ដំបូន្មាន​ល្អៗជួយឲ្យប្តីប្រពន្ធរស់នៅចុះសម្រុងគ្នាពីតារាល្បីជនជាតិជប៉ុន

នៅប្រទេសជប៉ុនមានពាក្យថា “ក្រោយពេល ៣ ឆ្នាំអាចនឹងផិតក្បត់ ក្រោយពេល ៥ ឆ្នាំលទ្ធផល​សោក​​សៅ”។ បន្ទាប់​ពី​ស្រឡាញ់គ្នា ឬណាត់ជួបគ្នាអស់រយៈពេល ៣ ឆ្នាំគូរស្នេហ៍ ឬប្តីប្រពន្ធ​ច្រើនតែបាត់បង់អារម្មណ៍​ស្រលាញ់​ដំបូង​ចំពោះគ្នា។ ពួកគេលែងមានអារម្មណ៍ថា “មានសុភមង្គលដូចគ្រាស្រលាញ់​គ្នាដំបូង” ដូច្នេះក្រោយ​​ពេល ៥ ឆ្នាំការលែងលះងាយ​នឹង​កើតឡើង​ណាស់។ នេះមិនត្រឹមតែជាបញ្ហាផ្លូវចិត្តប៉ុណ្ណោះទេវាជា​ផលប៉ះពាល់ខាងចិត្ត​សាស្រ្តផងដែរ។

ជាទូទៅបន្ទាប់ពីស្រឡាញ់គ្នាផ្អែមល្ហែម​រយៈពេល ១ ឆ្នាំ ប្តីប្រពន្ធនឹងមានគម្រោងបង្កើតកូន។ នៅប្រទេសជប៉ុនម្តាយ​ភាគ​ច្រើន​ចំ​ណាយ​ពេល​មើល​កូន ចំពោះបុរសជាប្តីមាន​តួនាទីរក​ប្រាក់ផ្គត់​ផ្គង់គ្រួសារ។

សម្រាប់សត្វនៅពេល​វា​ធំដល់​កម្រិត​ណា​មួយ​ សត្វ​ឈ្មោល​លែង​មាន​តួ​នាទី​រក​ចំ​ណី​ ហើយសត្វញីដែល​ធំឡើងនឹង​​រក​សត្វ​ឈ្មោល​ផ្សេង មនុស្ស​ក៏​ធ្វើ​តាម​លំដាប់​បែប​នេះ​ដែរ។

ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សាគ្រួ​សារឲ្យ​​ចុះ​សម្រុង​គ្នាស្រលាញ់​គ្នាយូរ​អង្វែង?

រូបភាព https://buy.line.me/u/article/22313

កុំប្រៀបធៀបប្តីរបស់អ្នកជាមួយប្តីរបស់អ្នកដទៃ

នេះគឺជាអាថ៌កំបាំងរបស់ Yoko Shibata ជាមនុស្សធ្វើការក្នុងឧស្សាហកម្មកាត់ដេរ។ នាងបាននិយាយថា មនុស្សគ្រប់​គ្នា​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន ធ្វើការនៅក្នុងក្រុមហ៊ុនដាច់ដោយឡែក និងទទួលបានប្រាក់ចំណូល​ខុសៗគ្នា។ មនុស្ស​ខ្លះ​ចេះ​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​កូនៗ អ្នក​ផ្សេងទៀតសុភាពរាបសាចេះ​គិត។ មនុស្ស​ទាំង​អស់​មាន​ចំ​នុច​ខ្សោយ និង​ចំនុចខ្លាំង​ខុស​គ្នា។

នៅពេលដែល​អ្នក​ប្រៀប​ធៀប​ប្តី​របស់​អ្នក​នឹង​ប្តីរបស់​អ្នក​ដទៃ អ្វីដែលអ្នកធ្វើគឺគ្រាន់តែរកចំណុច​ខ្សោយរបស់គាត់​ប៉ុណ្ណោះ។ សូម​មើល​លើ​ចំណុចល្អហើយព្យាយាមយល់ចិត្តគាត់។

ញញឹម​ដាក់​គ្នា​ឲ្យ​​បាន​ច្រើន​

បន្ទាប់​ពី​ធ្វើ​ការនឿយ​ហត់​​ពេញ​មួយ​ថ្ងៃបើ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញទឹកមុខធុញទ្រាន់ពេលនោះគ្មាននរណាចង់​និយាយ​រក​គ្នា​ទេ សេចក្តី​ស្រលាញ់​នឹង​បាត់​បង់បន្តិច​ម្តងៗ អាក្រក់ជាង​រក​រឿង​ឈ្លោះ​គ្នា​ទៅ​ទៀត។

តាមបទពិសោធន៍របស់តារាកំប្លែង Miyuki Oshima ប្តី​ប្រពន្ធឈ្លោះ​គ្នា​គឺជារឿង​ធម្មតា។ ប៉ុន្តែ​ឈ្លោះ​គ្នា​ឲ្យ​​កាន់​តែ​យល់​ពី​គ្នាមិន​មែន​ឈ្លោះ​ដើម្បី​ឈ្នះ​​នោះ​ទេ។ បន្ទាប់​ពី​ឈ្លោះ​គ្នារួចគួរតែ​ញញឹម​ដាក់​គ្នា​មុន​ពេល​ចូល​គេង។

រូបភាព http://ure.pia.co.jp/articles/-/181255

ប្រសិនបើអ្នកមានអារម្មណ៍ថាស្ថានភាពមិនល្អ គួរតែ​និយាយ​សុំ​ទោស​មុន

នេះជាការដកស្រង់សំដីរបស់តារាកំប្លែង Kiyoshi Nishikawa ។ ភាគ​ច្រើន​គ្មាន​នរណា​ចង់​និយាយ​​សុំ​ទោសនោះ​ទេ ហើយភាគី​ក៏​ដូចជាអ្នក​ដែរ។

ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកខុស កុំ​គិតម្នាក់​​ឯងគួរនិយាយ​សុំ​ទោស​។ ប៉ុន្តែបើអ្នក​មិន​ចង់​ទទួល​​កំហុស​​តែមានអារម្មណ៍ថាធ្វើ​សង្រ្គាមត្រជាក់មានភាពតានតឹងខ្លាំង អ្នក​ចង់​ត្រឡប់ទៅដូចមុនគ្រាន់តែនិយាយសុំទោស។ ដោយសារតែពាក្យសុំទោសរបស់អ្នកឥឡូវនេះបង្ហាញថា អ្នកឲ្យ​តម្លៃ​ទំនាក់​ទំនង​នេះ។

គោរពភាគី គោរព​ខ្លួន​ឯង

តារាចម្រៀង Ryudo Uzaki និយាយថា ដើម្បី​ឲ្យ​​ភាគី​គោរព​ខ្លួន អ្នកត្រូវតែគោរពភាគី​មុន​។ យើងមានទំនោរធ្វើបាបមនុស្សជាទីស្រឡាញ់ជាងមនុស្សប្លែក​ដោយសារហេតុផលនេះ។

និយាយជាមួយគ្នារាល់យប់

អ្នក​គួរតែ​និយាយ​ជាមួយ​គ្នា ប្រសិនបើពិបាកនិយាយអាចប្រើស្រាជំនួស។ តារាសម្តែង Akira Nakao និយាយ​ថា បើ​អ្នក​ទាំង​ពីរ​មិន​អាច​និយាយជាមួយគ្នាបានទេ សេចក្តី​ស្រលាញ់​នឹង​បាត់​បង់។

ចុង​ក្រោយគឺរឿងរបស់អ្នកនិពន្ធដែលខ្ញុំចូលចិត្ត Ikenami Shotaro ។ អ្នកនិពន្ធរស់នៅជាមួយម្តាយ ហើយ​ជួប​បញ្ហា​ទាក់ទងរឿងម្តាយក្មេក និង​កូន​ប្រសារ។ គាត់​មាន​វិធីសាស្រ្តល្អក្នុងការដោះស្រាយបញ្ហានេះ។

គាត់​​ធ្វើជាសត្រូវ​របស់​អ្នក​ទាំងពីរ​។ គេនិយាយ​ថា “សត្រូវរបស់សត្រូវគឺជាមិត្ត” ។ ទោះបីទំនាក់ទំនងរវាងអ្នកទាំងពីរមិនល្អក៏ដោយ តែបើមានសត្រូវរួមទំនាក់ទំនងនេះនឹងកាន់តែប្រសើរឡើង។ គាត់ស្ម័គ្រចិត្តដើរតួមនុស្ស​អាក្រក់ដើម្បីឲ្យ​អ្នក​ទាំងពីរកាន់តែជិតស្និទ្ធ។

នេះជាមូលហេតុ​ម្នាក់​នេះចូលចិត្ត​ដើរតួ​អាក្រក់ ស្តាប់មើលទៅសមហេតុផលណាស់មែនទេ? ចុះគ្រួសាររបស់អ្នកយ៉ាងម៉េចដែរ? សរុប​សេចក្តី​យើង​មាន​វិធី​ខុស​គ្នា​ក្នុង​ការ​រក្សាសុភមង្គលគ្រួ​សារ។

  • និយា​យ​គ្នា​ឲ្យ​​បាន​ច្រើន
  • កុំ​ប្រៀប​ធៀបជាមួយ​អ្នក​ដទៃ
  • ប្រសិន​បើ​យល់​ថា​ខ្លួន​មាន​កំ​ហុស​ គួរតែ​សុំ​ទោស
  • ស្មោះត្រង់ដាក់​គ្នាទៅវិញ​ទៅមក។

ប្រសិនបើអ្នកមិនទាន់រៀបការ ឬមិនមានគូស្នេហ៍ អ្នក​អាច​អនុវត្តនៅ​កន្លែងធ្វើការដើម្បី​សម្របខ្លួនជាមួយមិត្តរួមការងារ និងអ្នកដែលនៅជុំវិញខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: