ជឿអត់??? បង់ប្រាក់តែម្តងញ៉ាំ Yakiniku ម៉ាសេរីក្នុងរយៈពេល ១ ខែ
តើអ្នកធុញទ្រាន់ពេលទៅភោជនីយដ្ឋានរាល់ដងត្រូវគិតថាញ៉ាំអី ញ៉ាំយ៉ាងណាអោយចំណេញទេ?
ប្រសិនបើអ្នកចូលចិត្តញ៉ាំ គ្រាន់តែចំណាយបន្តិចបង់ប្រាក់មួយខែដើម្បីរីករាយនឹងម្ហូបដែលអ្នកចូលចិត្ត!
មិនត្រឹមតែបរិភោគអាហារគ្មានដែនកំណត់រយៈពេលមួយខែ អ្នកក៏អាចរីករាយនឹងតន្ត្រី លេងហ្គេម អានរឿង Manga ផងដែរ។ អាជីវកម្មបែបនេះចាប់ផ្តើមហើយនៅប្រទេសជប៉ុន។
Gyu-Kaku គឺជាភោជនីយដ្ឋានសាច់អាំងជប៉ុន។ ហាងផ្តល់កម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកញ៉ាំសាច់គ្មានដែនកំណត់ក្នុងតម្លៃ ១១,០០០ យ៉េនក្នុងមួយខែ។
រូបភាព http://blog.livedoor.jp/dqnplus/archives/1997007.html
ចំពោះកម្មវិធីនេះអ្នកអាចប្រើម្តងក្នុងមួយថ្ងៃសម្រាប់មីនុយខាងក្រោម។
រូបភាព https://www.gyukaku.ne.jp/menu/tabehodai-okigaru.html
មិនត្រឹមតែអាចញ៉ាំសាច់ប៉ុណ្ណោះទេ អ្នកថែមទាំងអាចញ៉ាំបង្អែមដោយមិនចាំបាច់ចំណាយប្រាក់បន្ថែមឡើយ។ តម្លៃដើមនៃមុខម្ហូបនេះគឺ ៣៨២៨ យ៉េន/នាក់។ គិតមើលគ្រាន់តែទៅ ៣ ដង/ខែ គឺស្មើនឹងចំនួនប្រាក់ដែលបានចំណាយដំបូងសម្រាប់កម្មវិធី ១ ខែទៅហើយ។ ដូច្នេះចំណាយលើកម្មវិធីនេះចំណេញច្រើនណាស់។
តើអ្នកបារម្ភថាឈុតអាហារនេះគ្មានភេសជ្ជៈឬ? កុំបារម្ភ តែ និងទឹកគឺមិនគិតថ្លៃទេ។ ទោះបីឈុតអាហារគ្មានបាយ ប៉ុន្តែអ្នកអាច order បន្ថែមព្រោះវានៅតែថោកជាងទិញទាំងសាច់។
ប្រសិនបើអ្នកទៅញ៉ាំថ្ងៃទី ៣១ (ចុងខែ) តម្លៃត្រឹមតែ ៣៥៥ យ៉េនប៉ុណ្ណោះ។ មិនគួរអោយជឿអ្នកអាចញ៉ាំ Yakiniku ជាមួយបង្អែមស្មើប្រាក់ចំណាយទៅលើឈុត Gyudon ។
ប៉ុន្តែមានចំណុចមួយដែលអ្នកត្រូវចាំ ប្រសិនបើអ្នកបរិភោគសាច់ច្រើនហួសកម្រិត អ្នកប្រហែលជាត្រូវទៅមន្ទីរពេទ្យហើយបង់ថ្លៃមន្ទីរពេទ្យស្មើនឹងប្រាក់ដែលអ្នកសន្សំពេលទិញកម្មវិធីអាហារនេះ។
Kengo Abe