ឱកាសធ្វើដំណើរទៅលេងប្រទេសជប៉ុនឆ្នាំ ២០២០ – ក្រុមហ៊ុន Japan Airlines “give away” ផ្តល់សំបុត្រធ្វើដំណើរចំនួន ៥ ម៉ឺនសំបុត្រដោយឥតគិតថ្លៃ
អ្នកចង់ធ្វើដំណើរទៅប្រទេសជប៉ុនតែជួបបញ្ហាច្រើនដូចជាសុំទិដ្ឋាការ សំបុត្រយន្តហោះថ្លៃ -ល-។
សព្វថ្ងៃនេះប្រទេសជប៉ុនលែងពិបាកចូលដូចពីមុនហើយ ប្រជាជនជប៉ុនមានយុទ្ធនាការជាច្រើនដើម្បីលើកកម្ពស់ភ្ញៀវទេសចរណ៍មកលេង ជាពិសេសនៅឆ្នាំ ២០២០ ពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូប្រារព្ធធ្វើឡើង។
នៅក្នុងការខិតខំផ្សព្វផ្សាយពីទេសចរណ៍ Japan Airlines (JAL) ចាប់ផ្តើមផ្តល់សំបុត្រធ្វើដំណើរចំនួន ៥ ម៉ឺនសំបុត្រដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិនៅរដូវក្តៅខាងមុខនេះ។
យុទ្ធនាការមានឈ្មោះថា “Win a Trip with JAL” ចាប់ផ្តើមនៅខែកុម្ភៈមុនព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើមពីថ្ងៃទី ២៤ ខែកក្កដារហូតដល់ថ្ងៃទី ៩ ខែសីហា។ ក្រៅពីនេះ Paralympics នឹងបញ្ចប់នៅថ្ងៃទី ៦ ខែកញ្ញា។
រូបភាព https://nextshark.com/japan-airlines-free-tickets/
ប្រទេសជប៉ុនរំពឹងថានឹងមានភ្ញៀវទេសចរណ៍ទៅលេងប្រទេសជប៉ុនជាង ១០ លាននាក់នៅឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍កីឡាខ្នាតធំនេះ។
យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ JAL កន្លែងអង្គុយឥតគិតថ្លៃមានតែនៅចន្លោះថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ៣១ ខែតុលាប៉ុណ្ណោះ។
ជាពិសេសកម្មវិធីនេះសម្រាប់សមាជិករបស់ JAL Mileage Bank (កម្មវិធីសន្សំរយៈចម្ងាយរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines) ភ្ញៀវទេសចរណ៍ដែលមិនមែនជាជនជាតិជប៉ុន (គ្មានលិខិតឆ្លងដែនជប៉ុន) ។ ដើម្បីឈ្នះសំបុត្រឥតគិតថ្លៃអ្នកចូលរួមត្រូវចុះឈ្មោះកម្មវិធីសេវាហោះហើរញឹកញាប់ (Frequent-flyer program) របស់ Mileage Bank នៅតាមបណ្តាប្រទេសដទៃ។ កម្មវិធីនេះក៏អនុវត្តចំពោះក្រុមមនុស្ស ៤ នាក់ផងដែរ។
រូបភាព https://nextshark.com/japan-airlines-free-tickets/
JAL នឹងណែនាំគោលដៅទៅចំនួន ៤ ភ្ញៀវទេសចរណ៍ត្រូវអោយដឹងកន្លែងដែលពួកគេចង់ទៅពីរបីថ្ងៃបន្ទាប់ពីការស្នើសុំរបស់ពួកគេត្រូវបានទទួលយក។ សំបុត្រឥតគិតថ្លៃផ្តល់អោយសម្រាប់ជើងហោះហើរក្នុងស្រុកដែលចេញពីអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូឬអាកាសយានដ្ឋាន Kansai នៅ Osaka ។
ជើងហោះហើរត្រូវតែកក់មុនយ៉ាងហោចណាស់ ១ សប្តាហ៍មុនពេលហោះហើរលើកដំបូង និងជើងហោះហើរត្រឡប់ទៅវិញមិនអាចលើស ១០ ថ្ងៃក្រោយឡើយ។
Give away របស់ JAL ត្រូវបានគេចាត់ទុកជាផ្នែកមួយនៃយុទ្ធនាការដ៏ធំនៃ “Your Japan 2020” ដែលរៀបចំឡើងដោយភ្នាក់ងារទេសចរណ៍ជប៉ុន និងអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ។ យុទ្ធនាការនេះក្នុងគោលបំណងផ្តល់ជូនអោយអ្នកដំណើរនូវសំបុត្រធូរថ្លៃសម្រាប់ជើងហោះហើរអន្តរជាតិ និងក្នុងស្រុកឆ្នាំនេះ។
ព័ត៌មានបន្ថែម៖ LINK
នេះជាឳកាសធ្វើដំណើរទៅលេងប្រទេសជប៉ុនក្នុងឆ្នាំ ២០២០ ។ កុំភ្លេចចាប់យកឱកាសនេះណា!!!
Sacchan