ផ្ទាំង Poster ស្អាតដូចគំនូរនៃកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០
នៅឆ្នាំ ២០២០ យើងទាំងអស់គ្នាទន្ទឹងរង់ចាំព្រឹត្តិការណ៍កីឡាអូឡាំពិកប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ។ សូមមើលផ្ទាំង Poster នៃ Olympic និង Paralympic ស្អាតដូចគំនូរត្រូវបានរចនាដោយវិចិត្រករមកពីប្រទេសជប៉ុន និងបរទេស។
រូបភាព http://www.spoon-tamago.com/2020/01/06/official-posters-tokyo-2020/
ការរចនាម៉ូតដែលមានអ្នកចូលចិត្តច្រើនគឺផ្ទាំង Poster “មេឃ និងរលក Kanagawa” របស់ Hirohiko Araki ក្នុង Paralympic ។ Araki គឺជាវិចិត្រករ Manga ជាអ្នកនិពន្ធរឿង JoJo’s Bizarre Adventure បកស្រាយថាផ្ទាំង Poster ត្រូវបានរចនាតាមគំនិតរូប “រលក” នៃ Katsushika Hokusai ។ នៅក្នុងគំនូរគឺជាទេវតាកីឡាយាងចុះមកប្រទេសជប៉ុនក្នុងពពក។
រូបភាព http://www.spoon-tamago.com/2020/01/06/official-posters-tokyo-2020/
ផ្ទាំង Poster ផ្សេងទៀតក្នុងការប្រកួតកីឡាអូឡាំពិករបស់ Asao Tokolo ហើយក៏ជាអ្នកបង្កើតនិមិត្តសញ្ញាក្នុងឆ្នាំ ២០២០ ផងដែរ។ ច្បាស់ណាស់ផ្ទាំង Poster នេះមានភាពលេចធ្លោជាងផ្ទាំង Poster ផ្សេងទៀតពីព្រោះវាផ្អែកលើនិមិត្តសញ្ញារបស់អ្នកនិពន្ធដដែលបង្ហាញពីចំណេះដឹងនៃកីឡាអូឡាំពិក។ មើលផ្ទាំងរូបអ្នកនឹងឃើញរាងចតុកោណកែងតភ្ជាប់គ្នា រចនាសម្ព័ន្ធគណិតវិទ្យានេះបង្ហាញពីភាពស្រស់ស្អាតនៃវិទ្យាសាស្រ្ត ហើយបង្ហាញអំពីភាពពេញលេញរបស់កីឡាករ។
រូបភាព http://www.spoon-tamago.com/2020/01/06/official-posters-tokyo-2020/
ផ្ទាំងរូបភាពទាំងអស់នឹងត្រូវបានបង្ហាញដូចជាផ្នែកមួយនៃការតាំងពិព័រណ៍ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៧ ខែមករាដល់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២០ នៅសាលច្រកចូលសារមន្ទីរសិល្បៈសហសម័យតូក្យូ។
រូបភាព http://www.spoon-tamago.com/2020/01/06/official-posters-tokyo-2020/
Sacchan