ជប៉ុនកាត់ទោសប្រហារជីវិតជនបរទេសលើកដំបូងក្រោយរយៈពេល ១០ ឆ្នាំក្នុងករណីឃាតកម្មលើក្រុមគ្រួសារមួយ
តុលាការទីក្រុងតូក្យូកាត់ទោសប្រហារជីវិតព្យួរកជនបរទេសម្នាក់លើកដំបូងក្រោយរយៈពេល ១០ ឆ្នាំនៅថ្ងៃទី ២៦ ធ្នូកន្លងទៅ។ ជនល្មើសគឺជាបុរសជនជាតិចិនម្នាក់ត្រូវផ្តន្ទាទោសពីបទប្លន់ និងសម្លាប់គ្រួសារបួននាក់ក្នុងឆ្នាំ ២០០៣ ។ រដ្ឋមន្រ្តីច្បាប់ Masako Mori បានអោយដឹង Wei Wei (ឈ្មោះជនល្មើសជនជាតិចិន) អាយុ ៤០ ឆ្នាំត្រូវព្យួរកក្នុងគុកមួយនៅ Fukuoka ជាកន្លែងដែលគាត់រង់ចាំកាត់ទោសគាត់អស់រយៈពេលជាង ១៦ ឆ្នាំ។
រូបភាព https://www.pinterest.com
Wei លួចចូលហាងលក់សម្លៀកបំពាក់មួយនៅ Fukuoka រួចសម្លាប់ម្ចាស់ផ្ទះ ប្រពន្ធ និងកូនពីរនាក់។ ជនល្មើស និងបក្ខពួកជនជាតិចិនពីរនាក់ចងដៃ ចងជើងជនរងគ្រោះជាប់នឹងវត្ថុធ្ងន់ដើម្បីទម្លាក់សាកសពរបស់ពួកគេចូលឈូង Hakata ។
ប្រទេសជប៉ុននៅតែរក្សាប្រព័ន្ធកាត់ទោសប្រហារជីវិតសក្តិសម ទោះបីទទួលមតិរិះគន់ពីអន្តរជាតិក៏ដោយ។ លោកស្រី Mori និយាយថាគាត់បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបន្ទាប់ពីត្រួតពិនិត្យល្អិតល្អន់ និងដឹងមុនចំពោះការប្រឆាំងពីបណ្តាប្រទេសអន្តជាតិមកលើច្បាប់របស់ជប៉ុន។ លោកស្រីបានបន្ថែមទៀតថាប្រទេសជប៉ុនជាប្រទេសដែលគោរពច្បាប់ ហើយទោសប្រហារជីវិតគឺផ្អែកលើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
“នេះជាករណីឃាតកម្មដ៏ឃោឃៅ និងសាហាវបំផុត គ្រួសាររស់នៅមានសុភមង្គល ក្មេងពីរនាក់ ម្នាក់អាយុ ៨ ឆ្នាំ ម្នាក់ទៀតអាយុ ១១ ឆ្នាំសុទ្ធតែត្រូវសម្លាប់” លោកស្រី Mori បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ។
យោងតាមភ្នាក់ងារសារព័ត៌មានជប៉ុន ជនសមគំនិតពីរនាក់របស់ Wei ត្រូវកាត់ទោសនៅប្រទេសចិន ម្នាក់ត្រូវកាត់ទោសប្រហារជីវិត និងម្នាក់ទៀតត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។ អង្គការលើកលែងទោសអន្តរជាតិរិះគន់ការព្យួរកអ្នកទោសរបស់ប្រទេសជប៉ុនបង្កសម្ពាធធ្ងន់ធ្ងរ និងប៉ះពាល់បញ្ហាផ្លូវចិត្តអ្នកទោសក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។ រហូតមកដល់ពេលនេះជាង ១០០ ប្រទេសបានលុបចោលទោសប្រហារជីវិត។ មានតែ ២ ប្រទេសប៉ុណ្ណោះគឺជប៉ុន និងសហរដ្ឋអាមេរិកដែលរក្សាទោសប្រហារជីវិត។
Do Manh Tai