គេប្រទះឃើញ “នាវាខ្មោច” រសាត់តាមឆ្នេរសមុទ្ររបស់ជប៉ុន

នៅតាមឆ្នេរសមុទ្រជប៉ុនគេរក​ឃើញ “នាវាខ្មោច” រសាត់​តាម​ឆ្នេរ ខាងក្នុង​មានគ្រោងឆ្អឹងចំនួន ៧ ដែល​គេ​គិតថារសាត់មកពីប្រទេសកូរ៉េខាងជើង។

រូបភាព https://m.huanqiu.com/article/9CaKrnKoAXu

យោង​តាមព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ NHK ជប៉ុននៅថ្ងៃទី ២៧ ខែធ្នូប៉ូលីសល្បាតតាម​ឆ្នេរ Sado ខេត្ត Niigata ប្រទេសជប៉ុន​អោយ​ដឹងបានរកឃើញគ្រោងឆ្អឹងមនុស្ស ៧ នាក់លើនាវាឈើមួយ។ ដោយសារនាវាមាន​​អក្សរកូរ៉េ ដូច្នេះភ្នាក់ងារសន្តិសុខដែនសមុទ្រទីក្រុង Sado យល់ថានាវានេះអាចមកពីប្រទេស​កូរ៉េខាងជើង។

ប៉ូលីស និងភ្នាក់ងារសន្តិសុខដែនសមុទ្រទីក្រុង Sado បានបញ្ជាក់ពីស្ថានភាពនាវារកឃើញគ្រោងឆ្អឹងមនុស្ស ៧ នាក់។ នាវានេះ​មាន​បណ្តោយ ៧,៦ ម៉ែត្រ និងទទឹង ៤,៣ ម៉ែត្រ។ ផ្នែក​ម្ខាងលើនាវា​មានអក្សរ និង​លេខ​ពណ៌​ក្រហមដែលគេជឿថាជាភាសាប្រទេសកូរ៉េខាងជើង។ ភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ Sado យល់ថានាវាឈើអាចមកពីប្រទេសកូរ៉េខាងជើង ហើយមូលហេតុនៃការស្លាប់របស់មនុស្សទាំង ៧ នាក់នេះបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេត។

ប៉ូលីសជប៉ុនបានរកឃើញនាវានៅថ្ងៃទី ២៧ ខែធ្នូ ប៉ុន្តែរហូតដល់​ព្រឹក​ថ្ងៃបន្ទាប់ទើបអាចចូលទៅជិតព្រោះអាកាសធាតុអាក្រក់។ នេះជាលើកទី ២ ហើយចាប់តាំងពីខែមុនមាន​នាវាឈើអណ្តែតតាម​ឆ្នេរ Sado ។ ប៉ូលីស​បានអំពាវនាវប្រជាជនកុំអោយទៅជិតនាវាបែប​នេះពេល​ឃើញ ដោយជូន​ដំ​ណឹងជាបន្ទាន់ទៅប៉ូលីស​ឬភាគីពាក់ព័ន្ធ។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: