រូបឆ្កែ និងឆ្មាស្លៀកអាវក្រោះដូចតួអង្គល្បី​ក្នុង​សម័យ​បុរាណ

សត្វឆ្មា និងឆ្កែគឺជាសត្វចិញ្ចឹមភាគច្រើន​របស់​មនុស្ស គ្រាន់​តែ​មើល​ពួក​វាក៏គួរឱ្យស្រឡាញ់ហើយចង់ចិញ្ចឹមភ្លាមៗ។ ប៉ុន្តែបើ​ថ្ងៃមួយ​សត្វទាំង​នេះស្លៀកពាក់​តុប​តែងដូចតួអង្គល្បី​ក្នុង​សម័យ​បុរាណនឹងទៅជាយ៉ាងណា?

PonkichiM វិចិត្រករជនជាតិ​ជប៉ុនបច្ចុប្បន្នកំពុងបញ្ចប់ឈុតគំនូរមួយដែលមានឈ្មោះថា Dog Night Story ។ នៅក្នុងស៊េរីនេះ PonkichiM បំពាក់អាវុធពាសដែកលើរូប​រាងរបស់​ឆ្មា ហើយធ្វើ​អោយ​ពួកវាក្លាយទៅជាតួអង្គឆ្នើមនៃយុគសម័យបុរាណ។ តោះយើងនឹងមើល​រូប​ទាំង​នេះទាំងអស់​គ្នា។

ពិតជា CUTE ណាស់!!!

ចុះរូប​ឆ្មា?

ឆ្មាខ្មៅស្លៀកទៅសម​ណាស់។

ចុះ​ឆ្កែ Pug ?

កើត​មក​មុខចឹងពាក់​អីក៏​មិន​លើក​សម្រស់ដែរ។ ហាសហាស

កុំ​បារម្ភខ្ញុំនឹង​ប្រុយុទ្ធអស់ពី​សមត្ថភាពរួចនាំជ័យជំនះមក​វិញ។

ចំណែក​រូប​នេះប្រហែល​ជាតួអង្គ​អាក្រក់​ហើយមើលទៅ។

មើលទៅកាន់តែសាហាវពេលគំនូរងងឹតបន្តិច។

ណែអ្នក​ទាំងអស់គ្នាចាំខ្ញុំ​បាន​ទេ?

ទោះបីខ្ញុំ​មិន​ស្គាល់​សត្វទាំង​នេះ​ដូចតួអង្គណាក៏​ដោយ ប្រសិន​បើ​ឃើញ​តាម​ផ្លូវប្រាកដជាយក​ទៅ​ចិញ្ចឹម​ភ្លាម។

អោយ​តែ​ CUTE ស្លៀកស្អីក៏ស្អាតដែរ។

មើល​បន្ថែម​ក្នុង Twitter របស់វិចិត្រករ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: