តើអ្នកដឹងថាហេតុអ្វីបានជាឆ្នាំជូតគឺជាសត្វដំបូងគេនៅក្នុងឆ្នាំទាំង ១២ ទេ?
ទោះបីយើងឆ្លងឆ្នាំ ២០២០ តាមប្រតិទិនសុរិយគតិ ប៉ុន្តែប៉ុន្មានថ្ងៃទៀតយើងនឹងទទួលឆ្នាំថ្មីតាមប្រតិទិនចន្ទគតិឆ្នាំជូត (ជាឆ្នាំដែលឆ្មា Doraemo ប្រាកដជាមិនចូលចិត្តឡើយ)។
តើអ្នកធ្លាប់ឮរឿងថាហេតុអ្វីបានជាឆ្នាំជូតគឺជាសត្វដំបូងគេក្នុងឆ្នាំទាំង ១២ ទេ?
រឿងដំណាលថាអធិរាជបានប្រកាសហៅសត្វទាំងអស់នៅលើផែនដីអោយមកជួបជុំចុងឆ្នាំ ដោយជ្រើសរើសសត្វទាំង ១២ ដែលល្អក្នុងឆ្នាំដើម្បីតំណាងអោយឆ្នាំនីមួយៗ។ ការជ្រើសយកនេះជាលំដាប់ធ្វើដំណើរឡើងឋានសួគ៌នៅថ្ងៃដំបូង។ ពេលនឹងឆ្មារវល់លេងស្តាប់មិនច្បាស់ថ្ងៃអធិរាជប្រកាសទើបសួរកណ្តុរម្តងទៀត។ កណ្តុរប្រើល្បិចឆ្លើយថា “គឺថ្ងៃទីពីរ”។
នៅព្រឹកថ្ងៃដំបូងគោក្រោកពីព្រលឹមឡើងឋានសួគ៌។ តាមផ្លូវកណ្តុរលោតឡើងលើក្បាលគោសុំទៅជាមួយ។ ពេលទៅដល់ក្លោងទ្វារឋានសួគ៌កណ្តុរលោតទៅមុន ហើយក្លាយជាសត្វដំបូងគេដែលទៅដល់ទ្វារឋានសួគ៌។ ដូច្នេះកណ្តុរបានក្លាយជាសត្វទីមួយនៅក្នុងឆ្នាំទាំង ១២ ។ បន្ទាប់មកគឺឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ (រឿងនេះផ្អែកលើសត្វសំណាងទាំង ១២ របស់ជប៉ុន)។
ដូច្នេះខ្ញុំសូមណែនាំប្រព័ន្ធឆ្នាំទាំង ១២ របស់ជប៉ុនមានដូចជា៖
ねずみ (Nezumi): ឆ្នាំជូត
うし (Ushi): ឆ្នាំឆ្លូវ
とら (Tora): ឆ្នាំខាល
うさぎ (Usagi): ឆ្នាំថោះ
りゅう (Ryu): ឆ្នាំរោង
へび (Hebi): ឆ្នាំម្សាញ់
うま (Uma): ឆ្នាំមមី
ひつじ (Hitsuji): ឆ្នាំមមែ
さる (Saru): ឆ្នាំវក
とり (Tori): ឆ្នាំរកា
いぬ (Inu): ឆ្នាំច
いのしし (Inoshishi): ឆ្នាំកុរ
ចំណែកសត្វឆ្មាវិញស្តាប់តាមសម្តីរបស់កណ្តុរនៅថ្ងៃដំបូងដើរលេងសប្បាយដល់ថ្ងៃទីពីរទើបឡើងឋានសួគ៌។ ពេលឆ្មាទៅដល់ឃើញថាឆ្នាំទាំង ១២ ត្រូវបានសម្រេចរួចទៅហើយ។ ឆ្មាស្រាប់តែខឹងខ្លាំង ដូច្នេះចាប់តាំងពីពេលនោះមកឆ្មាចងគំនុំដោយប្តេជ្ញាថានឹងកម្ចាត់កណ្តុរអោយអស់។ រាល់ពេលឃើញកណ្តុរឆ្មារត់ដេញដល់ទីបញ្ចប់។
អ្នកអាចស្តាប់រឿងខាងលើតាមរយៈវីដេអូខាងក្រោម និងរៀនស្តាប់ភាសាជប៉ុនបន្ថែមផងណា!!!
ទោះបីប្រើល្បិចអ្វីក៏ដោយកណ្តុរស្ថិតនៅចំណាត់ថ្នាក់លេខ ១ នៃឆ្នាំទាំង ១២ សូមអបអរសាទរឆ្នាំជូត។ នេះគឺជាកាតប៉ុស្តាល់ឆ្នាំថ្មីដែលត្រូវបានរចនាដោយអ្នករចនាជនជាតិជប៉ុនយកគំនិតតាមឆ្នាំជូត។
រូបភាព http://www.spoon-tamago.com/2020/01/02/japanese-designer-new-years-cards-of-2020/
កាតប៉ុស្តាល់នេះមានរៀងដូចជា Ghibli មែនទេ?
រូបភាព http://www.spoon-tamago.com/2020/01/02/japanese-designer-new-years-cards-of-2020/
រូបភាព http://www.spoon-tamago.com/2020/01/02/japanese-designer-new-years-cards-of-2020/
កាតប៉ុស្តាល់នេះដូចជា creepy
រូបភាព http://www.spoon-tamago.com/2020/01/02/japanese-designer-new-years-cards-of-2020/
តើអ្នកយល់ថាគំនិតរៀបកណ្តុរទៅជាលេខ ២០២០ យ៉ាងណា?
រូបភាព http://www.spoon-tamago.com/2020/01/02/japanese-designer-new-years-cards-of-2020/
រូបភាព http://www.spoon-tamago.com/2020/01/02/japanese-designer-new-years-cards-of-2020/
តើកាតប៉ុស្តាល់មួយណាដែរអ្នកចូលចិត្ត?
Sacchan