គ្រឿងសំអាងទាំង ១០ ដែលពេញនិយមបំផុតនៃ @Cosme នាខែតុលា ឆ្នាំ ២០១៩
ស្រ្តីជនជាតិជប៉ុនមានស្បែកសសុីជម្ពូ ស្លៀកសម្លៀកបំពាក់ទាន់សម័យ ជាមួយនឹងឥរិយាបថទន់ភ្លន់។ ពួកគេមានជំនាញផាត់មុខលឿន អ្នកខ្លះមិនហ៊ានចេញក្រៅព្រោះមិនទាន់ផាត់មុខ។ តើផលិតផលអ្វីដែលពួកគេប្រើប្រចាំថ្ងៃ? គ្រឿងសំអាងទាំង ១០ ដែលពេញនិយមបំផុតត្រូវបានចាត់ចំណាត់ថ្នាក់ដោយផ្អែកលើការលក់របស់ @Cosme – គេហទំព័រផលិតផលថែរក្សាសម្ផស្សរបស់ជប៉ុន!
ចំណាត់ថ្នាក់ទី ១ ក្រែមលាបបបូរមាត់ pera Liptint N – ១៥០០ យ៉េន (ចំនួនលក់ ១១.៧៧៣ ចំនួនអ្នកចាប់អារម្មណ៍ ២៨.៧១៣ នាក់)
ក្រែមផ្សំឡើងដោយ Tint, Rough និង Oil ធ្វើអោយបបូរមាត់ទន់រលោង ធន់ជាប់បានយូរ។ ក្រែម Opera មាន ៥ ពណ៌បង្កើនភាពទាក់ទាញ។ នេះគឺជាក្រែមលាបបបូរមាត់មានតម្លៃសមរម្យដែលពេញនិយមបំផុតនៅប្រទេសជប៉ុន។
ចំណាត់ថ្នាក់ទី ២ ម្សៅ Cezanne Pearl Glow Highlight – ៦០០ យ៉េន (ចំនួនលក់ ២.៦៣២ ចំនួនអ្នកចាប់អារម្មណ៍ ៨.០៦៣ នាក់)
ម្សៅ Cezanne ជួយអោយស្បែកភ្លឺ គ្មានក្លិន គ្មានសារធាតុបង្កើតពណ៌ គ្មានជាតិប្រេង គ្មានជាតិអាល់កុល ធន់បានយូរ និងមិនប៉ះពាល់ស្បែក។
ចំណាត់ថ្នាក់ទី ៣ ក្រែមបន្ទន់បបូរមាត់ Dior Lip Maximizer – ៣.៧០០ យ៉េន (ចំនួនលក់ ១៧.៩២៥ ចំនួនអ្នកចាប់អារម្មណ៍ ៨.០៦៣ ដង)
Dior គ្រឿងសំអាងដែលពេញនិយមចំពោះស្រ្តី។ ក្រែមបន្ទន់បបូរមាត់ប្រភេទទឹកជួយអោយស្បែកបបូរមាត់តឹងរលោង បង្ការស្បែកស្ងួតឬរបកស្បែក។
ចំណាត់ថ្នាក់ទី ៤ ម្សៅផាត់ Decorté – ៥០០០ យ៉េន (ចំនួនលក់ ១.២៤៨ ចំនួនអ្នកចាប់អារម្មណ៍ ៥.១៧៣ នាក់)
ត្រូវបានគេចាត់ទុកជាផលិតផលដែលពេញនិយមក្នុងឆ្នាំ ២០១៩ ជាប់ចំណាត់ថ្នាក់លេខ ១ ផលិតផលថ្មីនៅប្រទេសជប៉ុន។ ជាប្រភេទម្សៅផាត់មានគុណភាពខ្ពស់បន្ថែមភាគល្អិតតូចៗនៃ Axit amin ផ្តល់សំណើមសម្រាប់ស្បែក។ ម្សៅផាត់មុខមិនបណ្តាលអោយស្ទះរន្ធញើស ផ្ទុយទៅវិញជួយអោយអ្នកមានអារម្មណ៍ទន់ល្មើយ។
ចំណាត់ថ្នាក់ទី ៥ ប្រែងលាងសម្អាតមុខ Fancl Mild Cleansing Oil – ៥០០ យ៉េន (ចំនួនលក់ ៤.០២៤ ចំនួនអ្នកចាប់អារម្មណ៍ ៨.៣៣២ នាក់)
ជួយសម្អាតស្រទាប់ម្សៅផាត់មុខយ៉ាងជ្រៅ រួមទាំងស្បែកក្រោមត្របកភ្នែក។ ជួយសម្អាតធូលីចេញពីរន្ធញើស ប៉ុន្តែនៅតែរក្សាស្រទាប់រលោងធម្មជាតិរបស់ស្បែកមុខ។
ចំណាត់ថ្នាក់ទី ៦ ម្សៅគូរចិញ្ចើម Kate designing Eyebrow 3D – ១.១០០ យ៉េន (ចំនួនលក់ ២.៦៦៣ ចំនួនអ្នកចាប់អារម្មណ៍ ៨.១៦៣ នាក់)
ផលិតផលសម្រាប់មិត្តនារីដែលមានចិញ្ចើមស្តើង។ ម្សៅម៉ត់រលោង ធន់ ហើយប្រើបានយូរ។ ផលិតផលមានភ្ជាប់ជាមួយជក់ និងកញ្ចក់តូចងាយស្រួលយកតាមខ្លួន។
ចំណាត់ថ្នាក់ទី ៧ ម៉ាសអប់សក់ Fino Premium Touch Shiseido – ៧៦៨ យ៉េន (ចំនួនលក់ ១២.៣០១ ចំនួនអ្នកចាប់អារម្មណ៍ ១៤,២៧៥ នាក់)
នេះគឺជាផលិតផលថែរក្សាសក់ដែលជាប់ចំណាត់ថ្នាក់ល្អជាច្រើនឆ្នាំក្នុង @cosme ។ ផ្តល់សារធាតុចិញ្ចឹមចំនួន ៧ មុខ និងជួយអោយសក់រឹងមាំ។
ចំណាត់ថ្នាក់ទី ៨ ម្សៅផាត់ថ្ពាល់ Cezanne Natural Cheek – ៣៦០ យ៉េន (ចំនួនលក់ ៧.១៥០ ចំនួនអ្នកចាប់អារម្មណ៍ ១១,២៦៣ នាក់)
មានផ្ទុកសារធាតុផ្សំពីគុជខ្យងជួយអោយផ្ទៃមុខរបស់អ្នកលេចធ្លោ។
ចំណាត់ថ្នាក់ទី ៩ ម្សៅផាត់បង្ការជាតិខ្លាញ់ Innisfree No Sebum Mineral Powder – ៧៥០ យ៉េន (ចំនួនលក់ ១.០៤១ ចំនួនអ្នកចាប់អារម្មណ៍ ៥.៩៤០ នាក់)
ជួយត្រួតពិនិត្យសំណើម និងកម្ចាត់ស្រទាប់ខ្លញ់នៅលើស្បែកដោយសារសារធាតុជីអង្កាម និងធាតុផ្សំធម្មជាតិនៃកោះ Jeju ។
ចំណាត់ថ្នាក់ទី ១០ Mascara Opera Eyelash – ៩៥១ យ៉េន (ចំនួនលក់ ៥.៣៦៦ ចំនួនអ្នកចាប់អារម្មណ៍ ១២.៦៧២ នាក់)
ម៉ាសការ៉ាជួយអោយរោមភ្នែកង និងវែងបែបធម្មជាតិ។ ងាយស្រួលសម្អាតមិនធ្វើអោយឈឺភ្នែក។
ព័ត៌មានបន្ថែម https://www.cosme.net/
Chee