សូមប្រយ័ត្នចំពោះប្រភេទនំជប៉ុនដែលឆ្ងាញ់តែមានគ្រោះថ្នាក់
ញ៉ាំនំ Mochi បានក្លាយជាប្រពៃណីនៃបុណ្យចូលឆ្នាំថ្មីនៅប្រទេសជប៉ុន ប៉ុន្តែមន្ត្រីជប៉ុនបានចេញសេចក្តីប្រកាសចំពោះនំនេះ មនុស្សគ្រប់គ្នាអាចប្រថុយនឹងជីវិតប្រសិនបើពួកគេខាំនំមួយមាត់ធំពេកធ្វើអោយស្ទះផ្លូវដង្ហើមដែលបណ្តាលឱ្យស្លាប់។
Mochi រួមចំណែកភាពទាក់ទាញនៃម្ហូបជប៉ុន
រូបភាព https://www.pinterest.com
Mochi គឺជាប្រភេទនំបែបប្រពៃណីដ៏ល្បីនៃប្រទេសជប៉ុន នំនេះមិនត្រឹមតែសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិជប៉ុនប៉ុណ្ណោះទេ ថែមទាំងមានអត្តន័យពិសេសដែលគេរៀបចំក្នុងឳកាសជាច្រើន។ នំ Mochi មានតាំងពីយូរណាស់មកហើយ នៅពាក់កណ្តាលសតវត្សរ៍ទី ១៨ នៅទីក្រុងអេដូ។
នៅម៉ោងប្រហែល ៤ រសៀលថ្ងៃទី ២៧ ធ្នូប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅ Funabiki ទីក្រុង Tamura លោកតាម្នាក់អាយុប្រហែល ៩០ ឆ្នាំបានស្លាប់ដោយសារស្ទះផ្លូវដង្ហើមពេលញ៉ាំ Mochi ។ យោងតាមទីស្នាក់ការ Koriyama បានអោយដឹងថាលោកតាត្រូវបានគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាលោកតាឆ្លងមិនផុតហើយទទួលមរណៈភាពក្រោយរយៈពេល ២ ម៉ោង។
កាលពីឆ្នាំមុនមានមនុស្សពីរនាក់ស្លាប់នៅក្នុងប្រទេសជប៉ុនបន្ទាប់ពីញ៉ាំនំ Mochi ។ យោងតាមសម្តីទីស្នាក់ការ Koriyama បានអោយដឹងថាមានចំនួន ១៣១ ករណីត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបន្ទាន់ដោយសារស្ទះផ្លូវដង្ហើមពេលញ៉ាំនំ Mochi ។ ក្នុងនោះមានប្រហែល ៩០% ជាមនុស្សមានវ័យចំណាស់ (អាយុ ៦៥ ឆ្នាំឡើងទៅ) ។
ក្នុងឳកាសបុណ្យចូលឆ្នាំដើម្បីជៀសវាងរឿងអកុសល ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានជំរុញឱ្យប្រជាជនកាត់នំ Mochi ជាបំណែកតូចៗស្រួលញ៉ាំ ហើយពិសេសមនុស្សចាស់ត្រូវប្រយ័ត្នពេលញ៉ាំនំនេះព្រោះវាងាយនឹងស្លាក់។
Do Manh Tai