ចំណាត់ថ្នាក់ទីកន្លែងដែលគ្រោះថ្នាក់បំផុតនៅតំបន់តូក្យូ
ប្រសិនបើអ្នកមានគម្រោងចង់ទៅរស់នៅក្នុងតំបន់តូក្យូ សូមចាប់អារម្មណ៍កន្លែងដែលមានសុវត្ថិភាព។ តើអ្នកគិតថារស់នៅក្នុងទីក្រុងធំនឹងមានសុវត្ថិភាពជាងទីជនបទឬ? តើការគិតនេះត្រឹមត្រូវទេ?
កាលពីមុនស្រុក Adachi ត្រូវបានចាត់ទុកជាតំបន់គ្រោះថ្នាក់បំផុតនៅតូក្យូ។ នៅទីនេះគឺជាស្រុកកំណើតរបស់ខ្ញុំ ពិតណាស់បរិយាកាសនៅទីនោះមានភាពខុសគ្នាខ្លះពីតំបន់ជុំវិញ។
រូបភាព https://www.flickr.com/photos/69710617@N02/6684521533/
នៅកណ្តាល Adachi ជិតស្ថានីយ៍ Kitasenju មានបារមួយ។ ជាហាងស្រាឈរបើកតាំងពីថ្ងៃ ភ្ញៀវភាគច្រើនគឺជាអ្នកសុីឈ្នួលក្នុងស្រុក។ នៅក្នុងស្រុក Adachi ក៏មាន Yakuza ច្រើនណាស់ដែរ។ ដោយសារមូលហេតុនេះត្រូវបានគេចាត់ទុកជាកន្លែងមានបទឧក្រិដ្ឋកើតឡើងច្រើន ប៉ុន្តែនេះគ្រាន់តែជាស្រុកដែលមានគ្រោះថ្នាក់ជាប់ចំណាត់ថ្នាក់ទី ២២ ក្នុងចំណោម ២៣ ស្រុកក្នុងទីក្រុងតូក្យូប៉ុណ្ណោះ។
នៅទីក្រុងតូក្យូមានកន្លែងខ្លះពិតជាគ្រោះថ្នាក់ គ្រាន់តែអ្នកកុំនៅក្បែរកន្លែងទាំងនោះនឹងមានសុវត្ថិភាព។
សូមក្រឡេកមើលចំណាត់ថ្នាក់នៃកន្លែងគ្រោះថ្នាក់នៅទីក្រុងតូក្យូដោយផ្អែកលើកម្រិតបទឧក្រិដ្ឋកម្ម។ ហើយដើម្បីកំណត់លទ្ធផលនៃចំណាត់ថ្នាក់មានការប្រៀបធៀបចំនួនបទល្មើសក្នុងមួយឆ្នាំៗ។
កន្លែងគ្រោះថ្នាក់បំផុតនៅតូក្យូគឺស្រុក Chiyoda មានផ្ទៃដី ៤៥៣ គីឡូម៉ែត្រក្រឡា។
រូបភាព https://www.abc-tenpo.com/contents/town/20336.html
នេះគឺជាស្រុកធំមួយដែលមានប្រជាប្រិយភាពណាស់។ រូបភាពនៃអាគារខ្ពស់ ៗ នៅក្នុងស្រុកនេះក៏មានលក្ខណៈពិសេសនៃទីក្រុងតូក្យូផងដែរ។ ប៉ុន្តែមានមនុស្សតិចណាស់ក្នុងការិយាល័យដឹងថាចំនួនមនុស្សខុសគ្នាដល់ទៅ ១៧ ដងនៅពេលថ្ងៃ និងពេលយប់។
អត្រាឧក្រិដ្ឋកម្មខ្ពស់អាចរាប់បញ្ចូលទាំងបទល្មើសនៅការិយាល័យ ប៉ុន្តែលទ្ធផលនេះក៏ធ្វើអោយភ្ញាក់ផ្អើលព្រោះមានមនុស្សតិចណាស់ដែលគិតថា Chiyoda គ្រោះថ្នាក់ដល់កម្រិតនឹង។
កន្លែងគ្រោះថ្នាក់ទី ២ ជាស្រុកមួយដែលល្បីឈ្មោះគឺស្រុក Shibuya។
រូបភាព https://sitter.kidsna.com/article/childcare/1237
អ្នកប្រាកដជាមិនចម្លែកនឹង Shibuya ទេ គឺជាសង្កាត់ដែលពោរពេញទៅដោយយុវជនជប៉ុន។ ក្នុងឳកាសបុណ្យធំៗដូចជា Halloween ឬបុណ្យណូអែលចំនួនមនុស្សដែលប្រមូលផ្តុំគ្នានៅទីនេះបង្កឱ្យមានការកកស្ទះនៅស្ថានីយ៍ និងផ្លូវបំបែក។ តាមពិតសង្កត់ Shibuya ធំណាស់ ហើយមានតំបន់លំនៅដ្ឋានខ្លះស្ថិតឆ្ងាយពីទីប្រជុំជនតែធានានូវភាពងាយស្រួលក្នុងការរស់នៅ។ Shibuya ក៏ជាកន្លែងប្រមូលផ្តុំប្រជាជនគ្រប់តំបន់ ដូច្នេះមានកន្លែងខ្លះស្មុគស្មាញដូចជាស្ថានីយ៍ឬតំបន់ដែលមានសណ្ឋាគារស្នេហាហៅថា Maruyamacho ។
ចំណាត់ថ្នាក់លេខ ៣ ក៏ជាកន្លែងល្បីមួយដែរគឺស្រុក Shinjuku ។
នៅ Shinjuku មានកន្លែងមួយមានឈ្មោះថា Kabuki-cho ល្បីជាតំបន់មិនដែលដេក។ ទីនេះមាន Host Club និង Gay bar មនុស្សជាច្រើនមកកន្លែងនេះដើម្បីសុីផឹក។
ចំណាត់ថ្នាក់លេខ ៤ គឺស្រុក Toshima រួមទាំង Ikebukuro ។ ចំណាត់ថ្នាក់លេខ ៥ គឺស្រុក Taito រួមទាំង Ueno និង Asakusa ។
ប្រសិនបើអ្នកមានគម្រោងផ្លាស់ទៅរស់នៅទីក្រុងតូក្យូ អ្នកគួរតែចាប់អារម្មណ៍ចំណាត់ថ្នាក់នេះហើយជ្រើសរើសកន្លែងដែលមានសុវត្ថិភាពបំផុតណា!!!
Kengo Abe