ប្រវត្តិសាស្រ្តដ៏ឈឺចាប់នៃ Okinawa ដែលអ្នកមិនធ្លាប់បានដឹង
Okinawa គឺជាទឹកដីដាច់ឆ្ងាយពីតំបន់ផ្សេងទៀតនៃប្រទេសជប៉ុន ស្ថិតនៅជិតកោះតៃវ៉ាន់។ ទិដ្ឋភាពសមុទ្រខៀវ ជាមួយនឹងឆ្នេរខ្សាច់លាតសន្ធឹងមិនខុសអ្វីដែលអ្នកស្រមៃពីប្រទេសជប៉ុនឡើយ។
រូបភាព https://stayway.jp/tourism/okinawa-suggestion50/
Okinawa ល្បីដោយសាររមណីយដ្ឋានលំដាប់កំពូល និងសេវាកម្មល្អបំផុត។ ប៉ុន្តែតើអ្នកដឹងទេថាកន្លែងនេះមានប្រវត្តិខុសពីតំបន់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន?
ប្រវត្តិរបស់ Okinawa មានការឈឺចាប់យ៉ាងខ្លាំង។ កាលពីមុនទីនេះគឺជាទឹកដីក្រឯករាជ្យ គ្មានទំនាក់ទំនងជាមួយជប៉ុនឡើយ។ នៅសតវត្សរ៍ទី ១០ នៅពេលដែលប្រទេសជប៉ុនមានរដ្ឋធានី និងវណ្ណៈអភិជន តំបន់ Okinawa នៅតែបន្តរស់នៅលក្ខណៈបរបាញ់។ ប្រជាជនពឹងផ្អែកលើធនធានដែលមានស្រាប់ មិនចេះផលិតអាហារឡើយ។
នៅសតវត្សរ៍ទី ១២ ប្រជាជនចាប់ផ្តើមស្គាល់កសិកម្មបង្កើតរបបសហគមន៍នៅជនបទ។ ហើយនៅសតវត្សរ៍ទី ១៥ កន្លែងនេះត្រូវបានគេហៅថា Ryukyu Kingdom ។
Ryukyu Kingdom ចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយជប៉ុន ចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់មកមានស្ថេរភាព។ វប្បធម៌លាយឡំពីបណ្តាប្រទេសដទៃ ប៉ុន្តែនៅតែរក្សាលក្ខណៈពិសេសរបស់ខ្លួន។
ក្នុងពេលជាមួយគ្នានេះ Satsuma សព្វថ្ងៃគឺ Kagoshima ប្រើកម្លាំងដើម្បីលុកលុយ និងទន្រ្ទាន Ryukyu Kingdom នៅឆ្នាំ ១៦០៩ ។ មានន័យថា Okinawa ជាផ្នែកមួយនៃប្រទេសជប៉ុនត្រឹមរយៈពេល ៤០០ ឆ្នាំប៉ុណ្ណោះ។ ក្រោយមក Ryukyu Kingdom ទន់ខ្សោយគ្មានកម្លាំងការពារខ្លួនបានក្លាយជាសោកនាដកម្ម។
សោកនាដកម្មបន្ទាប់កើតឡើងក្នុងសង្គ្រាមលោកលើកទី ២ ។ Okinawa ក្នុងនាមជាផ្នែកមួយនៃប្រទេសជប៉ុនត្រូវចូលរួមសង្គ្រាម។ សហរដ្ឋអាមេរិកចូលមកទីនេះវាយប្រហារប្រជាជនស្លូតត្រង់ ធ្វើអោយកន្លែងនេះក្លាយជាមូលដ្ឋានយោធាដើម្បីវាយប្រហារតំបន់ផ្សេងទៀតនៃប្រទេសជប៉ុន។ រឿងដែលឈឺចាប់នៅលើទឹកដីនេះទាក់ទងនឹងនារី Himeyuri ។
រូបភាព https://www.okinawastory.jp/about/theme/history
ពាក្យ Himeyuri គឺជានិស្សិតស្រីចំនួន ២៤០ នាក់ ជួយថែទាំ និងព្យាបាលទាហានដែលរងរបួស។ នៅក្នុងសមរភូមិមនុស្សស្លាប់ ១៣៦ នាក់ សុទ្ធតែជាប្រជាជនសាមញ្ញ។ Okinawa គ្រាន់តែជាកោះតូចមួយប៉ុណ្ណោះ ប៉ុន្តែការប្រយុទ្ធគ្នានោះបានធ្វើឱ្យមនុស្ស ១៨៨.១៣៦ នាក់ស្លាប់ឬបាត់ខ្លួន (ភាគីជប៉ុន) ពាក់កណ្តាលគឺជាប្រជាជនស្លូតត្រង់។ ក្រៅពីនេះជនជាតិអាមេរិកចំនួន ២០.១៩៥ នាក់ និងជនជាតិអង់គ្លេស ៨៥ នាក់ត្រូវសម្លាប់។ តើអ្នកអាចស្រមៃមើលថាតើទឹកដីតូចនេះរងគ្រោះប៉ុន្មានដងទេ?
នៅពេលជប៉ុនចុះចាញ់នៅឆ្នាំ ១៩៤៥ Okinawa ត្រូវគ្រប់គ្រងដោយសហរដ្ឋអាមេរិក ហើយត្រូវបានប្រគល់ទៅអោយប្រទេសជប៉ុនវិញនៅឆ្នាំ ១៩៧២ ។ ប៉ុន្តែ Okinawa នៅតែមាន ៧៥% មូលដ្ឋានយោធាអាមេរិកបោះនៅទីនេះ។ ដូច្នេះ Okinawa ត្រូវអូសទាញអោយចូលរួមជម្លោះជាមួយសហភាពសូវៀតកាលពីអតីតកាល រួមទាំងជម្លោះបច្ចុប្បន្នជាមួយចិន និងហរដ្ឋអាមេរិកផងដែរ។
មានករណីទាហានអាមេរិចជាច្រើនបានចាប់ខ្លួន និងវាយប្រហារទៅលើនារីនៅ Okinawa បន្ទាប់មករត់ចេញពីបន្ទាយត្រឡប់ទៅប្រទេសគេចខ្លួន។ ក្នុងករណីយន្ដហោះយោធាធ្លាក់បង្កការខូចខាតធ្ងន់ធ្ងរ។
នៅក្នុងប្រទេសជប៉ុនធ្លាប់លេចឡើងបទចម្រៀងនិយាយអំពី Okinawa ។ មនុស្សជាច្រើនច្រៀងបទនេះដោយមិនយល់អត្ថន័យនៃទំនុកច្រៀង។ ប៉ុន្តែចំពោះប្រជាជន Okinawa អារម្មណ៍ឈឺចាប់ដូចជាបន្លឺឡើងក្នុងបទចម្រៀង។
ប្រសិនបើអ្នកចេះភាសាជប៉ុន សូមស្វែងយល់អត្ថន័យនៃទំនុកច្រៀងនេះ។
រហូតដល់ពេលណាទើប Okinawa ត្រូវរំដោះពីភាពឈឺចាប់នេះ? ទោះបីខ្ញុំមិនមែនជាប្រជាជននៅ Okinawa ក៏ខ្ញុំជឿថាប្រជាជនជប៉ុនជាច្រើននឹងបន់ស្រន់សុំសន្តិភាព និងសុភមង្គលអោយទឹកដីនេះ។
Kengo Abe