែមទាំងអាចរៀនភាសាជាច្រើនផ្សេងទៀតផងដែរ។
រៀនភាសាបរទេសតាមរយៈអក្សរបកប្រែក្រោមខ្សែភាពយន្តគឺជាវិធីរៀនដែលមានប្រសិទ្ធភាពសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែដើម្បីរកអក្សរបកប្រែជាភាសាជប៉ុននៅមានកម្រិតនៅឡើយ។
ប៉ុន្តែជាមួយក្រុមហ៊ុន Netflix គ្រប់យ៉ាងកាន់តែងាយស្រួល។
រៀនភាសាបរទេសជាមួយ Netflix គឺជា Extension បន្ថែមរបស់ Chrome ដោយឥតគិតថ្លៃ បញ្ចូលដោយស្វ័យប្រវត្តិចូលកម្មវិធី Netflix ។ វានឹងបង្ហាញអក្សរបកប្រែក្រោមខ្សែភាពយន្តជាភាសាកំណើតឬភាសាបរទេសដែលអ្នកចង់រៀន។ ដូច្នេះអ្នកអាចមើលអក្សរបកប្រែជាភាសាជប៉ុន និងយល់ពីអត្ថន័យក្នុងពេលតែមួយ។
រូបភាព https://soranews24.com/2020/01/12/free-language-learning-with-netflix-extension-makes-studying-japanese-almost-too-easy/
នេះជាអត្ថប្រយោជន៍ដ៏ល្អសម្រាប់អ្នករៀនភាសាបរទេស។ ប្រសិនបើអ្នកចាប់ផ្តើមរៀនដំបូង វាពិបាកបើអ្នកចង់រៀនភាសាជប៉ុន មិនអាចរកកន្លែងកំណត់ភាសាបកប្រែក្រោមខ្សែភាពយន្ត។ អ្នកអាចនឹងច្របូកច្របល់ដោយសារតួអង្គនិយាយលឿនពេក វាក្យសព្ទឬវេយ្យាករណ៍ថ្មីៗច្រើនពេក។ ឥឡូវនេះគ្រប់យ៉ាងត្រូវបានបង្ហាញនៅលើអេក្រង់ បញ្ហាតែមួយគត់គឺថាតើអ្នកផ្តោតលើការរៀនដែរឬទេ?
អ្នកអាចចុចលើពាក្យនីមួយៗដើម្បីបង្ហាញអត្ថន័យ បន្ទាប់មកអ្នករៀនស្តាប់ អាន ឬកំណត់ពេលវេលាអក្សបកប្រែបញ្ចាំងលើអេក្រង់ខាងស្តាំដៃ។
Extension មានច្រើនជម្រើស ក្រៅពីភាសាបរទេសមានពុម្ពអក្សរ ទំហំអក្សរដូចជា Romaji, Furigana ។
រូបភាព https://soranews24.com/2020/01/12/free-language-learning-with-netflix-extension-makes-studying-japanese-almost-too-easy/
មុខងារផ្សេងទៀតគឺអ្នកអាចផ្អាកភាពយន្តពេលជ្រើសរើសអក្សរបកប្រែដើម្បីប្រាកដថាអ្នកអាចស្តាប់ និងយល់ដោយមិនរំលងប្រយោគ។ នេះជាឧបករណ៍រៀនដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកដែលឧស្សាហ៍ព្យាយាម ព្រោះប្រសិនបើអ្នកគ្រាន់តែផ្តោតលើការមើលភាពយន្ត ហើយមិនយកចិត្តទុកដាក់រៀនទោះបីមានកម្មវិធីទំនើបក៏គ្មានប្រយោជន៍ដែរ។
រឿងមួយទៀតដែលយើងគួរកត់សម្គាល់អាស្រ័យលើកម្មវិធី និងប្រទេសអាចនឹងគ្មានបកប្រែ។ ឧទាហរណ៍អ្នកដែលរស់នៅជប៉ុន អក្សរដែលអាចកំណត់ខុសពីប្រទេសផ្សេងទៀតដោយសារការអនុញ្ញាតខុសគ្នា។
ទោះជាយ៉ាងណាកម្មវិធីភាគច្រើនរបស់ក្រុមហ៊ុន Netflix មានច្រើនភាសា ដូច្នេះអ្នកអាចជ្រើសរើសភាសាដែលអ្នកចូលចិត្ត។
មើលបន្ថែម LINK LANGUAGE LEARNING WITH NETFLIX
តោះចាប់ផ្តើមរៀនភាសាជប៉ុនទាំងអស់គ្នាណា!
Sacchan