តើ​អ្នក​ធ្លាប់​ទៅប៉ម Zombie នៅ Fukuoka ដែលជាបេតិកភណ្ឌ​វប្បធម៌​ដ៏សំខាន់នៃប្រទេសជប៉ុនទេ?

ប៉ម Zombie គឺជាឈ្មោះហៅក្រៅនៃអណ្តូងរ៉ែធ្យូងថ្មមួយដែលត្រូវគេបោះបង់ចោលក្នុងខេត្ត Fukuoka ប្រទេស​ជប៉ុន។ ហេតុ​តែមាន​ឈ្មោះ​បែប​នេះ​ដោយសារស្ថាបត្យកម្មរឹងមាំអាចការពារសូម្បីតែ Zombie ។ បច្ចុប្បន្ន​​ទីនេះ​បាន​ក្លាយទៅជាបេតិកភណ្ឌវប្បធម៌ដ៏ល្បី​នៅប្រទេសជប៉ុន ហើយក៏ជា​ប្រធាន​បទនៃរឿងដែលគួរឱ្យរន្ធត់តាំងពី​ឆ្នាំ ២០០០ មកដែរ។

រូបភាព https://weburbanist.com/2011/09/25/anti-zombie-fortress-japans-abandoned-shime-winding-tower/

ប៉មនេះមានកម្ពស់ ៤៧,៦៥ ម៉ែត្រសាងសង់ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៣ ដោយដំណើរការអស់រយៈពេល ២១ ឆ្នាំរហូតដល់​បិទទ្វារឆ្នាំ ១៩៦១។ ប៉មនេះមានទីតាំងស្ថិតនៅអណ្តូងរ៉ែធ្យូងថ្ម Shime ​សាងសង់​តា​ម​ទម្រង់ “Winding Tower” ហើយនៅតែរក្សាទ្រង់ទ្រាយ​ភាគច្រើនរហូតមកដល់សព្វថ្ងៃ។

រូបភាព https://weburbanist.com/2011/09/25/anti-zombie-fortress-japans-abandoned-shime-winding-tower/

ត្រូវគេស្គាល់ថាជាសំណង់មួយក្នុងចំណោមសំណង់ទាំងបីដែល​នៅសល់ “Winding Tower” គឺជាស្ថាបត្យកម្មត្រូវបានទទួលស្គាល់​ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិក្នុងខែកក្កដាឆ្នាំ ២០០៧ ហើយត្រូវបានប្រកាសជា “បេតិកភណ្ឌវប្បធម៌ដ៏សំខាន់” ក្នុង​ខែធ្នូឆ្នាំ ២០០៩ ។ រហូតដល់ចុងឆ្នាំ ២០០០ ប៉មរ៉ែធ្យូងថ្ម Shime បានក្លាយទៅជាកន្លែង​ពិសេសសម្រាប់​អ្នក​ដែល​ចូលចិត្ត​ថត​រូប​បុរាណ ហើយ​មនុស្ស​ជាច្រើន​មក​ទីនេះ​ដើម្បី​ស្វែង​យល់អំពីអាថ៌កំបាំង។

ប៉មនេះ​នៅ​ឆ្ងាយ​ដូចជា​វិមាន​របស់​បិសាច Dracula នៃទឹកដី Transylvanian ។ ប្រសិនបើអ្នកសួរថាតើអ្វីទាក់​ទាញ់​បំផុត​នៅទីនេះ? ពួកគេនឹងឆ្លើយភ្លាមៗដោយគ្មានការស្ទាក់ស្ទើរ។ ជាការពិតអគារទាក់​ទាញ​ភ្ញៀវទេសចរណ៍ជាច្រើន​មកកន្លែងនេះ។ ចំពោះកុមារប្រហែលអ្វីដែលទាក់ទាញពួកគេមិនមែនអគារទេ ប៉ុន្តែជាកន្លែងលេងកំ​សាន្ត​ចម្រុះ​ពណ៌ជាមួយ​នឹង​អគារ  Shime ។ 

រូបភាព https://weburbanist.com/2011/09/25/anti-zombie-fortress-japans-abandoned-shime-winding-tower/

រដ្ឋាភិបាលមូលដ្ឋានបានដាក់អំពូលភ្លើងនៅពេលយប់ដើម្បី​បង្កើន​បិរយាកាសទាក់ទាញឬសម្រាប់​អ្នកដែល​ចង់​មក​លេង​ពេល​យប់។

រូបភាព https://weburbanist.com/2011/09/25/anti-zombie-fortress-japans-abandoned-shime-winding-tower/

តើ​អ្នក​ធ្លាប់​គិត​ថាកន្លែង​ដែល​ត្រូវ​គេ​បោះ​បង់​​បែរជាមានតម្លៃ មាន​អ្នក​មក​កំ​សាន្ត​ច្រើន​ដែរទេ?

ពិតជាចម្លែក​អស្ចារ្យណាស់!

រូបភាព https://weburbanist.com/2011/09/25/anti-zombie-fortress-japans-abandoned-shime-winding-tower/

រូបខ្លះ​គួរអោយ​អស់សំ​ណើច

រូបភាព https://weburbanist.com/2011/09/25/anti-zombie-fortress-japans-abandoned-shime-winding-tower/

លើក​ក្រោយ​ពេល​ទៅ Fukuoka ហេតុ​អ្វី​មិន​សាកល្បង​កន្លែងដ៏ចម្លែកនេះ?

Sacchan​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: