សង្ខេបអំពីរបៀបប្រើពាក្យ Tondemonai (とんでもない)

នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃប្រជាជន​ជប៉ុន​ច្រើនតែប្រើឃ្លា とんでもない (Tondemonai) ចំពោះជនបរទេសដែលកំពុងរៀនភាសាជប៉ុន។ ឃ្លានេះច្របូកច្របល់បន្តិចព្រោះជនជាតិជប៉ុនប្រើវាក្នុងកាលៈទេសខុសៗគ្នា។ ដូច្នេះថ្ងៃនេះ JAPO នឹងណែនាំពាក្យ とんでもない ថាតើឃ្លានេះមានន័យដូចម្ត៉េច?

អត្ថន័យទី ១៖ និយាយបំផ្លើសអ្វីមួយ (ស្រដៀងនឹង とても、めっちゃ…)

ឧទាហរណ៍

A:これ、君のうちですか?(តើនេះជាផ្ទះរបស់អ្នកឬ?)

B:うん、そうだよ (មែន! ត្រូវហើយ)

A:とんでもないうち (អូផ្ទះធំ​ណាស់ ស្អាតណាស់ -ល-)

ឧទាហរណ៍

– とんでもないことになる (នឹងរឿងធំ)

– とんでもなく大きい (ធំមិន​គួរអោយជឿ)

អត្ថន័យទី ២៖ បដិសេធអ្វីមួយ

ឧទាហរណ៍

A: 日本で働きたいの?(តើអ្នកចង់ធ្វើការនៅជប៉ុនទេ?)

B: とんでもないよ (គ្មាន​រឿងនេះទេ)

ឧទាហរណ៍

A: あなた、日本語が上手ですね (អ្នកដូចជាពូកែភាសាជប៉ុន)

B: ええ、とんでもないです。まだだよ(Huh, មិនមែនអញ្ចឹងទេ។ ខ្ញុំនៅតែត្រូវរៀនសូត្រច្រើន) -> បង្ហាញពីការ​បន្ទាបខ្លួន

អត្ថន័យទី ៣៖ មិន​អីទេ គ្មាន​អ្វីទេ (ស្រដៀងនឹង どういたしまして)

ឧទាហរណ៍៖ ក្នុង​ស្ថាន​ភាព​អ្នក​ទៅ​ផ្ទះ​មិត្ត​ភក្តិម្នាក់​ ជួយ​ការងារឬពន្យល់លំ​ហាត់អោយគេ -ល-។

A: ありがとう (សូមអរគុណ)

B: とんでもないよ(វាមិន​អីទេ កុំ​គួរសម​អី)

ទោះជាយ៉ាងណាឃ្លា とんでもない និង どういたしまして ខុសគ្នាលើ​គោល​បំ​ណង​នៃការប្រើ។

ក្នុង​ស្ថាន​ភាព​អរគុណ​ធម្មតា ជាទូទៅយើងគួរប្រើឃ្លា どういたしまして ចំណែកឃ្លា とんでもない បង្ហាញពីអារម្មណ៍ពន្លើសបញ្ហាឬពេលខ្លះឈ្លើយ។

ឧទាហរណ៍៖ បុគ្គលិក​ម្នាក់​រើស​បានរបរដែលជ្រុះរបស់ភ្ញៀវ

ភ្ញៀវ៖ ありがとうございます

បុគ្គលិក៖ とんでもありません (ករណីនេះប្រើឃ្លា とんでもありません មានន័យ​ស្រដៀង 遠慮なく、気にしないで – កុំគួរសម)

ក្នុង​ស្ថាន​ភាពនេះនឹង​ធ្វើ​អោយ​ភ្ញៀវមាន​អារម្មណ៍មិន​សម។ ដូច្នេះ​ក្នុង​ស្ថាន​ភាព​នេះគួរតែឆ្លើយ どういたしまして ឬដើម្បីនិយាយ​អោយ​សាមញ្ញដូចជនជាតិ​ជប៉ុនគ្រាន់តែនិយាយ いいえ ។

ក្រៅពីនេះ とんでもない អាចប្រើឃ្លាគួរសមជាងនេះគឺ とんでもありません、とんでもないことです, とんでもございません.

ដូច្នេះ​ខ្ញុំ​លើកអំពីវិធី ៣ យ៉ាងនៃរបៀបប្រើឃ្លា とんでもない លើសពីនេះបើមាន​របៀបផ្សេងទៀត សូម​បញ្ចេញយោបល់​របស់​អ្នក​ខាង​ក្រោម។

Do Manh Tai

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: