ប្រវត្តិនៃពិធីពេញវ័យ “ពិធីផ្ទេរដំណាក់កាល​ដ៏សំ​ខាន់​ក្នុង​ជីវិត​មនុស្សម្នាក់ៗ”

ពិធីពេញវ័យត្រូវបានប្រារព្វធ្វើឡើងនៅថ្ងៃច័ន្ទ សប្តាហ៍ទី ២ នាខែមករា។ ពិធីនេះមានសារៈសំខាន់ណាស់ ព្រោះវាបង្ហាញ​ពី​វ័យ​កុមារ​ភាព​ត្រូវ​បញ្ចប់​មុន​​ពេល​​ក្លាយ​ទៅជា​​មនុស្ស​ពេញ​វ័យ។

រូបភាព https://withnews.jp/article/f0170108001qq000000000000000G00110601qq000014526A

នៅពីក្មេងយើងគ្រប់​គ្នាចង់ក្លាយជាមនុស្សពេញវ័យឆាប់ៗ ប៉ុន្តែពេល​ពេញវ័យបែរជាចង់ត្រឡប់ទៅរកវ័យកុមារ​ភាព​វិញ។ បច្ចុប្បន្ននៅប្រទេសជប៉ុនកំពុងពិភាក្សាទៅលើ​បញ្ហាថាតើគួរបន្តប្រពៃណីនៃពិធីពេញវ័យដែរទេ? មុន​ពេល​និយាយ​អំពី​បញ្ហា​នេះ យើង​នឹង​មើលទៅលើប្រភពដើមនៃពិធីនេះ។

មនុស្ស​ជាច្រើន​យល់ថាពិធីពេញវ័យយកតាម​ពិធី Genpaku សម្រាប់​តែក្មេង​ប្រុស​ប៉ុណ្ណោះ។

រូបភាព https://mainichi.jp/articles/20191121/k00/00m/040/092000c

នេះជាពិធីផ្លាស់​ប្តូរ​ម៉ូតសក់សម្រាប់ក្មេងប្រុសចាប់ពីអាយុ ១២ ដល់ ១៦ ឆ្នាំ ដើម្បីបញ្ជាក់ពីភាពពេញវ័យរបស់ពួក​គេ​។ មិន​​ត្រឹម​​តែ​ជាការផ្លាស់​ប្តូរ​ម៉ូតសក់​ប៉ុណ្ណោះទេ ប៉ុន្តែចាប់​ពី​ពេល​នេះ​តទៅ ពួកគេនឹងត្រូវគេចាត់ទុកដូចជាបុរស​ពិត។ បន្ទាប់​​ពីធ្វើពិធី Genpaku បុរសអាចរៀបការ ឬធ្វើជាសាមូរ៉ៃ មានន័យថា ដើម្បីសម្គាល់ពេលវេលាដែលមនុស្សម្នាក់ៗសម្រេចលើជោគវាសនារបស់ខ្លួន។ ទោះជាយ៉ាណា ពិធី Genpaku សម្រាប់តែវណ្ណៈអភិជន និង​សាមូរ៉ៃប៉ុណ្ណោះ។ ចំណែក​កូន​ស្រីគ្រួសារអភិជនក៏មានពិធីផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីសម្គាល់ភាពពេញវ័យផងដែរ។ ពេល​នៅ​ក្មេងប្អូនៗសកម្មចូលចិត្តរត់លេងដោយសេរី ប៉ុន្តែប្រសិន​បើ​កូន​ស្រី​ដល់​អាយុពេញ​វ័យត្រូវ​ស្លៀក​សម្លៀក​បំ​ពាក់​បិទបាំងជើងរបស់​នាង ការផ្លាស់ប្តូរសម្លៀកបំពាក់បែបនេះគេហៅថា Mogi ។

រូបភាព https://hon-matsuba.co.jp/furisode/press-definition/

ស្រដៀងគ្នា​ដែលក្មេងស្រីមាន​អាយុពី ១២ ដល់ ១៦ ឆ្នាំអាចរៀបការបាន។ ទោះជាយ៉ាងណា ពិធីដែល​រៀបចំសម្រាប់​​ក្មេងស្រីមិនឧឡារិកដូចក្មេងប្រុសទេ ព្រោះពេលនោះប្រទេសជប៉ុន​ឲ្យ​តម្លៃចំពោះបុរសជាង។

ពិធីទាំងនេះត្រូវបានប្រារព្ធធ្វើឡើងនៅពាក់កណ្តាលថ្ងៃពេញបូណ៌មីដំបូងនៃឆ្នាំថ្មី។ ក្នុងឆ្នាំ ១៩៤៦ នៅទីក្រុង Warabi ខេត្ត Saitama បានរៀបចំ “ពិធីយុវជន” ថ្ងៃទី ១៥ ខែមករាដើម្បីបង្ហាញប្រពៃណីនេះឡើងវិញ។ ពិធីនេះ​ចាប់​ផ្តើមនិយមនៅទូទាំងប្រទេសហើយក្លាយជាពិធីបុណ្យជាតិ។

ពិធីពេញវ័យត្រូវ​បាន​រៀបចំធ្វើឡើងខុសគ្នា​តាមតំបន់នីមួយៗ។ ឧទាហរណ៍នៅទីក្រុង Urayasu ខេត្ត Chiba មាន​ឧទ្យាន​ Disneyland ។ ដូច្នេះមន្ត្រី​ក្នុង​តំបន់នឹងរៀបចំពិធីនៅឧទ្យាន Disneyland ។

នៅថ្ងៃនេះមនុស្សរាល់គ្នាប្រមូលផ្តុំមកចូលរួម​ក្នុង​ឧទ្យាន​។ អ្នក​ដែល​ធ្លាប់​ធ្វើ​ពិធីពេញវ័យក៏​អាចចូល​រួម​ម្តងទៀតផងដែរ។

បន្ទាប់ពី​ចូលរួម​ពិធីនេះ​ប្អូនៗត្រូវ​បាន​បញ្ជាក់​ថាក្លាយជាមនុស្សពេញវ័យ។ ពួកគេ​មាន​សេរី​ភាព​ក្នុង​ការបញ្ចេញ​មតិ​ផ្ទាល់​​ខ្លួន ប៉ុន្តែ​ក៏​​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​សកម្មភាព​របស់​ខ្លួន​ផងដែរ។ ពេល​យើង​នៅ​ក្មេងអាចនឹង​ខុស​ប៉ុន្តែ​ពេល​ធំ​ឡើងគ្មាននរណា​អត់​ទោសឲ្យអ្នក​ឡើយ។ ដូច្នេះព្យាយាម​ធ្វើជាមនុស្ស​ពេញវ័យដ៏ល្អម្នាក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: