ហាង ConCafe – ទម្រង់រំលោភសិទ្ធិអនីតិជនរបស់ JK Business បង្ហាញថាច្បាប់ជប៉ុននៅតែមានចន្លោះប្រហោងច្រើន

JK គឺជាពាក្យក្នុង​ភាសាជប៉ុនសំដៅលើក្មេងស្រីអាយុក្រោម ១៨ ឆ្នាំ មាន​ន័យ​ថានៅរៀនកម្រិតវិទ្យា​ល័យ។ នៅ​ប្រទេសជប៉ុនបញ្ហាដែលទាក់ទងនឹង JK ភាគច្រើនគឺជាអំពើពេស្យាចារអនីតិជន (JK business) ហើយបទបញ្ញត្តិស្តីពីបញ្ហានេះនៅក្នុងច្បាប់ជប៉ុននៅតែមានលក្ខណៈធូររលុង។

រូបភាព 
https://nikkan-spa.jp/1629555

ដើម្បីហាមឃាត់បញ្ហា JK Business ត្រូវប្រកាន់​ខ្ជាប់ក្នុង​គំនិត។ មិន​អាច​ហាម​ឃាត់​ប្អូនៗទាំងអស់​ធ្វើ​ការ​ក្រៅ​ម៉ោង​ទេ ពី​ព្រោះ​អ្នក​ខ្លះ​ធ្វើ​ការនៅ​ភោគនីយដ្ឋាន​ ហាង​កាហ្វេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងបង់ថ្លៃសិក្សា។

ទាក់ទងនឹងបញ្ហានេះបច្ចុប្បន្នមានទម្រង់ថ្មីមួយហៅថា ConCafe ។ ConCafe មិនមែនគ្រាន់តែជាហាងកាហ្វេឆ្មាឬអ្នកបំរើស្រីដូចដែលយើងឃើញញឹកញាប់នៅប្រទេសជប៉ុននោះទេ។ ទីធ្លាក្នុង ConCafe ចង្អៀតហើយមាន​ភ្ញៀវតិច។ បុគ្គលិក​គឺជាក្មេងស្រីដែលហៅខ្លួនឯងថាជា Idol ឬ Cosplayer អ្នកខ្លះមានអាយុតែ ១៥ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែអាជីវកម្មរបស់ក្រុមហ៊ុន ConCafe ទាំងនេះបែរស្របច្បាប់ទៅវិញ។

ច្បាប់ហាមឃាត់តែសកម្មភាពពេលយប់ជាមួយ​អ្នក​ក្រោមអាយុ ១៨ ឆ្នាំពីម៉ោង ២២ ដល់​ម៉ោង ៥ ព្រឹក មុនម៉ោង ២២ គឺស្របច្បាប់។

រូបភាព https://nikkan-spa.jp/1629555/2

ទោះជាយ៉ាងណាថ្មីៗនេះចំនួន ConCafe ដែល​បើកក្នុង​គោល​បំ​ណអាក្រក់​កាន់​តែ​កើន​ឡើង​។ ភ្ញៀវមាន​ទំ​នោរ​បង់​ប្រាក់បន្ថែមសម្រាប់វគ្គចុងក្រោយ (ប្រហែល ៣០០.០០០ យ៉េន) ។ ក្នុង​វគ្គនេះប្រសិន​សិស្សស្រី​ព្រម​ផឹក​ស្រា​នឹង​ទទួល​បាន​ប្រាក់ ៥០០០ យ៉េន / កែវ។ ហាងខ្លះ​​មាន​បម្រើស្រាបៀរដូចជានៅ Host Club ឬ High-end Club ប៉ុន្តែអ្នកមានអាយុគ្រប់ទើបផឹកបាន​ដើម្បីធានាភាពស្របច្បាប់។

រូបភាព https://www.pinterest.com/pin/619456123725964130/

កំ​ពូល​ស្រា Champagne មានតម្លៃ ៣ លានយ៉េន។ ប្រាកដជាខុសច្បាប់ប្រសិន​បើ​ភ្ញៀវបង់​ប្រាក់​ដើម្បី​ចេញ​ក្រៅ​ជាមួយ​បុគ្គលិក​ស្រី ប៉ុន្តែ​ហាង​មាន​ការ​ផ្តល់ជូនរយៈពេល ១ ម៉ោងបើ​ភ្ញៀវទិញ ៥០,០០០ យ៉េនស្រាសំប៉ាញ។ មាន​ន័យ​ថាទោះបីមិន​គិត​ថ្លៃប៉ុន្តែ​នៅ​តែ​មាន​សេវាកម្មបែប​នេះ។ មាន​ករណី​ខ្លះភ្ញៀវនាំ​បុគ្គលិក​ស្រីចូលសណ្ឋាគារ និងប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ។

យោងតាមច្បាប់របស់ហាងបុគ្គលិក​ស្រី​មិន​ធ្វើ​ការក្រោយ​ម៉ោង ១០ យប់ទេ។ ទោះជាយ៉ាងណានៅតែមានបុគ្គលិកពេល​បញ្ចប់​ការ​ងារក្នុង​ហាងមិន​អាចត្រឡប់ទៅផ្ទះ មួយ​ចំនួនទៀតទទួលភ្ញៀវធ្វើជា​ឪពុកចិញ្ចឹម មិនខុសពីសកម្មភាព JK Business ឡើយ។ ពេល​ចេញពី​ធ្វើ​ការក្មេងស្រី​មួយ​ចំនួន​រង់ចាំឪពុកចិញ្ចឹម​មក​ទទួលនៅតាម​ផ្លូវ។

រូបភាព https://nikkan-spa.jp/1629555/3

មិន​ត្រឹម​តែអំពើពេស្យាទេ សិស្សស្រីខ្លះមាន​បញ្ហាធ្ងន់ជាងនេះទៅទៀត។ ក្មេងស្រី​ខ្លះបន្ទាប់ពី​គេង​ជាមួយភ្ញៀវ​មាន​កូន​សម្រេចចិត្តរំលូតកូន ឬត្រូវភ្ញៀវចាប់ជំរិតព្រោះខ្លាចរត់គេចហើយរាយការណ៍ទៅប៉ូលីស។ មានករណីខ្លះត្រូវគេសម្លាប់ដើម្បីបំ​បិទមាត់ឬត្រូវ​គំរាមដើរផ្លូវខុសច្បាប់ស្ត្រេសពេក​ធ្វើ​អោយ​ធ្លាក់ខ្លួន​ញៀន។

JK គឺជាវ័យឈាមរ៉ាវ គ្រាន់តែ​ជម្លោះគ្នាជាមួយ​គ្រួ​សារចង់រត់ចោលផ្ទះ។ ប៉ុន្តែសង្គមខាងក្រៅពេញទៅដោយគ្រោះថ្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណឹងរក​ប្រាក់​តាម​វិធីនេះ​អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ពួកគេបណ្តាលឱ្យមានគំនិតខុសឆ្គង។ គ្រោះថ្នាក់បំផុតគឺមនុស្សពេញវ័យដែលសុខចិត្តចំណាយប្រាក់ទៅលើ JK ក្នុង​គោល​បំ​ណង​អាក្រក់បាន​បំ​ផ្លាញជីវិតរបស់​ប្អូនៗដើម្បីបំពេញចិត្តខ្លួនឯង។

ច្បាប់​បង្កើតឡើងដើម្បីការពារប្រជាជនមិន​មែនដើម្បី​គេចពីច្បាប់បណ្តាលឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងទេ។ ប្រសិនបើបញ្ហាច្បាស់យ៉ាងនេះច្បាប់គួរតែផ្លាស់​ប្តូរដើម្បីការពារប្អូនៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: