តើអ្នកធ្លាប់ជិះ Roller coaster ល្បែងកំសាន្តដ៏គួរអោយរន្ធត់បំផុតនៅជប៉ុនដែរឬទេ?
TAKABISHA គឺជា Roller coaster ដ៏ធំនៅឧទ្យានកំសាន្ត FujiQ Highland ក្នុងទីក្រុង Fujiyoshida ខេត្ត Yamanash ប្រទេសជប៉ុន។ បើកសម្ភោធនៅថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០១១ Roller coaster Takabisha ត្រូវគេទទួលស្គាល់ថាមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក។ មិនមែនភ្ញៀវទាំងអស់សុទ្ធតែមានភាពក្លាហ៊ានជិះ Roller coaster នេះឡើយ។ ផ្លូវដំណើររបស់ Roller coaster មានកម្ពស់ ៤៣ ម៉ែត្រ ជម្រាល ១២១ និងប្រវែង ១០០០ ម៉ែត្រជាមួយរង្វង់បត់ចំនួន ៧ ល្មមធ្វើអោយអ្នកលេងលស់ព្រលឹង។
រូបភាព https://www.pinterest.com/
Roller coaster បង្កើនល្បឿនដោយផ្អែកលើការរួមបញ្ចូលគ្នារវាងកម្លាំងទំនាញ និងម៉ូទ័រល្បឿនវិលអាចឡើងដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការធ្វើដំណើររយៈពេលត្រឹមតែ ១១២ វិនាទី។ ពិសេសពេលធ្លាក់ពីខ្ពស់អាចនឹងធ្វើអោយភ័យប្រហោងពោះ។ ដូច្នេះទោះបីវាស្ថិតនៅកន្លែងដែលអាចមើលឃើញភ្នំហ្វូជីក៏ភ្ញៀវទេសចរណ៍ស្ទើរតែគ្មានអារម្មណ៍គយគន់ទេសភាព ព្រោះរឿងតែមួយគត់ដែលពួកគេអាចធ្វើបាននៅពេលនោះគឺ “ស្រែក” ។ នៅខែកក្កដាឆ្នាំ ២០១១ Roller coaster Takabashi ត្រូវបានទទួលស្គាល់ដោយហ្គីនណេសថាជា Roller coaster ល្អបំផុតនៅលើពិភពលោក។
ជាមួយនឹងថវិកាចំណាយសម្រាប់សាងសង់ប្រមាណ ៣ ពាន់លានយ៉េន ក្រុមហ៊ុន Takabisha ឈានមុខ Roller coaster Mumbo Jumbo នៅឧទ្យាន Yorkshire ប្រទេសអង់គ្លេស ហើយឈ្នះរង្វាន់ Roller coaster ដែលមានជម្រាលខ្ពស់ជាងគេលើពិភពលោក។ ប៉ុន្តែនិយាយពីល្បឿន Takabisha ត្រូវចុះចាញ់ Formula Rossa នៃឧទ្យាន Ferrari World នៅ Abu Dhabi ដោយឈានដល់ល្បឿន ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
រូបភាព https://www.pinterest.com/
ព័ត៌មាន៖
ឧទ្យានកំសាន្ត FujiQ
អាសយដ្ឋាន៖ Shinnishihara, Fujiyoshida, ខេត្ត Yamanashi
ទូរស័ព្ទ៖ +81 555 23 2111
ថ្ងៃឈប់សម្រាក៖ មិនច្បាស់
ម៉ោងធ្វើការ៖ ៩:០០ – ១៨:០០ (ផ្លាស់ប្តូរតាមរដូវកាល)
Website: https://www.fujiq.jp/en
Do Manh Tai