តើអ្នក​ធ្លាប់ឃើញតៅហ៊ូដូចបបូរមាត់នារីទេ?

នៅប្រទេសជប៉ុនមានម្ហូបមួយ​គេ​ហៅ​ថា Kitsune – Udon ។ ទោះបីពាក្យ Kitsune មាន​ន័យ​ថា “កញ្ជ្រោង” ពិតណាស់គ្រឿងផ្សំសម្រាប់ម្ហូបនេះមិន​ទាក់​ទង​នឹងសាច់កញ្ជ្រោងទេ។

Kitsune – Udon តាម​ពិតគឺមី Udon តៅហ៊ូបំពង (abura- age) ។ តាមរឿងព្រេងនិទានរបស់ជប៉ុនដោយ​សារ​កញ្ជ្រោងចូលចិត្តញ៉ាំតៅហ៊ូបំពង ដូច្នេះ​ទើបដាក់​ឈ្មោះ​មុខ​ម្ហូប​បែប​នេះ។

រូបភាព https://www.justonecookbook.com/kitsune-udon/

រូបនេះ​មាន​នៅ​ក្នុង​ឈុតផ្សាយពាណិជ្ជកម្ម​នៃម៉ាកផលិតផល​មី Donbei Kitsune Udon ​សម្តែងដោយតារាប្រុស Hoshino Gen ។

តើ​អ្នក​យល់​ថាតៅហ៊ូ​ដូចបបូរមាត់របស់​នារី​ទេ? ការផ្សាយពាណិជ្ជកម្មនេះនឹងធ្វើអោយ​ការស្រមៃរបស់អ្នកសម្បូរបែប។

តើអ្នក​ចង់​សាក​ញ៉ាំ Dongitsune ដើម្បី​ភ្លក់​រសជាតិ​ដ៏ឆ្ងាញ់?

ហាងកាហ្វេមួយបើកនៅ Shibuya ជាមួយ​នឹង​បុគ្គលិក​ស្រី​ស្លៀកពាក់សំលៀកបំពាក់កញ្ជ្រោងស្រស់ស្អាត។ ពួកគេពាក់ត្រចៀកកញ្ជ្រោង និង​កន្ទុយ។ នៅ​ក្នុង​ហាងនេះ​មាន​លក់​មី Donbei សម្រាប់ភ្ញៀវដែលមកទីនេះទទួលទាន។

“Dongitsune no Mimi Cafe”

ហាងបើកនៅថ្ងៃព្រហស្បតិ៍ទី ២៦ ធ្នូដល់ថ្ងៃអាទិត្យទី ២៩ ធ្នូ ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ៧ យប់។ គួរអោយ​​ស្តាយ​ព្រឹត្តិការណ៍នេះ​បាន​កន្លងផុត ប៉ុន្តែ​តាម​រយៈនេះយើងឃើញពីរបៀបធ្វើ Marketing ប្លែករបស់ជនជាតិជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: