អោយតែរដូវធ្លាក់ព្រិល​មកដល់ជនជាតិជប៉ុនចូលចិត្ត​ធ្វើ​មនុស្ស​ព្រិលដែល​មាន​រូបប្លែក​ៗ​

រដូវរងារនៅជប៉ុនពិតជាត្រជាក់​ណាស់ តំបន់ជាច្រើន​ទូទាំងប្រទេសជប៉ុន​ចាប់​ផ្តើមធ្លាក់​ព្រិល។ ល្បែងកំ​សាន្តដែល​ក្មេងគ្រប់រូប​ចូលចិត្ត​គឺ​ធ្វើ​មនុស្ស​ព្រិល​ ប៉ុន្តែពេល​ធំឡើង​ព្រិល​ក្លាយជាការ​រំខានទៅវិញ។

រូបភាព https://mainichi.jp/articles/20180123/ddm/001/040/171000cư

រដូវរងារអាកាសធាតុ​ត្រជាក់​ណាស់ ពេល​ព្រិល​រលាយវារអិល និងកខ្វក់។ ក្នុង​រដូវរងាររថភ្លើងតែងតែ​មក​ដល់​យឺតពេល។ ប្រហែល​មក​ពី​រដូវរងារគួរអោយធុញទ្រាន់បាន​ជាមនុស្ស​ធំផ្តើមគំនិតធ្វើ​មនុស្ស​ព្រិលចម្លែក​បែប​នេះ។

ប្រសិន​បើ​អ្នក​ចូលចិត្ត Kaonashi ទាំងព្រឹក​មើលឃើញវានៅមុខបង្អួចផ្ទះមាន​អារម្មណ៍យ៉ាងណា?

រូបភាព https://twitter.com/YABUKOGI_LIFE/

Pikachu ដ៏គួរអោយស្រលាញ់​របស់​អ្នក​បានវិវត្តខ្លួន។ ត្រៀមសម្រាប់​ការបង្ហាញខ្លួនជា Pikachu មាន​សាច់​ដុំ។

រូបភាព https://curazy.com/archives/294365

នេះជាឈុតឆាក​មក​ពី​ Game Minecraft តើ​អ្នក​ស្គាល់ហ្គេម​​នេះទេ?

រូបភាព https://curazy.com/archives/294365

តើមុខដ៏អាថ៌កំបាំងទាំងនេះជានរណា?

រូបភាព https://twitter.com/

សត្វឆ្កែ Hachiko មាន​អ្នក​ឈរជាមួយហើយ។

រូបភាព https://curazy.com/archives/294365

ចំនុច​ពិសេសត្រង់​ស្ថានីយ៍ Shibuya កន្លែងរូបសំ​ណាក​ឆ្កែគ្មាន​ព្រិលធ្លាក់​ច្រើនទេ។ អ្នក​ដែល​ធ្វើ​រូប​សំ​ណាកនេះ​បុិនប្រសប់​ណាស់។

រូបភាព https://curazy.com/archives/294365

សូម្បីតែ Zombie ក៏​​កកដែលពេល​ព្រិលធ្លាក់។ 

ក្រៅពីរូបសំ​ណាក​គួរអោយ​ខ្លាចក៏​មាន​ស្នាដៃគួរអោយស្រលាញ់​ផងដែរ។ នោះគឺ Mochi អាំងមើលទៅឆ្ងាញ់ណាស់។

រូបភាព https://curazy.com/archives/294365

ឡានក្រុងឆ្មាមក​ពី​ស្នាដៃ “My Neighbor Totoro” ដ៏ល្បី​ល្បាញ។

រូបភាព https://curazy.com/archives/294365

ក្រៅពីនេះ​នៅមាន​រូប​ជាច្រើន​ផ្សេងទៀតដែល​អ្នក​មិន​អាច​បំ​ភ្លេចបាន។

រូបភាព https://curazy.com/archives/294365

រដូវរងារនៅប្រទេសជប៉ុនពិតជាត្រជាក់ ប៉ុន្តែ​ពិតជាគួរអោយចាប់​អារម្មណ៍ណាស់​មែន​ទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: