មិន​គួរជឿពិធីបុណ្យ​ព្រិលនៅ Sapporo អាចនឹង​ត្រូវបញ្ឈប់ដោយសារបញ្ហាបរិស្ថាន

ពិធីបុណ្យព្រិលនៅសាពូរ៉ូគឺជាពិធីបុណ្យប្រចាំឆ្នាំដ៏ល្បីមួយនៅប្រទេសជប៉ុន។ ពិធី​បុណ្យ​នេះ​មាន​តាំងពីឆ្នាំ ១៩៥០ ដែល​ទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២០ ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​រៀប​ចំ​ពិធីបុណ្យ។ នៅខែធ្នូឆ្នាំ ២០១៩ បរិមាណព្រិល​ធ្លាក់​ក្នុង​តំបន់​មាន​កម្រិតទាបបំផុតក្លាយ​ជា​ឆ្នាំមានព្រិលតិចបំផុតចាប់តាំងពីឆ្នាំ ១៩៦១ មកដល់បច្ចុប្បន្ន​។

រដ្ឋាភិបាលក្នុងតំបន់បាន​អោយ​ដឹង​ចំពោះបរិមាណ​ព្រិល​ធ្លាក់តិចបែប​នេះពិបាកក្នុងការរៀបចំពិធីបុណ្យព្រិល​ក្នុ​ងខែកុម្ភៈណាស់ ដូច្នេះដើម្បីបន្តពិធីបុណ្យ​ព្រិលត្រូវ​បញ្ជូនព្រិលពីតំបន់​ផ្សេងមក Sapporo ។ 

https://www.instagram.com/p/BvAclhXlPQQ/?utm_source=ig_web_copy_link

ក្នុងពេល​ប៉ុន្មានឆ្នាំថ្មីៗនេះអាកាសធាតុប្រទេសជប៉ុនមានការប្រែប្រួលមិនទៀងទាត់។ នៅឆ្នាំ ២០១៩ សីតុណ្ហភាពកើនឡើងខ្ពស់ តំបន់ជាច្រើនទៀតក៏គ្មាន​ព្រិល​គ្រប់​ដែរ។ ធ្វើអោយ​ប៉ះ​ពាល់​ដល់រមណីយដ្ឋានដែល​មានបម្រើសេវាកម្មជិះស្គី។ មិនត្រឹមតែប្រទេសជប៉ុនប៉ុណ្ណោះទេការផ្លាស់ប្តូរអាកាសធាតុបានជះឥទ្ធិពលយ៉ាងធ្ងន់ដល់​បណ្តាប្រទេសជាច្រើន​លើពិភពលោក។ អាកាសធាតុ​កាន់​តែ​ក្តៅ ព្យុះ ទឹកជំនន់ និង​ភ្លើងឆេះព្រៃបំផ្លាញប្រព័ន្ធអេកូឡូស៊ី។

ភ្លើង​ឆេះ​ព្រៃបណ្តាលអោយខូចខាតយ៉ាងធ្ងន់នៅជុំវិញពិភពលោកដូចជានៅ Siberia, Alaska ព្រៃអាម៉ាហ្សូន និង California ។ ថ្មីៗនេះគឺករណី​ភ្លើង​ឆេះ​ព្រៃនៅប្រទេសអូស្រ្តាលីដែល​ត្រូវ​គេ​ចាត់​ទុក​ជាវិបត្តិបរិស្ថានដ៏អា​ក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ​ប្រទេសនេះ។ ភ្លើងឆេះ​ព្រៃនេះ​បាន​សម្លាប់​សត្វជាង ៥០០ លានក្បាល ទន្ទឹម​នឹងនេះ​គេ​ព្យាករណ៍​ថានឹង​បន្តរយៈពេលប៉ុន្មាន​សប្តាហ៍ទៀត (អាចនឹង​ដល់​ខែមីនា)។

បញ្ហាបរិស្ថាន និងអាកាសធាតុកាន់តែ​អាក្រក់។ ចំពោះករណីសាពូរ៉ូ​គ្មាន​ព្រិល​ធ្លាក់​គ្រប់​គ្រាន់មិន​មែន​ជាបញ្ហារៀបចំពិធីប៉ុណ្ណោះទេ ប៉ុន្តែវាអាចនឹងបន្តនាពេលប៉ុន្មាន​ឆ្នាំបន្ទាប់​ទៀត។ ប្រសិន​បើ​អូសបន្លាយ​មិន​ត្រឹម​តែ​ពិធីបុណ្យ​ត្រូវ​បញ្ឈប់ទេតែអាជីវកម្មចំណាយ​រៀបចំក៏ត្រូវខាតដែរ។

រូបភាព https://www.jrailpass.com/blog/sapporo-snow-festival

ទោះជាយ៉ាងណាពិធីបុណ្យព្រិលសាពូរ៉ូឆ្នាំនេះត្រូវ​ខ្ចី​ព្រិល​ពី​កន្លែងផ្សេងដើម្បី​បន្តពិធីបុណ្យ​។ យើងត្រូវមើលទៅអនាគតហើយដឹងថានេះមិនមែនគ្រាន់តែជាបញ្ហាដែលប៉ះពាល់បុគ្គលឬប្រទេសណាមួយ​ឡើយតែជាបញ្ហាមនុស្សជាតិទាំងមូល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: